សៀងហៃ៖ នារយៈពេលប៉ុន្មានខែចុងក្រោយនេះ ស្ត្រីម្នាក់អាយុខ្ទង់៥០ឆ្នាំ មកពីសៀងហៃបានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញសង្គមតិកតុក ជាមួយនឹងការតុបតែងខ្លួនរបស់គាត់ដើរតាមទីសាធារណៈ ដែលមើលទៅដូចជាក្មេងស្រីតូចអីចឹង។
ជាក់ស្ដែង កាលពីថ្មីៗនេះ សារព័ត៌មានចិនមួយចំនួន បានរាយការណ៍ពីស្ត្រីរូបនេះ ប៉ុន្ដែមិនត្រូវបានបញ្ចេញឈ្មោះឡើយដោយបានឲ្យដឹងថា អ្នកស្រីមានសុខភាពមិនល្អទេ និងទទួលបានការព្យាបាលអស់រយៈពេលជាច្រើនឆ្នាំដែលជាហេតុធ្វើឲ្យគាត់ជ្រុះសក់ និងមានស្នាម.ជ្រី.វ.ជ្រួ.ញ.លើផ្ទៃមុខ។ ប៉ុន្ដែគាត់មិនបានបណ្ដោយឲ្យរូបគាត់ធ្លាក់ចូលស្ថានភាព.បា.ក់.ទឹកចិត្តទេ និងបាននឹកឃើញថា កាលពីក្មេងគាត់តែងតែចង់ស្លៀកពាក់ស្រស់ស្អាតដូចព្រះនាងដូច្នេះក៏ចាប់យកឱកាសធ្វើឲ្យខ្លួនឯងមានសេចក្ដីសុខតែម្ដង។ ហើយចំពោះរូបរាងរបស់គាត់នាពេលបច្ចុប្បន្ន ពិបាកក្នុងការស្វែងរកឈុតមែនទែនទើបគាត់ជ្រើសរើសយកការបញ្ជាកុម៉្មង់.កា.ត់.វិញ។
ទន្ទឹមនឹងនេះ មានមហាជននៅលើបណ្ដាញសង្គមមួយចំនួន បានយល់ច្រឡំថាគាត់ជាមនុស្សប្រុសចំណាស់ និងមាន.ប.ញ្ហា.ផ្លូ.វ.ចិ.ត្ត ខណៈមួយចំនួនទៀតបានកោតសរសើរពីភាពក្លាហានរបស់គាត់ ដែលមិនខ្វល់ពីការគិតនៃមនុស្សជុំវិញខ្លួននិងលើកទឹកចិត្តឲ្យគាត់បន្ដការធ្វើអ្វីដែលគាត់ចង់ធ្វើផងដែរ។
យ៉ាងណាមិញ ស្ត្រីរូបនេះ តែងតែត្រូវបានគេឃើញដើរតាមទីសាធារណៈ ដោយមានទំនុកចិត្ត និងតែងតែត្រូវបានគេតាមថតជាវីដេអូយកទៅបង្ហោះលើបណ្ដាញសង្គមជានិច្ច៕
ប្រភព: Odditycentral
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