សណ្ឋាគារលំដាប់ផ្កាយសូន្យ មួយយប់ខ្ទង់រយដុល្លារ តែគ្មានជញ្ជាំង ទ្វារ និងពិដាន នៅប្រទេសស្វីស - TrueID

សណ្ឋាគារលំដាប់ផ្កាយសូន្យ មួយយប់ខ្ទង់រយដុល្លារ តែគ្មានជញ្ជាំង ទ្វារ និងពិដាន នៅប្រទេសស្វីស

June 24, 2022

ស្វីស៖ សណ្ឋាគារ Null Stern Hotel ជាសណ្ឋាគារលំដាប់ផ្កាយសូន្យ តែអាចមើលឃើញផ្កាយពាសពេញមេឃកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្ដាញអ៊ីនធើណេត ដែលមានទីតាំងស្ថិតនៅក្បែរ​ស្ថានីយ​ប្រេង​ឥន្ធនៈមួយកន្លែងនិងនៅចម្ការទំពាំងបាយជូរ រួមទាំងលើភ្នំក្នុង​ភូមិ Saillon ភាគ​ខាង​ត្បូងនៃ​ប្រទេស​ស្វីស។

ជាក់ស្ដែង សម្រាប់សណ្ឋារគារនេះផ្ទាល់ មានបន្ទប់គេងចំនួនប៉ុន្មានបន្ទប់ប៉ុណ្ណោះដែលគ្មានជញ្ជាំង ទ្វារ និងពិដានឡើយ ខណៈមានគ្រែមួយគត់ ដែលមនុស្សពីរនាក់អាចគេងបាន តុក្បែរគ្រែចំនួនពីរនិងចង្ក្រៀងបំភ្លឺមួយប៉ុណ្ណោះ។ ចំពោះតម្លៃវិញ ក្នុងមួយយប់មានតម្លៃចំនួន៣២៥ហ្វ្រង់ស្វីស(ប្រមាណ៣៣៨ដុល្លារអាមេរិក)។

តួយ៉ាង សណ្ឋាគារដ៏ប្លែកនេះ ត្រូវបានបង្កើតឡើងដោយបងប្អូនប្រុសចំនួនពីរ ដែលមានបំណងចង់ឲ្យអ្នកដែលមកស្នាក់កម្សាន្តឬចង់បានទទួលបទពិសោធន៍ថ្មី ឲ្យយល់ដឹងពីស្ថានភាពពិភពលោកបច្ចុប្បន្ន ក្រោមប្រធានបទដូចជាការប្រែប្រួលអាកាសធាតុស.ង្រ្គា.ម និងការស្វែងរកគ្មានទីបញ្ចប់របស់មនុស្សជាតិសម្រាប់ភាពល្អឥតខ្ចោះនិងការខូចខាតផ្សេងៗទៅលើភពផែនដី។

យ៉ាងណាមិញ បងប្អូនប្រុសទាំងពីរនាក់ នឹងមានគម្រោងប្លែកៗផ្សេងទៀត នាថ្ងៃអនាគតផងដែរ។ហើយឈុតដែលមកជាមួយសេវាកម្មបន្ទប់ នឹងមានការផ្ដល់ជូនភេសជ្ជៈ និងអាហារពេលព្រឹក ចាប់ពីថ្ងៃទី០១ខែកក្កដា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...