បងប្អូនភ្លោះស្រី ក្លាយជា.ឃា.ត.ក.រ.ដ៏អាក្រក់ ស.ម្លា.ប់.ម្ដាយរបស់ខ្លួន - TrueID

បងប្អូនភ្លោះស្រី ក្លាយជា.ឃា.ត.ក.រ.ដ៏អាក្រក់ ស.ម្លា.ប់.ម្ដាយរបស់ខ្លួន

September 9, 2022

ចចជី៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៧៥ អ្នកស្រី Nikki Whitehead បានកើតនៅក្នុងពន្ធនាគារ ដែលជាកន្លែងម្ដាយរបស់អ្នកស្រី ជាប់ឃុំឃាំងពីបទកាន់កាប់.គ្រឿ.ង.ញៀ.ន និងករណី.ប្ល.ន់។ហើយអ្នកស្រីក៏ត្រូវបានបញ្ជូនឲ្យទៅរស់នៅជាមួយនឹងលោកយាយរបស់អ្នកស្រី ដែលមានឈ្មោះថា Della

ជាក់ស្ដែង នៅពេលអ្នកស្រី Nikki ធំលូតលាស់ឡើងក្លាយជាក្មេងស្រីជំទង់អ្នកស្រីបានចូលចិត្តភាពសប្បាយរីករាយ ជប់លៀងជួបជុំជាមួយមិត្តភក្ដិ ជាជាងការសិក្សា និងបានរាប់អានមិត្តភក្ដិខុសរួមទាំងបានប្រើប្រាស់.គ្រឿ.ង.ញៀ.នផងដែរ។ លុះមកដល់អាយុ១៧ឆ្នាំ អ្នកស្រីបានពរពោះកូនភ្លោះក្នុងផ្ទៃប៉ុន្ដែអ្នកស្រីមិនបានបំពេញតួនាទីជាម្ដាយឡើយ ដែលបន្ទាប់ពីសម្រាលរួចក្នុងឆ្នាំ១៩៩៣ ក៏ប្រគល់តួនាទីមើលថែទៅឲ្យលោកយាយរបស់អ្នកស្រីតែម្ដង។

អ្នកស្រី Nikki បានចាកចេញពីផ្ទះ និងវិលត្រឡប់ទៅសួរសុខទុក្ខកូនៗរាល់ពេលថ្ងៃឈប់សម្រាកប៉ុណ្ណោះ ដូចជានៅថ្ងៃបុណ្យណូអែលជាដើម។ចំពោះកូនភ្លោះទាំងពីររបស់អ្នកស្រីវិញ មានឈ្មោះថា Jas និងTas បានធំលូតឡើងជាមួយគ្នាដោយភាពជិតស្និទ្ធនិងធ្វើអ្វីៗគ្រប់យ៉ាងជាមួយគ្នាជានិច្ច ប៉ុន្ដែពួកគេបានទទួលរងនូវអារម្មណ៍បោះបង់ពីឪពុកម្ដាយខណៈបុរសជាឪពុកមិនដែលបង្ហាញខ្លួនម្ដងសោះ ចាប់តាំងពីអ្នកស្រី Nikki សម្រាលម៉្លេះ។ ទន្ទឹមនឹងនេះ អ្នកស្រី Nikki ពិតជាចង់ក្លាយជាម្ដាយដ៏ល្អមួយរូបនិងផ្ដល់នូវជីវិតដ៏ល្អសម្រាប់កូនៗ តាមដែលអាចធ្វើបាន ប៉ុន្ដែអ្នកស្រីមិនទាន់ត្រៀមខ្លួនជាស្រេចក្នុងការមើលថែពួកគេឡើយ។

