ចិញ្ចឹមកំប្រុកវង្វេងមេ តាំងពីនៅតូច ដល់ឥឡូវទោះប្រលែង ក៏វាមិនព្រមទៅ - TrueID

ចិញ្ចឹមកំប្រុកវង្វេងមេ តាំងពីនៅតូច ដល់ឥឡូវទោះប្រលែង ក៏វាមិនព្រមទៅ

May 2, 2022

អាមេរិក៖ ស្ត្រីចំណាស់ម្នាក់ មកពីទីក្រុង Boston នៃសហរដ្ឋអាមេរិកបានទទួលចិញ្ចឹមសត្វកំប្រុកមួយក្បាល ដែលគាត់បានផ្ដល់ភាពកក់ក្ដៅ ទីជម្រក និងចំណីអាហារយ៉ាងគ្រប់គ្រាន់ដូចជាចិញ្ចឹមបីបាច់កូនក្មេងម្នាក់អីចឹង។

ជាក់ស្ដែង អ្នកស្រី Patty Robinson បានប្រទះឃើញសត្វកំប្រុកមួយក្បាលនេះ តាមរយៈបង្អួចពីក្នុងផ្ទះទៅខណៈឃើញដូច្នេះ គាត់ក៏បានចេញទៅខាងក្រៅផ្ទះ និងបានដឹងថា វាកំពុងស្ថិតក្នុងអាយុតិចនៅឡើយ។ហើយបន្ទាប់មកទៀត គាត់បានលើកវាឡើង និងព្យាយាមដើរ.រក.មេ. រួមទាំងគ្នីគ្នារបស់វាជុំវិញបរិវេណផ្ទះ អស់រយៈពេលជាង៤៥នាទីតែមិនបានតម្រុយអ្វីឡើយ។

តួយ៉ាង គាត់បានសម្រេចចិត្តទទួលចិញ្ចឹមវា និងមានបំណងថា គាត់នឹងប្រលែងវានៅថ្ងៃណាមួយហើយដើម្បីផ្ដល់អារម្មណ៍ថា ជាទីជម្រក គាត់បានរៀបចំកន្លែងសម្រាប់ឲ្យវាលេងពេញផ្ទះផងដែរ។

យ៉ាងណាមិញ ចិញ្ចឹមបានមួយរយៈ គាត់បានប្រលែងវាឲ្យមានសេរីភាព ដើម្បីប្រើប្រាស់ជីវិតឲ្យដូចសត្វដទៃតែវាបានបាត់ទៅ៥ថ្ងៃប៉ុណ្ណោះ និងបានត្រឡប់មកវិញ ដោយភាពភ័យខ្លាច និងស្រែក។ ហើយគាត់បានព្យាយាមប្រលែង៣ដងហើយតែវានៅតែមិនព្រមទៅណាទេ៕

ប្រភព: Boredpanda

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...