អ្នកឡើងភ្នំ ប..ន្លំ.ការឡើងភ្នំអេវើរេស កាលពី៦ឆ្នាំមុន ឥឡូវបានឡើងពិតប្រាកដហើយ - TrueID

អ្នកឡើងភ្នំ ប..ន្លំ.ការឡើងភ្នំអេវើរេស កាលពី៦ឆ្នាំមុន ឥឡូវបានឡើងពិតប្រាកដហើយ

June 5, 2022

ឥណ្ឌា៖ កាលពី៦ឆ្នាំមុន អ្នកឡើងភ្នំជនជាតិឥណ្ឌាម្នាក់ត្រូវបានហាមប្រាមពីការឡើងភ្នំអេវើរេស ពីបទកែរូបភាពរបស់គាត់នៅលើកំពូលភ្នំដ៏ខ្ពស់បំផុតរបស់ពិភពលោក។

ជាក់ស្ដែង លោក Narender Singh បាននិយាយថា គាត់និងគ្នីគ្នារបស់គាត់ បានឡើងភ្នំអេវើរេសក្នុងឆ្នាំ២០១៦ ដោយមានវិញ្ញាបនបត្រពីនាយកដ្ឋានទេសចរណ៍ប៉ុន្តែអាជ្ញាធរបានដកហូត និងហាមឃាត់ពីប្រទេសនេប៉ាល់។ ហើយលុះមកដល់ថ្ងៃទី២៧ ខែឧសភាព ឆ្នាំ២០២២គាត់បានឡើងទៅដល់កំពូលភ្នំពិតប្រាកដមែន ហាក់ដូចជាថ្ងៃចាប់កំណើតម្ដងទៀតរបស់គាត់អីចឹងនិងបានថតរូបភាពជាច្រើនសន្លឹក រួមទាំងវីដេអូឃ្លីប ខណៈចង់បង្ហាញមនុស្សទាំងអស់ដែលបង្ខូចកេរ្តិ៍ឈ្មោះរបស់គាត់ឲ្យបានឃើញផងដែរ។ទន្ទឹមនឹងនេះ គាត់បានចំណាយពេលឡើងភ្នំអេវើរេសរយៈពេលតិចជាងមួយសប្ដាហ៍ប៉ុណ្ណោះ ពោលគឺ៦ថ្ងៃដោយគ្មានការស្ទាក់ស្ទើរដែលជាមធ្យមអ្នកឡើងភ្នំចំណាយរយៈពេលពីរខែឯណោះ។

យ៉ាងណាមិញ កាលពីឡើងភ្នំអេវើរេសលើកទីមួយក្នុងឆ្នាំ២០១៦ គាត់បានផ្ដិតយករូបភាពផងដែរតែក្រោយពីមានការពិនិត្យរួចមក អាជ្ញាធរបានបើកការស៊ើបអង្កេត និងសន្និដ្ឋានថា វាជាការកែរូបភាពទៅវិញដែលធ្វើឲ្យគាត់រួមទាំងគ្នីគ្នារបស់គាត់ មានភាពអាម៉ាស់ជាខ្លាំង ចំពោះសាច់ញាតិ និងអ្នកជិតខាង ទាំងវាមិនមែនជាការពិត៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...