ចក្រភពអង់គ្លេស៖ ថ្មីៗនេះលោកយាយម្នាក់ ទើបតែប្រារព្ធពិធីខួបកំណើតឈានចូលអាយុ១០០ឆ្នាំរបស់គាត់ និងបានចែករំលែកពីគន្លឹះធ្វើឲ្យគាត់អាយុវែងផងដែរ។
លោកយាយ Mary Tipping បានរៀបការក្នុងឆ្នាំ១៩៤៤និងមានកូនប្រុសចំនួនបីនាក់ ហើយលុះមកដល់ឆ្នាំ១៩៦៨ស្វាមីរបស់គាត់ក៏បានស្លាប់បាត់បង់ជីវិត។ ក្រោយមកទៀត គាត់បានសម្រេចចិត្តរៀបការជាមួយបុរសម្នាក់តែជាអកុសលក៏បានស្លាប់បាត់បង់ជីវិតចោលគាត់ក្នុងឆ្នាំ២០០៩។
យ៉ាងណាមិញ សព្វថ្ងៃនេះលោកយាយ រស់នៅយ៉ាងមានសេចក្ដីសុខនិងមានចៅរហូតដល់ទៅ១០នាក់ឯណោះ។ ចំពោះគន្លឹះធ្វើឲ្យគាត់អាយុវែង គឺមិនមានអ្វីច្រើនទេដោយគាត់ទទួលទានស្រាម៉ាក Guinness ជារៀងរាល់ថ្ងៃ និងធ្វើការងារជាអ្នកសម្អាតនៅប៉ុស្តិ៍ប៉ូលីសបើទោះជាគាត់ចូលនិវត្តិន៍ក៏ដោយ។ ហើយកាលដែលធ្វើបែបនេះ វាមិនបានបង្កជាបញ្ហាដល់សុខភាពរបស់គាត់ឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព: Ladbible