បុរសរូបនេះ រស់នៅដល់ក្នុងរូងភ្នំហើយ នៅមានអ្នកមានតាមបណ្ដេញចេញទៀត - TrueID

បុរសរូបនេះ រស់នៅដល់ក្នុងរូងភ្នំហើយ នៅមានអ្នកមានតាមបណ្ដេញចេញទៀត

September 3, 2021

នូវែលសេឡង់៖ ថ្មីៗនេះ ក្រុមអ្នកមានទ្រព្យស្កុកស្ដម្ភនៅឯតំបន់ភ្នំMount Maunganui នៃប្រទេសនូវែលសេឡង់ ត្រូវបានគេរាយកាណ៍ថាកំពុងព្យាយាមបណ្ដេញបុរសជិតខាងម្នាក់គ្មានផ្ទះសម្បែងឲ្យចេញពីរូងភ្នំ ឈ្មោះថា Awhiអាយុ៦៤ឆ្នាំ ទាំងដែលគាត់បានចាប់ផ្ដើមរស់នៅទីនោះតាំងពីឆ្នាំមុនមកម៉្លេះ។

ផ្នែកខាងក្នុងនៃរូងភ្នំ មានផ្ទុកនូវរូបគំនូរលើជញ្ជាំងថ្មយ៉ាងច្រើនគ្រែដេក រួមនឹងទូរមានធ្នើរតូចមួយ និងរបស់របរ.រាយប៉ាយលើដីប៉ុណ្ណោះ។ហើយក៏មានប្រដាប់ក្មេងលេងចាស់ៗដែលគាត់បានប្រទះឃើញនៅលើឆ្នេរសមុទ្រយកមកតុបតែងក្នុងរូងភ្នំឲ្យមានភាពស្រស់ស្អាតផងដែរ។

ទន្ទឹមនឹងនេះ គាត់បាននិយាយថា ក្រុមអ្នកមាននៅទីនោះ បានរៀបចំកិច្ចប្រជុំជាទៀងទាត់ជុំវិញការចង់បណ្ដេញគាត់ឲ្យចេញពីក្នុងរូងភ្នំ ទាំងដែលវាជាកន្លែងផ្ដល់ភាពកក់ក្ដៅដល់គាត់។ ហើយគាត់ដឹងដែរថាជីវិតរបស់គាត់មិនអាចរស់នៅជារៀងរហូតទេប៉ុន្ដែគាត់គ្រាន់តែចង់នៅឲ្យបានយូរតាមដែលអាចធ្វើទៅបានប៉ុណ្ណោះ។

យ៉ាងណាមិញ លោក Simon Bridges ជាសមាជិកសភាពបានបញ្ជាក់ថាប្រជាជនមួយចំនួនក្នុងតំបន់បានត្អូញត្អែរអំពីលោក Awhi ខ្លាំងណាស់ដោយសារតែគាត់មានមិត្តភក្ដិមកជប់លៀង ផឹកស៊ីជាមួយ និងបង្កឲ្យមានសំឡេងរំខាន។ហើយបើងាកទៅកាន់សម្ដីរបស់ក្រុមប្រឹក្សាក្នុងតំបន់វិញ បានសម្រេចថាមិនអាចបណ្ដេញគាត់ចេញឡើយ ដោយសារតែគាត់គ្មានផ្ទះសម្បែងដែលត្រូវស្នាក់នៅទេ៕

ប្រភព: Ladbible

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...