អាមេរិក៖ កាលពីសប្ដាហ៍មុននេះ មានការប្រកួតប្រណាំងមួយឈ្មោះថា Penn Relays ដែលប្រារព្ធធ្វើឡើងនៅរដ្ឋ Pennsylvania នៃសហរដ្ឋអាមេរិកនិងមានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់ អាយុ៧០ឆ្នាំ បានយកឈ្នះការប្រកួត។
ជាក់ស្ដែង លោក Michael Kish បានបញ្ចប់ការប្រកួតក្នុងរយៈពេល១៣.៤៧វិនាទី នៃរយៈចម្ងាយរត់១០០ម៉ែត្រ ខណៈវាជាជ័យជម្នះមួយ ដែលមនុស្សខ្ទង់អាយុ២០ឆ្នាំស្រមៃចង់បាន។ ហើយអ្នកចូលរួមប្រកួតជាមួយគាត់សម្រាប់ចំណាត់ថ្នាក់លេខពីរ បានបញ្ចប់ក្នុងរយៈពេល១៤.៣៥វិនាទី និងលេខបី បានបញ្ចប់ក្នុងរយៈពេល១៥.៨៦វិនាទី។
យ៉ាងណាមិញ ក្រោយពីវីដេអូក្នុងការប្រកួត ត្រូវបានយកទៅបង្ហោះចែកចាយ ពាសពេញបណ្ដាញសង្គមរួចមកបុរសខាងលើ ទទួលបានការកោតសរសើរជាខ្លាំង។ ហើយការប្រកួតលើកនេះ មិនមែនជាលើកទីមួយសម្រាប់គាត់ឡើយដោយគាត់បានចូលរួមការប្រកួតធំៗជាច្រើនកាលពីមុនផងដែរ៕
ប្រភព: Odditycentral
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