តួយ៉ាង Jas និង Tas បានបំពេញតួនាទីជាសិស្សដ៏ល្អក្នុងសាលាខណៈគ្រូៗ និងអ្នកស្រី Nikki មានក្ដីសង្ឃឹមយ៉ាងខ្ពស់ពីពួកគេទាំងពីរ។ហើយមកដល់ ឆ្នាំ២០០០ អ្នកស្រី Nikki បានសិក្សាការច្នៃម៉ូតសម្លៀកបំពាក់និងហ្វឹកហាត់ជាអ្នកកែសម្ផស្ស។ ក្នុងឆ្នាំដដែល អ្នកស្រីបានមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសម្នាក់ឈ្មោះថាRobert អាយុ៥៥ឆ្នាំ និងជាអ្នកបើកឡានដឹកទំនិញ។ បើទោះបីជាអាយុខុសគ្នាច្រើនក៏ដោយប៉ុន្ដែអ្នកទាំងពីរហាក់ចុះសម្រុងគ្នាយ៉ាងខ្លាំង។ បន្ទាប់មក អ្នកស្រី ក៏បានសម្រេចចិត្តនាំយកកូនៗទាំងពីរផ្លាស់ទៅរស់នៅជាមួយដៃគូ ក្នុងទីក្រុង Conyers នៃប្រទេសចចជី។

ក្នុងឆ្នាំ២០០៧បងប្អូនភ្លោះទាំងពីរ មានអាយុ១៣ឆ្នាំ អ្នកស្រី Nikki បានស្នើសុំសិទ្ធមើលថែពេញលេញ ហើយតុលាការក៏បានរីករាយក្នុងការអនុញ្ញាតផងដែរព្រោះអ្នកស្រីផ្ទាល់មានដៃគូជីវិត ផ្ទះ និងប្រាក់ខែសមរម្យ។ ចាប់តាំងពីពេលនោះមកការមើលថែកូនៗ បានក្លាយជាទំព័រថ្មីមួយនៃជីវិតរបស់អ្នកស្រី Nikki

អ្នកស្រី Nikki មានការព្រួយបារម្ភជាខ្លាំង ចំពោះកូនៗដោយមិនចង់ឲ្យកូនៗធំលូតលាស់ឡើង ដើរផ្លូវមិនល្អដូចអ្នកស្រីពីមុន ដូច្នេះអ្នកស្រីតឹងរ៉ឹងមែនទែននិងមានពេលខ្លះឆែកការសន្ទនា នៅលើទូរសព្ទដៃរបស់កូនៗផងដែរ។

មានយប់មួយ​ អ្នកស្រី Nikki បានរកឃើញថា Jas បានលួចចេញពីផ្ទះ ដើម្បីទៅជួយមិត្តប្រុសដែលជាហេតុធ្វើឲ្យអ្នកស្រីទូរសព្ទប្ដឹងប៉ូលិសទាំងយប់។ ហើយបន្ទាប់មក ប៉ូលិសស្រីម្នាក់ឈ្មោះថាMyra បានធ្វើការសន្ទនាជាមួយបងប្អូនភ្លោះទាំងពីរក្នុងបន្ទប់ខណៈប៉ូលិសផ្ទាល់បានសង្កេតឃើញថា ពួកគេមានជីវិតដ៏ល្អ ដោយសម្លៀកបំពាក់សុទ្ធសឹងតែទាន់សម័យៗនិងស្បែកជើងស្អាតៗ។

បងប្អូនភ្លោះទាំងពីរបានប្រាប់ទៅកាន់ប៉ូលិសថា ពួកគេចង់ផ្លាស់ទៅរស់នៅជាមួយលោកយាយទួតវិញ ប៉ុន្ដែប៉ូលិសបានតបវិញថាវាមិនអាចកើតឡើងម្ដងទៀតទេ។

ក្រោយពីបានសន្ទនាពីនេះពីនោះជាមួយបងប្អូនភ្លោះប៉ូលិសបានចាកចេញពីផ្ទះ ប៉ុន្ដែមិនបានបើករថយន្ដទៅណាឆ្ងាយក្នុងល្បឿនទេដោយគិតថាបងប្អូនភ្លោះនឹងធ្វើអ្វីម៉្យាងជាមិនខាន។ បន្ទាប់ពីរយៈពេល៣នាទីកន្លងផុតទៅប៉ូលិសបានឮសូរសំឡេងស្រែក ក៏ប្រញាប់ប្រញាល់ត្រឡប់ចូលក្នុងផ្ទះវិញ និងបានឃើញអ្នកស្រីNikki កំពុងរត់ជាមួយនឹងទូរសព្ទក្នុងដៃ។

