ពួកម៉ាក Goal! មានកូនក្នុងពេលតែមួយហើយ សម្រាលកូនក្នុងថ្ងៃតែមួយទៀត - TrueID

ពួកម៉ាក Goal! មានកូនក្នុងពេលតែមួយហើយ សម្រាលកូនក្នុងថ្ងៃតែមួយទៀត

September 11, 2022

អង់គ្លេស៖ ស្ត្រីពីរនាក់ជាមិត្តភក្ដិដ៏ជិតស្និទ្ធនឹងគ្នាបំផុត មកពីទីប្រជុំជន Ipswich នៃប្រទេសអង់គ្លេសបានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញអ៊ីនធើណេតនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបន្ទាប់ពីពួកគេបានចែករំលែកនូវរឿងរ៉ាវទាក់ទងនឹងដំណើរនៃការមានកូនរបស់ពួកគេ។

ជាក់ស្ដែង នាង Maisie អាយុ២៧ឆ្នាំ និងនាង Morgan អាយុ២៩ឆ្នាំបានជួបគ្នាដំបូងតាំងពីខែមករា ឆ្នាំ២០២០ម៉្លេះ និងក្រោយមកៗទំនាក់ទំនងរវាងពួកគេទាំងពីរ កាន់តែមិនអាចកាត់ថ្លៃបានដោយពួកគេតែងតែប្រាប់ពីបញ្ហាក្នុងជីវិតឲ្យគ្នាដឹងទៅវិញទៅមក និងប្រាប់ពីគម្រោងនាថ្ងៃអនាគតផងដែរ។ហើយលុះមកដល់ថ្ងៃមួយ ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលដឹងថាពួកគេមានផ្ទៃពោះជាលើកដំបូងក្នុងពេលតែមួយខណៈកំពុងពរពោះកូនក្នុងផ្ទៃរយៈពេល១២សប្ដាហ៍ដូចគ្នាទៀត។

តួយ៉ាង បន្ទាប់ពីពិនិត្យផ្ទៃពោះរួចមក បានបង្ហាញឲ្យដឹងថា ​នាង Maisie កំពុងពរពោះកូនប្រុសខណៈនាង Morgan កំពុងពរពោះកូនស្រី។ ហើយនាង Maisie ត្រូវបានរំពឹងទុកថា នឹងសម្រាលកូននៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ។ចំណែកនាង Morgan វិញ ត្រូវបានរំពឹងទុកថា នឹងសម្រាលកូននៅថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២១។

បើទោះបីជាយ៉ាងណាក៏ដោយ គ្រូពេទ្យបានសង្កេតឃើញថា កូនរបស់នាង Maisie មានសភាពកាត់បន្ថយចលនាដូច្នេះនាងត្រូវបានសម្រាលមុនពេលកំណត់ក្នុងអំឡុងពេលពរពោះសប្ដាហ៍ទី៣៨ នៅថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០២១ នាវេលាម៉ោង៤:០០នាទីភ្លឺ។ ងាកទៅកាន់នាង Morganក៏បានសម្រាលក្នុងថ្ងៃតែមួយដែរ នាវេលាម៉ោង១២:៣២នាទីថ្ងៃត្រង់។

យ៉ាងណាមិញ មកទល់ពេលនេះ កូនៗរបស់ពួកគេទាំងពីរ ធំលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃដោយមានសុខភាពល្អ និងមាំមួន ហើយពួកគេក៏សង្ឃឹមថា កូនៗនឹងធំឡើងក្លាយជាមិត្តភក្ដិជិតស្និទ្ធដូចពួកគេផងដែរ៕

ប្រភព: Mirror

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...