ស្កុតឡែន៖ ទិដ្ឋភាពនៃថ្ងៃលិច ដែលត្រូវបានបុរសម្នាក់អាយុ៥៦ឆ្នាំថតបាន ដោយទូរសព្ទដៃរបស់គាត់បានធ្វើឲ្យអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម មានការចាប់អារម្មណ៍ជាខ្លាំងនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ព្រោះតែថ្ងៃលិចហាក់បីដូចជាមានស្លាបលាតត្រដាងអីចឹង និងលាតសន្ធឹងពាសពេញផ្ទៃទឹក។
ជាក់ស្ដែង ទិដ្ឋភាពដ៏កម្របានឃើញ និងប្លែកភ្នែកនេះ បានកើតឡើងនៅពេលព្រះអាទិត្យរៀបលិចតាមឆ្នេរសមុទ្រក្បែរផ្ទះរបស់បុរសជាម្ចាស់រូបភាព ក្នុងទីប្រជុំជន Portsoy នៃប្រទេសស្កុតឡែន។
តួយ៉ាង បុរសជាម្ចាស់រូបភាពបានឲ្យដឹងថា គាត់បានថតរូបភាពនៃព្រះអាទិត្យលិចអស់រយៈពេលច្រើនឆ្នាំមកហើយប៉ុន្ដែស្ថានភាពនៃការថត និងអាកាសធាតុបានដំណើរការជាធម្មតា។ ហើយទើបលើកនេះប៉ុណ្ណោះ ដែលព្រះអាទិត្យរៀបលិចយ៉ាងប្លែកខណៈមានទីតាំងដើររយៈពេល១០នាទីប៉ុណ្ណោះ ពីផ្ទះរបស់គាត់៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