អ្នកស្រី Nikki បានប្រាប់ប៉ូលិសថា កូនភ្លោះទាំងពីរ បាន.វា.យ.អ្នកស្រីប៉ុន្ដែបងប្អូនភ្លោះបានប្រកែកថា បន្ទាប់ពីប៉ូលិសចាកចេញ អ្នកស្រី Nikki បានផ្ទុះកំហឹង ដោយនិយាយថា ពួកគេនឹងមិនអាចទៅណាបានទេ និងចាប់ផ្ដើមការ.វា.យ.តប់លើពួកគេតែម្ដង។

ទោះបីជាយ៉ាងណាក៏ដោយប៉ូលិសមិនបានជឿសម្ដីរបស់បងប្អូនភ្លោះទាំងពីរទេ ព្រោះតែអ្នកស្រី Nikki មានស្នាមខ្វាចនៅលើដើមទ្រូង និង.ក ខណៈបងប្អូនភ្លោះមិនមានស្នាម.រ.បួ.ស.អ្វីបន្ដិចឡើយ។ ដូច្នេះបងប្អូនភ្លោះត្រូវបានបញ្ជូនទៅទទួលការប្រឹក្សាផ្នែកចិត្តសាស្ត្រផងដែរ។ប៉ុន្ដែគ្រប់យ៉ាងគ្មានអ្វីប្រសើរទេ រាល់ពេលអ្នកស្រី Nikkiផ្ដល់ដំបូន្មានឲ្យម្ដងៗ បងប្អូនភ្លោះតែងតែមិនស្ដាប់តាមអ្នកស្រីនិងចោទអ្នកស្រីថាពុតត្បុត។

ក្នុងឆ្នាំ២០០៨អ្នកស្រី Nikki បានទូរសព្ទទៅកាន់ប៉ូលិសម្ដងទៀតដោយអ្នកស្រីបានសំងំនៅក្នុងបន្ទប់ បន្ទាប់ពីកូនៗព្យាយាម.វា.យ.ប្រ.ហា.រ.មកលើអ្នកស្រី។ បន្ទាប់មក អ្នកស្រី Nikki ព្រមទាំងកូនៗ ត្រូវបានបញ្ជូនទៅកាន់តុលាការក្នុងស្រុក ហើយខាងតុលាការបាននិយាយថាបងប្អូនភ្លោះទាំងពីរ មិនអាចគ្រប់គ្រងបានទេដូច្នេះក៏បានអនុញ្ញាតឲ្យបងប្អូនភ្លោះវិលត្រឡប់ទៅរស់នៅជាមួយលោកយាយទួតរបស់ពួកគេវិញ។

ទន្ទឹមនឹងនេះ លោកយាយទួតដែលកំពុងស្ថិតក្នុងអាយុ៧៩ឆ្នាំ មិនមានភាពរីករាយក្នុងការមើលថែម្ដងទៀតទេ។ហើយអំឡុងពេលរស់នៅជាមួយលោកយាយទួត បងប្អូនភ្លោះ តែងតែបាត់ពីផ្ទះនិងលួចយកវត្ថុមានតម្លៃចេញពីផ្ទះផងដែរ។

ក្នុងឆ្នាំ២០១០លោកយាយទួត បានទូរសព្ទប្ដឹងប៉ូលិស អំពីបងប្អូនភ្លោះទាំងពីរព្រោះលោកយាយមិនអាចគ្រប់គ្រងបានទេ និងមានការព្រួយបារម្ភជារៀងរាល់ពេល។លុះមកដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១០ បងប្អូនភ្លោះទាំងពីរ បានផ្លាស់មករស់នៅជាមួយអ្នកស្រីNikki និងឪពុកចុងវិញម្ដងទៀត។ ហើយអ្នកស្រី Nikkiក៏បានប្រារព្ធពិធីជប់លៀងមួយ ដើម្បីស្វាគមន៍កូនៗនិងចង់បង្ហាញពីក្ដីស្រលាញ់ ដែលមានចំពោះកូនៗផងដែរ។

