វៀតណាម៖ បុរសម្នាក់ឈ្មោះថា Hovan Lang និងត្រូវបានគេដាក់រហ្ស័សនាមឲ្យថា "តាហ្សង់" (បុរសរស់នៅព្រៃភ្នំ) ក្រោយពីគាត់ធ្លាប់បានរស់នៅក្នុងព្រៃមួយកន្លែងនៃខេត្ត Quang Ngai ប្រទេសវៀតណាមអស់រយៈពេលជាង៤០ឆ្នាំមកហើយ។
នៅក្នុងវីដេអូឯកសារមួយបានឲ្យដឹងថាកាលពីឆ្នាំ១៩៧២ ឪពុករបស់គាត់បានភៀសខ្លួនចេញពីសង្គមទំនើប នៅពេលដែលប្រពន្ធត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកក្នុងអំឡុងសង្គ្រាមវៀតណាម។ហើយក្រោយមក ការរស់នៅក៏ចាប់ផ្ដើមផ្លាស់ប្ដូរ ដោយរស់នៅពឹងផ្អែកលើផ្លែឈើ ទឹកឃ្មុំកណ្ដុរ ពស់ ស្វា និងកង្កែបជាដើម។ ហើយប្រហែលជា៨ឆ្នាំមុន ទាំងបីនាក់ឪពុកកូនត្រូវបានគេជួយសង្គ្រោះ និងនាំយកទៅកាន់ភូមិមួយដែលមានមនុស្សរស់នៅនិងចាប់ផ្ដើមជីវិតថ្មីបែបទំនើបតែម្ដង។
យ៉ាងណាមិញ ជាអកុសល កាលពីថ្ងៃចន្ទកន្លងទៅនេះ គាត់ក៏បានទទួលមរណភាពស្ថិតក្នុងអាយុ៥២ឆ្នាំ ដោយសារជំងឺមហារីកថ្លើម៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