រៀបការបែបណា? គូស្នេហ៍ឥណ្ឌានេះ នឹងប្រារព្ធពិធីមង្គលការ ដែលឪពុកចែកឋានបាត់ហើយ អាចចូលរួមបានទៀត - TrueID

រៀបការបែបណា? គូស្នេហ៍ឥណ្ឌានេះ នឹងប្រារព្ធពិធីមង្គលការ ដែលឪពុកចែកឋានបាត់ហើយ អាចចូលរួមបានទៀត

January 20, 2022

ឥណ្ឌា៖គូស្នេហ៍ជនជាតិឥណ្ឌាមួយគូ មកពីរដ្ឋ Tamil Nadu នៃប្រទេសឥណ្ឌា នឹងប្រារព្ធពិធីមង្គលការរបស់ពួកគេទាំងពីរតាមរយៈបច្ចេកវិទ្យាពិភពនិម្មិត Metaverse លក្ខណៈបែបបរិយាកាសដូចក្នុងរឿងដ៏ល្បីល្បាញ “Harry Potter”នាថ្ងៃទី០៦ ខែកុម្ភៈខាងមុខនេះ ដោយសារតែមានវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

លោក Dinesh Sivakumar អាយុ២៤ឆ្នាំនិងគូដណ្ដឹងអាយុ២៣ឆ្នាំ បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវកេត្តិយសប្រមាណរាប់ពាន់នាក់ ខណៈភ្ញៀវចំនួនជាង២,០០០នាក់បានបញ្ជាក់ពីការចូលរួម។ហើយដំបូងឡើយ គាត់គិតថា ការរៀបការតាមកម្មវិធី Zoom មានជាច្រើនគូមកហើយ ទើបគាត់ចង់ធ្វើឲ្យកាន់តែពិសេសដូច្នេះក៏ជ្រើសរើសយកការរៀបការតាមពិភពនិម្មិតតែម្ដង ដែលវាមានភាពងាយស្រួលជាខ្លាំងដោយភ្ញៀវទាំងអស់អាចជ្រើសរើសតួអង្គតុក្កតា ដាក់ឈ្មោះរៀងៗខ្លួននិងតុបតែងខ្លួនតាមចំណង់ចូលចិត្ត។

យ៉ាងណាមិញ បុរសជាកូនកំលោះផ្ទាល់ជាសហការីគម្រោងនៅវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា និងបានធ្វើការណែនាំ រួមទាំងពន្យល់ពីពិភពនិម្មិតដល់ក្រុមគ្រួសារដូច្នេះគ្មានការជំទាស់អ្វីឡើយ។ ណាមួយទៀត អ្វីដែលកាន់តែពិសេស គាត់នឹងជ្រើសរើសតួអង្គតុក្កតាម្នាក់និងតុបតែងឲ្យដូចនឹងឪពុករបស់គូដណ្ដឹង ដើម្បីដាក់ឈរទទួលភ្ញៀវ ដែលឪពុកបានទទួលមរណភាពកាលពីឆ្នាំមុនម៉្លេះ។អីចឹងហើយ អ្វីៗគ្រប់យ៉ាងនឹងមានភាពដំណើរការយ៉ាងរលូន និងពោរពេញដោយភាពកក់ក្ដៅផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

អនាគតប្ដីប្រពន្ធទាំងពីរនាក់
អនាគតប្ដីប្រពន្ធទាំងពីរនាក់
តួអង្គក្នុងពិភពនិម្មិត របស់អនាគតប្ដីប្រពន្ធទាំងពីរ
តួអង្គក្នុងពិភពនិម្មិត របស់អនាគតប្ដីប្រពន្ធទាំងពីរ
តួអង្គក្នុងពិភពនិម្មិត របស់ឪពុកកូនក្រមុំ 
តួអង្គក្នុងពិភពនិម្មិត របស់ឪពុកកូនក្រមុំ 
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...