ប៉ុន្ដែមិនដូចនូវអ្វីបានគ្រោងទុកឡើយ ដោយបងប្អូនភ្លោះទាំងពីរ មិនពេញចិត្ត និងស្រែក.ជេ.រ.ប្រ.មា.ថ.ដល់អ្នកស្រី Nikkiរហូតដល់ភ្ញៀវ ដែលចូលរួមពិធីចាកចេញអស់។

នៅថ្ងៃទី១៣ ខែមករាឆ្នាំ២០១០ ជាថ្ងៃកើតហេតុ ប៉ូលិសបានបើករថយន្ដល្បាតធម្មតាក្បែរៗផ្ទះរបស់អ្នកស្រី Nikki ប៉ុន្ដែភ្លាមៗ ក៏ស្រាប់តែ Jasបានរត់ចេញពីផ្ទះដោយភាពស្លន់ស្លោ និងសុំជំនួញពីប៉ូលិសដោយប្រាប់ប៉ូលិសថា ពួកគេទាំងពីរនាក់បងប្អូន បានត្រឡប់មកពីសាលារៀនវិញនិងប្រទះឃើញម្ដាយដេក.ស្លា.ប់.ក្នុងអាងត្រាំទឹក ក្នុងបន្ទប់ទឹក។

អ្នកស្រី Nikki ត្រូវ.បាន.វា.យ.ត្រង់ក្បាល និង.ចា.ក់.ស.ម្លា.ប់.ចំនួន៨០ដង ដោយប្រើកាំបិតចិតបន្លែនិងមានស្នាមខាំ វា.យ.ដំរួមទាំងខ្វាច។

ប៉ូលិសបានដឹងពីប្រវត្តិមិនល្អកើតឡើងរវាងអ្នកស្រីNikki និងបងប្អូនភ្លោះប៉ុន្ដែប៉ូលិសមិនបានដាក់ការសង្ស័យទាំងស្រុងទៅលើបងប្អូនភ្លោះទេ។ បន្ទាប់មកប៉ូលិសបានធ្វើការសួរចម្លើយពីបងប្អូនភ្លោះ ហើយពួកគេបានឆ្លើយនូវអ្វីមិនពិត ដែលពួកគេបានត្រៀមទុកយ៉ាងល្អនិងថែមទាំងធ្វើពុតជាយំ ចង់ឲ្យម្ដាយវិលត្រឡប់មកវិញ។

ទោះជាយ៉ាងណាក៏ដោយ ការស៊ើបអង្កេតមិនបានបញ្ចប់ត្រឹមនេះទេរហូតដល់រយៈពេល៤ខែបន្ទាប់ពីអ្នកស្រី Nikkiបាន.ស្លា.ប់.ទៅ ប៉ូលិសបានរកឃើញលទ្ធផលតេស្ត DNA នៃស្នាមខាំ និងនាំខ្លួនបងប្អូនភ្លោះទាំងពីរ មកសាកសួរចម្លើយម្ដងទៀត ដោយបំបែកបន្ទប់សួរចម្លើយផ្សេងគ្នាទើបដឹងច្បាស់ថា ពួកគេជាអ្នក.ស.ម្លា.ប់.ម្ដាយរបស់ខ្លួន។

បងប្អូនភ្លោះបានសារភាពថានៅព្រឹកក្នុងថ្ងៃកើតហេតុ ពួកគេបានក្រោកពីដំណេកយឺត ដែលត្រូវទៅសាលារៀន។ ហើយពួកគេបានឈ្លោះប្រកែកជាមួយម្ដាយយ៉ាងខ្លាំងដោយម្ដាយបាន.ជេ.រ.ស្ដី និងចូលមកដល់ក្នុងបន្ទប់របស់ពួកគេ ដោយមានកាន់ឆ្នាំង។

