ឥណ្ឌូណេស៊ី៖ បុរសជាកសិករម្នាក់អាយុ៦១ឆ្នាំ មកពីតំបន់Majalengjam នៃខេត្ត West Java ក្នុងប្រទេសឥណ្ឌូណេស៊ីបានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្ដាញអ៊ីនធើណេត ជាមួយនឹងរឿងរ៉ាវរបស់គាត់ដែលគាត់បានរៀបការចំនួន៨៧ដងមកហើយ។
ជាក់ស្ដែង លោក Kaan បានឲ្យដឹងថា គាត់បានរៀបការដំបូងបង្អស់នៅពេលគាត់មានអាយុ១៤ឆ្នាំ ខណៈប្រពន្ធរបស់គាត់មានអាយុលើសគាត់២ឆ្នាំ។ហើយចំណងអាពាហ៍ពិពាហ៍រវាងគាត់និងប្រពន្ធ បានត្រឹមរយៈពេល២ឆ្នាំប៉ុណ្ណោះដោយប្រពន្ធជាអ្នក.សុំ.លែ.ង.លះ ក្រោមហេតុផលថា ចរិតរបស់គាត់មិនល្អ។
តួយ៉ាង លោក Kaan នឹងរៀបការជាលើកទី៨៨ ក្នុងពេលឆាប់ៗខាងមុខនេះជាមួយនឹងអតីតប្រពន្ធទី៨៦របស់គាត់។ ហើយអតីតប្រពន្ធរបស់គាត់រូបនេះជាអ្នកសុំគាត់រៀបការដូច្នេះគាត់មិនអាចបដិសេធបានទេ។ ម៉្យាងទៀត បើទោះបីជាគាត់ និងអតីតប្រពន្ធបានឃ្លាតឆ្ងាយពីគ្នាយូរក៏ដោយក៏អ្នកទាំងពីរនៅតែមានសេចក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមកដោយរឹងមាំផងដែរ។
យ៉ាងណាមិញ ចំពោះព័ត៌មានលម្អិតអំពីចំនួនកូនរបស់លោក Kaan មិនត្រូវបានផ្សព្វផ្សាយឡើយ។ចំណែកកំណត់ត្រារៀបការច្រើនដងបំផុត នៅលើពិភពលោកដោយបុរស ដែលត្រូវបានទទួលស្គាល់ពីកំណត់ត្រាពិភពលោកហ្គីនណេសជាកម្មសិទ្ធិរបស់លោក Glyn ScottyWolfe ក្នុងការរៀបការចំនួន២៩ដង៕
ប្រភព: Mothership
សូមទស្សនារូបភាពខាងក្រោម៖