ដើមហេតុពីប្រាក់ប៉ុន្មានដុល្លារ ធ្វើឲ្យលោកតាឆ្នាំរូបនេះ ទទួលសញ្ញាបត្រក្នុងអាយុ៧៨ឆ្នាំ - TrueID

ដើមហេតុពីប្រាក់ប៉ុន្មានដុល្លារ ធ្វើឲ្យលោកតាឆ្នាំរូបនេះ ទទួលសញ្ញាបត្រក្នុងអាយុ៧៨ឆ្នាំ

June 1, 2022

អាមេរិក៖ អស់រយៈពេលជាង៦០ឆ្នាំមកនេះ លោកតាម្នាក់មកពីរដ្ឋកាលីហ្វ័រញ៉ា បានសោកស្ដាយជាខ្លាំងដែលខកខានការបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យរបស់គាត់។

ជាក់ស្ដែង លោកតា Ted Sams បច្ចុប្បន្នអាយុ៧៨ឆ្នាំ ទីបំផុតមានមោទកភាពចំពោះខ្លួនឯងបន្ទាប់ពីបានពាក់មួក ឯកសណ្ឋានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្ររបស់គាត់កាលពីថ្ងៃសុក្រជាមួយនឹងថ្នាក់ឆ្នាំសិក្សា២០២២នៅវិទ្យាល័យ San Gabriel ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។

វិលត្រឡប់ទៅកាន់ឆ្នាំ១៩៦២ នៅពេលដែលគាត់ ជាសិស្សវិទ្យាល័យ គាត់បានជួបបញ្ហា និងត្រូវបានផ្អាកសិក្សារយៈពេល៥ថ្ងៃមុនពេលបញ្ចប់ឆ្នាំសិក្សា។ ហើយគាត់បានខកខានការប្រឡងចុងក្រោយដ៏សំខាន់មួយ និងត្រូវប្រឡងសងវិញក្នុងរដូវក្ដៅ។តួយ៉ាង លុះពេលគាត់ត្រឡប់ទៅកាន់ថ្នាក់រៀន ខាងសាលាមិនបានផ្ដល់នូវសញ្ញាបត្រឲ្យគាត់ឡើយព្រោះតែគាត់បានជំពាក់ចំនួន៤.៨០ដុល្លារអាមេរិកថ្លៃសៀវភៅមួយក្បាល ដូច្នេះគាត់ក៏បានដើរចេញនិងនិយាយថាបំភ្លេចវាចោលតែម្ដង។

ចំពោះខាងសាលានៅតែមានសញ្ញាបត្រដើមរបស់លោកតាជានិច្ច ដែលត្រូវបានចាក់ចោក្នុងទូរឯកសារ​ចាស់ៗ។ហើយអស់រយៈពេលជាច្រើនមកនេះ គាត់បានត្អូញត្អែរអំពីទឹកប្រាក់ប៉ុន្មានដុល្លារ ដែលធ្វើឲ្យគាត់មិនបានសញ្ញាបត្រទៅកាន់កូនចៅផងដែរ។យ៉ាងណាមិញ ក្រោយពីទទួលបានសញ្ញាបត្ររួចមក គាត់គ្រោងនឹងព្យួរលើជញ្ជាំងផ្ទះ ដើម្បីបានឃើញវារាល់ពេល៕

ប្រភព: Yahoo

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...