ទាំងពីរនាក់បងប្អូន មានអារម្មណ៍ថាត្រូវបានម្ដាយគំរាមដោយឆ្នាំងដូច្នេះពួកគេបានសម្រេចក្នុងការដណ្ដើមយកឆ្នាំងចេញពីម្ដាយ។ ហើយរំពេចនោះ ក៏ស្រាប់តែម្ដាយយកកាំបិតចិតបន្លែចេញមកនិងប្រាប់ពួកគេឲ្យថយក្រោយ កុំចូលមកជិតឲ្យសោះ។ បន្ទាប់មក Jas បានយកឆ្នាំងស្ទុះទៅ.វា.យ.លើម្ដាយតែម្ដង។

នៅទីបំផុត អ្នកទាំងបីបានឈានដល់ការខាំវា.យ.តប់គ្នាទៅវិញទៅមកយ៉ាងខ្លាំងរហូតដល់ Tas បានយកកាំបិត.ចា.ក់.ម្ដាយ និង Jas បានរឹត.ក.ម្ដាយដោយខ្សែមេដាយ មុនពេលដាក់ម្ដាយចូលក្នុងអាងត្រាំទឹកក្នុងបន្ទប់ទឹក។

លុះមកដល់ក្នុងបន្ទប់ទឹកអ្នកស្រី Nikki ផ្ទាល់មិនទាន់ដាច់ខ្យល់.ស្លា.ប់.នៅឡើយទេ ដោយអ្នកស្រីបាននិយាយទៅកាន់កូនៗទាំងពីរថាអ្នកស្រីពិតជាស្អប់ពួកគេណាស់។ ចំណែកបងប្អូនភ្លោះវិញ បាននិយាយថាសុំទោស ខណៈភ័យខ្លាចថាពួកគេនឹងត្រូវជាប់គុកផងដែរ។

ជំហានបន្ទាប់ ពួកគេបានព្យាយាមសម្រួលអារម្មណ៍និងចាប់ផ្ដើមសម្អាតផ្ទះ រួមទាំងសម្លៀកបំពាក់ប្រលាក់.ឈា.ម។ ហើយក្រោយមក ពួកគេបានរៀបគម្រោងនឹងប្រាប់ប៉ូលិសថា ពួកគេនៅសាលារៀន និងមិនដឹងអ្វីពីការ.ស្លា.ប់.របស់ម្ដាយទេ។

យ៉ាងណាមិញ បងប្អូនភ្លោះទាំងពីរត្រូវបានចោទប្រកាន់ពីបទមនុស្ស.ឃា.ត ធ្វើ​សេចក្តីថ្លែងការណ៍​មិន​ពិតនិង​កាន់​កាប់​កាំបិត​ក្នុង​ពេល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ។ ហើយទីបំផុតអ្នកទាំងពីរ ត្រូវបាន.កា.ត់.ទោ.ស.ឲ្យជាប់ពន្ធនាគាររយៈពេល៣០ឆ្នាំ គិតចាប់ពីឆ្នាំ២០១៤និងត្រូវបានដាក់ឲ្យនៅក្នុងពន្ធនាគារខុសគ្នាផងដែរ៕

ប្រភព: anna uncovered

សូមទស្សនារូបភាពខាងក្រោម៖

អ្នកស្រី Nikki ជាម្ដាយ
អ្នកស្រី Nikki ជាម្ដាយ
អ្នកស្រី Nikki ជាម្ដាយ
អ្នកស្រី Nikki ជាម្ដាយ
អ្នកស្រី Nikki ជាម្ដាយ
អ្នកស្រី Nikki ជាម្ដាយ
បងប្អូនភ្លោះទាំងពីរ
បងប្អូនភ្លោះទាំងពីរ
បងប្អូនភ្លោះទាំងពីរ
បងប្អូនភ្លោះទាំងពីរ
បងប្អូនភ្លោះទាំងពីរ
បងប្អូនភ្លោះទាំងពីរ
បងប្អូនភ្លោះទាំងពីរ
បងប្អូនភ្លោះទាំងពីរ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...