អាកាសធាតុក្ដៅខ្លាំង ឥណ្ឌាដាំរុក្ខជាតិលើដំបូល រ៉ឺម៉កកង់បី កាត់បន្ថយកម្ដៅ - TrueID

អាកាសធាតុក្ដៅខ្លាំង ឥណ្ឌាដាំរុក្ខជាតិលើដំបូល រ៉ឺម៉កកង់បី កាត់បន្ថយកម្ដៅ

May 5, 2022

ឥណ្ឌា៖ បុរសម្នាក់ជាម្ចាស់ រ៉ឺម៉កកង់បីមួយគ្រឿង មកពីទីក្រុង New Delhi នៃប្រទេសឥណ្ឌា បានបំប្លែងដំបូលរ៉ឺម៉កកង់បីរបស់ខ្លួន ទៅជាសួនច្បារតូចមួយ ដែលមានរុក្ខជាតិជាង២០ប្រភេទដូចជាផ្កា ដើមឈើតូចៗ និងស្មៅជាដើម ខណៈមានភាពលេចធ្លោយ៉ាងខ្លាំង ក្នុងចំណោមរ៉ឺម៉កកង់បីផ្សេងៗទៀត។

ជាក់ស្ដែង លោក Kumar អាយុ៤៨ឆ្នាំ បានឲ្យដឹងថា មូលហេតុដែលគាត់កែច្នៃបែបនេះ ដោយសារតែរុក្ខជាតិបែតងទាំងឡាយអាចជួយកាត់បន្ថយកម្ដៅដល់រ៉ឺម៉កកង់បីរបស់គាត់ នាអំឡុងពេលអាកាសធាតុឡើងកម្ដៅជាខ្លាំង ដល់ទៅ៤៥អង្សាឯណោះគិតក្នុងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២។ ហើយគាត់បានបន្ថែមនូវម៉ាស៊ីគ្រប់គ្រងកម្ដៅតូចៗចំនួនពីរគ្រឿងនិងកង្ហាចំនួនមួយគ្រឿ ដាក់ក្នុងរ៉ឺម៉កកង់បី ដែលផ្ដល់បរិយាកាសល្អដល់អតិថិជន ដូច្នេះគាត់ក៏អាចទទួលបានប្រាក់បន្ថែមពីអតិថិជនផងដែរ។

តួយ៉ាង ចំពោះការដាំរុក្ខជាតិ គឺដំបូងឡើយ គាត់បានក្រាលកម្រាលមួយលើដំបូល និងបន្ទាប់មកគាត់បានចា.ក់.ដីមានជីវជាតិ មុនពេលរោយស្មៅពាសពេញ និងដាក់គ្រាប់ពូជ។ហើយមិនមានភាពលំបាកសម្រាប់គាត់ទេ ព្រោះគាត់ត្រូវស្រោចទឹកពីរដងប៉ុណ្ណោះក្នុងមួយថ្ងៃ។

យ៉ាងណាមិញ ជុំវិញនៃការដាំរុក្ខជាតិលើដំបូល មិនមែនជារឿងលើកទីមួយរបស់ប្រជាពលរដ្ឋឥណ្ឌាទេដែលកាលពីប៉ុន្មានឆ្នាំមុន ក៏ធ្លាប់មានពលរដ្ឋជាច្រើនបានធ្វើវាឡើងដែរ ដើម្បីកាត់បន្ថយកម្ដៅ។ហើយគួរឲ្យដឹងដែរថា ប្រពលរដ្ឋប្រមាណ២០លាននាក់ ក្នុងទីក្រុងខាងលើ កំពុងជួបប្រទះរលកកម្ដៅរដូវក្តៅដំបូងនាឆ្នាំនេះដែលសីតុណ្ហភាពកាលពីសប្តាហ៍មុនបានឡើងដល់៤៥អង្សាសេ នៅតំបន់មួយចំនួន។

ក្រុមអ្នកព្យាករណ៍បាននិយាយថា រលកកម្ដៅនឹងមានការធ្លា.ក់.ចុះក្នុងរយៈពេល៣ទៅ៤ថ្ងៃខាងមុខ មុនពេលកើនឡើងម្តងទៀត ហើយកម្ដៅបានឆក់យកជីវិតប្រជាពលរដ្ឋឥណ្ឌាជាង៦,៥០០នាក់ចាប់តាំងពីឆ្នាំ២០១០ម៉្លេះ៕

ប្រភព: newbeezer

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...