បុរសឥណ្ឌាចាយពេល៨ឆ្នាំ ធ្វើជណ្ដើរដោយថ្ម ដើម្បីឡើងទៅកាន់វិហារលើភ្នំ - TrueID

បុរសឥណ្ឌាចាយពេល៨ឆ្នាំ ធ្វើជណ្ដើរដោយថ្ម ដើម្បីឡើងទៅកាន់វិហារលើភ្នំ

December 11, 2022

ឥណ្ឌា៖ ថ្មីៗនេះ បុរសជាតិឥណ្ឌាម្នាក់ទទួលបានការកោតសរសើរជាខ្លាំងពីសំណាក់អ្នកកាន់សាសនា.នានា បន្ទាប់ពីគាត់បានចំណាយអស់រយៈពេល៨ឆ្នាំក្នុងការធ្វើជណ្ដើរថ្មចំនួន៤០០ជំហាន ដើម្បីឡើងទៅកាន់ព្រះវិហារហិណ្ឌូនៅលើកំពូលភ្នំ។

ជាក់ស្ដែង ព្រះវិហារហិណ្ឌូ Baba Yogeshwar Nath មានទីតាំងស្ថិតនៅក្នុងរដ្ឋBihar ភាគខាងកើតនៃប្រទេសឥណ្ឌា និងមានភាពល្បីល្បាញមែនទែនសម្រាប់អ្នកកាន់សាសនាប៉ុន្ដែមានភាពពិបាកជាខ្លាំងដើម្បីឡើងទៅដល់ ខណៈលើកំពូលភ្នំដ៏ចោតកម្ពស់ប្រមាណ៤៥៧ម៉ែត្រ។កាលពីមិនទាន់មានជណ្ដើរថ្ម មនុស្សដែលមានកាយសម្បទាមាំមួន បានចំណាយពេលអស់ជាច្រើនម៉ោងដើម្បីឡើងទៅដល់ និងការឡើងចុះគឺមានភាពគ្រោះថ្នាក់ណាស់ ហើយជារឿយៗ ធ្លាប់មានមនុស្ស.រ.ង.រ.បួ.ស.ផងដែរ។

តួយ៉ាង បុរសដែលធ្វើជណ្ដើរថ្មផ្ទាល់ មានឈ្មោះថា Ganauri Paswan និងធ្លាប់បានបម្រើការងារជាអ្នកបើករថយន្ដដឹកទំនិញស្ទើរពេញមួយជីវិតមុនពេលផ្លាស់ទៅធ្វើជាជាងសំណង់វិញ។ ហើយនៅថ្ងៃមួយគាត់បានឡើងទៅលើព្រះវិហារនិងបានសង្កេតឃើញពីការធ្វើដំណើរដ៏លំបាក ទើបនឹកឃើញការធ្វើជណ្ដើរថ្មដោយខ្លួនឯងតែម្ដងក្នុងឆ្នាំ២០១៤។ទន្ទឹមនឹងនេះ គាត់មិនមានថវិកាដើម្បីធ្វើទេ ដោយគាត់បានរកថ្មនៅលើភ្នំប៉ុណ្ណោះនិងប្រើប្រាស់ញញួរ រួមទាំងឧបករណ៍សម្រាប់ដាប់ឈើ ឬថ្មជាដើម។

យ៉ាងណាមិញ មុនពេលចាប់ផ្ដើមបេសកកម្មបុរសរូបនេះ ទទួលបានការលើកទឹកចិត្តពីគ្រួសារដែលបានធ្វើឲ្យគាត់ភ្លេចអស់នូវភាពហត់នឿយ។ ហើយមកទល់បច្ចុប្បន្ននេះមនុស្សជាច្រើនបានគោរព និងដឹងគុណដល់គាត់ផងដែរ៕

ប្រភព: odditycentral

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព (cr to the owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)
រូបភាព (cr to the owner)
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...