ស្ត្រីរូបនេះ ចិញ្ចឹមកណ្ដុរ៥០ក្បាលដូចកូនក្នុងផ្ទះ និងស្គាល់អត្តចរិតរបស់ពួកវាទៀត - TrueID

ស្ត្រីរូបនេះ ចិញ្ចឹមកណ្ដុរ៥០ក្បាលដូចកូនក្នុងផ្ទះ និងស្គាល់អត្តចរិតរបស់ពួកវាទៀត

April 18, 2022

អាមេរិក៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ឃ្លីបវីដេអូមួយ បានទទួលការចាប់អារម្មណ៍ជាខ្លាំងដែលបង្ហាញឲ្យឃើញពីសកម្មភាពរបស់កណ្ដុរជាច្រើនក្បាល បានងូតទឹកក្នុងកន្លែងលាងចានយ៉ាងរីករាយ។

ជាក់ស្ដែង អ្នកស្រី Michele Raybon អាយុ៥១ឆ្នាំ និងមកពីរដ្ឋកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិក បានទទួលចិញ្ចឹមកណ្ដុរចំនួន២ ទៅ៣ក្បាលប៉ុណ្ណោះ កាលពីឆ្នាំ២០១៨តែក្រោយមក ក៏ងប់ងល់នឹងការចូលចិត្តពួកវា ដែលមកទល់ពេលនេះគាត់មានកណ្ដុរទាំងអស់ចំនួន៥០ក្បាល ខណៈញី២៥ក្បាល និងឈ្មោល២៥ក្បាលដូចគ្នា។ ហើយគាត់បានចិញ្ចឹមបីបាច់ដូចជាកូនអីចឹង និងស្គាល់ពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់ពួកវានីមួយៗដោយខ្លះរួសរាយ និងខ្លះទៀត មិនសូវស្វាហាប់ឡើយ។

តួយ៉ាង ដំបូងឡើយ គាត់មានបំណងចង់បង្កាត់ពូជកណ្ដុរសម្រាប់យកទៅលក់ឲ្យក្រុមអ្នកស្រលាញ់សត្វតែយូរៗទៅ ក៏បញ្ឈប់វិញ និងសម្រេចចិត្តចិញ្ចឹមកណ្ដុរដែលនៅសេសសល់ទាំងប៉ុន្មានក្បាលតែម្ដង។ ហើយក្រៅពីកណ្ដុរ គាត់ក៏មានសុនខចំនួន៤ក្បាលឆ្មា៣ក្បាល និងជ្រូក២ក្បាលផងដែរ។

យ៉ាងណាមិញ សព្វថ្ងៃនេះ ស្ត្រីខាងលើ បានចញ្ចឹមកណ្ដុរទាំង៥០ក្បាលយ៉ាងមានសណ្ដាប់ធ្នាប់ដោយដាក់ឲ្យនៅក្នុងទ្រុង។ ហើយបើទោះបីជាមានមនុស្សមួយចំនួនគិតថា កណ្ដុរជាសត្វក.ខ្វ.ក់.ក៏ដោយ ក៏គាត់មិនខ្វល់ដែរព្រោះសម្រាប់គាត់សត្វទាំងអស់សុទ្ធតែមានចំណុចពិសេស៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...