គិតដិតដល់ណាស់! ស្ត្រីមេផ្ទះរូបនេះ ត្រៀមអាហារទុកបរិភោគ រយៈពេល៨ខែសម្រាប់គ្រួសារ - TrueID

គិតដិតដល់ណាស់! ស្ត្រីមេផ្ទះរូបនេះ ត្រៀមអាហារទុកបរិភោគ រយៈពេល៨ខែសម្រាប់គ្រួសារ

August 29, 2022

អាមេរិក៖ ស្ត្រីម្នាក់អាយុ៣០ឆ្នាំ មកពីរដ្ឋ Idiana នៃសហរដ្ឋអាមេរិកត្រៀមអាហារទុកបរិភោគ រយៈពេល៨ខែសម្រាប់សមាជិកគ្រួសារទាំង៥នាក់របស់គាត់ ក្នុងករណីមាន.គ្រោះ.ម.ហ.ន្ត.រា.យ.ធម្មជាតិកើតឡើង។

ជាក់ស្ដែង សព្វថ្ងៃនេះ អ្នកស្រី Kelsey Shaw មានកសិដ្ឋានជាលក្ខណៈគ្រួសារផ្ទាល់ខ្លួនដែលដាំដុះទៅដោយបន្លែធម្មជាតិស្រស់ៗ ខណៈមានចិញ្ចឹមនូវសត្វដូចជាពពែ មាន់ និងទាជាដើម។ហើយគាត់បានសិក្សាពីរបៀបនៃការរក្សាទុកនូវអាហារ និងការកែច្នៃបន្លែឲ្យទៅជាបន្លែក្រៀម ម្សៅគ្រឿងផ្សំក្នុងអាហារ ឬជ្រក់ផងដែរ។ នាអំឡុងរដូវក្ដៅ គាត់បានផ្ដល់អាហារស្រស់ៗទៅដល់គ្រួសារ ដែលដាំដុះផ្ទាល់ក្នុងកសិដ្ឋាន។ចំណែករដូវរងារវិញ គ្រួសាររបស់គាត់នឹងរីករាយជាមួយការបរិភោគអាហារ ដែលរក្សាទុកវិញម្ដង។

យ៉ាងណាមិញ ជុំវិញនៃការត្រៀមអាហារទុកនេះ មានភាពងាយស្រួលជាខ្លាំងដល់អ្នកស្រី នាអំឡុងពេល.ជំ.ងឺ.កូវីដ-១៩រាតត្បាត ដែលអាហារមួយចំនួនខ្វះខាតក្នុងផ្សារទំនើបដោយសារតែការសម្រុកទិញ ដោយមានភាពស្លន់ស្លោ។ ហើយឥឡូវនេះ អាហារដែលគាត់រក្សាទុក មានចំនួន៤២៦មុខឯណោះ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...