កូឡុំប៊ី៖ មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនបានសម្ដែងការហួសចិត្ត និងអស់សំណើចយ៉ាងខ្លាំង ជុំវិញនឹងវីដេអូឃ្លីបមួយដែលត្រូវបានគេថតបង្ហោះចែកចាយនូវសកម្មភាព បុរសម្នាក់លួចលាក់មានស្នេហាថ្មីនិងប្រពន្ធរបស់គាត់តាមទាន់។
បើតាមប្រភពសារព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបមួយនេះ ត្រូវបានថតឡើងនៅតំបន់មួយក្នុងប្រទេសកូឡុំប៊ី កាលពីថ្មីៗកន្លងទៅនេះ និងត្រូវបានគេយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គមដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ជាក់ស្ដែងតាមរយៈវីដេអូឃ្លីប បានបង្ហាញឲ្យឃើញថាស្ត្រីជាប្រពន្ធបានឈរគោះទ្វារនិងស្រែកហៅប្ដីជាច្រើនដង តែមិនមានការឆ្លើយតបឬបើកទ្វារឲ្យឡើយដែលធ្វើឲ្យនាងកាន់តែខឹងឡើងមួយកម្រិតទៀត តែមិនយូរប៉ុន្មានផង នាងក៏អាចបើកទ្វារចូលទៅខាងក្នុងបាន។បន្ទាប់ពីមានសភាពស្ងប់ស្ងាត់បន្ដិច បុរសជាប្ដីបាននាំដៃគូរបស់ខ្លួន ដែលជានារីកម្ពស់ក្រិនសំរូតខ្លួនចុះតាមរានហាលផ្ទះពីជាន់ទីមួយដោយបានបក់ដៃសុំជំនួយពីមនុស្សម្នា ដែលឈរផ្អើលមើលឲ្យជួយទ្រពីក្រោមផងដែរ។ ហើយទំបំផុតនារីក្រិនក៏បានចុះមកដោយសុវត្ថិភាព និងរត់ទៅយកក្រដាសឡាំងធំមួយ ក្របពីលើខ្លួនដើម្បីពួននិងដើរបន្ដិចម្ដងៗ។ ក្រោយមកទៀត ស្ត្រីជាប្រពន្ធបានដើរចេញពីក្នុងផ្ទះនិងស្រែកឡូឡាម្ដងទៀត ហើយលុះពេលក្រឡេកភ្នែកឃើញក្រដាសឡាំងក៏ចាប់អារម្មណ៍ ដែលរំពេចនោះនារីក្រិនបង្ហាញខ្លួននិងរត់ប្រាសអាយុតែម្ដង។
យ៉ាងណាមិញ ចុងក្រោយនៃរឿងរ៉ាវខាងលើទៅជាយ៉ាងណាគេមិនបានដឹងច្បាស់ឡើយ តែវីដេអូឃ្លីបទទួលបានអ្នកចុចចូលទស្សនាខ្ទង់លានដងឯណោះ។ ហើយទន្ទឹមនឹងនេះដែរមានមហាជនមួយចំនួន បានបញ្ចេញមតិដោយលើកឡើងថា វាមើលទៅហាក់បីដូចជាការរៀបចំសម្ដែងអីចឹង៕
ប្រភព: The Sun / Twitter
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
Expect the unexpected 🥴🥴🥴🤣🤣🤣🤣🤣🤣🤣 #wednesdaythought pic.twitter.com/lo8YtyUB4T
— Irish Shenanigans 🥴🤣🎃👻💀🎃👻💀 (@BanterNative) September 8, 2021