ព្រមលក់អត់? ទិញផ្ទះតម្លៃជិត១ពាន់ដុល្លារប៉ុណ្ណោះ តែឥឡូវបើលក់វិញ បានតម្លៃដល់ទៅ… - TrueID

ព្រមលក់អត់? ទិញផ្ទះតម្លៃជិត១ពាន់ដុល្លារប៉ុណ្ណោះ តែឥឡូវបើលក់វិញ បានតម្លៃដល់ទៅ…

May 10, 2022

អង់គ្លេស៖ លោកយាយម្នាក់អាយុ១០៦ឆ្នាំ មកពីតំបន់ Kent នៃប្រទេសអង់គ្លេសបានក្លាយខ្លួនជាម្ចាស់ផ្ទះ ដែលរស់នៅយូរបំផុតក្នុងផ្ទះដដែលប្រចាំប្រទេសអង់គ្លេស។

ជាក់ស្ដែង លោកយាយ Winifred បានរស់នៅក្នុងផ្ទះដដែលមួយខ្នងនេះ អស់រយៈពេល៧៧ឆ្នាំមកហើយដែលដំបូងឡើយ គាត់បានទិញវាក្នុងតម្លៃយ៉ាងទាបចំនួន៨០០ផោន (ប្រមាណ៩៨៩ដុល្លារអាមេរិក) បន្ទាប់ពីសម័យ.ស.ង្គ្រា.ម.លោកលើកទី២។ ហើយឥឡូវនេះ វាមានតម្លៃរហូតដល់ទៅ៥៥០,០០០ផោនឯណោះ(ប្រមាណ៦៨០,៣០០ដុល្លារអាមេរិក)។

តួយ៉ាង លោកយាយមានកូនស្រីតែម្នាក់គត់ ដែលបច្ចុប្បន្នអាយុ៨៤ឆ្នាំ រួមទាំងចៅចំនួន៤នាក់ផងដែរ។ហើយឥឡូវនេះ កូនស្រីរបស់គាត់បានរើមករស់នៅជាគាត់វិញ ដែលធ្វើឲ្យគាត់មានអារម្មណ៍កក់ក្ដៅជាខ្លាំង។

យ៉ាងណាមិញ ចំពោះតម្លៃដ៏ខ្ពស់នៃផ្ទះ គឺមិនបានធ្វើឲ្យលោកយាយលក់វាឡើយ ដោយគាត់មិនមានគម្រោងលក់ជាដាច់ខាតព្រោះគិតថា គាត់គ្មានទីកន្លែងណា ដែលកក់ក្ដៅជាងនេះទេ និងមានអនុស្សាវរីយ៍ជាច្រើនដិតជាប់បេះដូងមិនអាចបំភ្លេចបានផងដែរ៕

ប្រភព: Mirror

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...