ក្លាយជា.ឃា.ត.ក.រ.ទាំងវ័យក្មេង និងសព្វថ្ងៃកំពុងរស់នៅក្រោមអត្តសញ្ញាណថ្មី - TrueID

ក្លាយជា.ឃា.ត.ក.រ.ទាំងវ័យក្មេង និងសព្វថ្ងៃកំពុងរស់នៅក្រោមអត្តសញ្ញាណថ្មី

November 10, 2022

អង់គ្លេស៖ Mary Bell បានក្លាយជា.ឃា.ត.ក.រ.វ័យក្មេងប្រចាំប្រទេសអង់គ្លេស ក្នុងអាយុ១១ឆ្នាំបន្ទាប់ពីនាងបាន.ស.ម្លា.ប់.ក្មេងប្រុសចំនួនពីរនាក់ ដែលមិនទាន់ដឹងអី កាលពីឆ្នាំ១៩៦៨ខណៈរូបនាងផ្ទាល់ត្រូវបាន.កា.ត់.ទោ.ស និងក្រោយមកក៏ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។

Mary បានកើតនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៥៧ ក្នុងគ្រួសារមួយដែលមានម្ដាយជាស្ត្រី.រ.ក.ស៊ី.ផ្លូ.វ.ភេ.ទ ឈ្មោះថា Elizabeth Bell និងមានឪពុកជាមនុស្ស.ញៀ.ន.នឹង.គ្រឿ.ង.ស្រ.វឹ.ង។ ហើយតាមពិត ម្ដាយរបស់នាង មិនបានពេញចិត្តក្នុងការពរពោះ Mary ឡើយនិងថែមទាំងបានស្រែកប្រាប់ពេទ្យ ឲ្យយក Mary ចេញពីបន្ទប់ផងដែរ នៅពេលដែលបានឃើញ Mary ជាលើកដំបូង។

ជាក់ស្ដែង អ្នកស្រី Elizabeth ធ្លាប់បានបង្កឲ្យមាន.ឧ.ប្ប.ត្តិ.ហេ.តុ.មួយកើតឡើង ដោយអ្នកស្រីបាន.ទ.ម្លា.ក់ Mary តាមបង្អួចជាន់ទីមួយ និងលុះពេល Mary មានអាយុ៤ឆ្នាំអ្នកស្រីធ្លាប់បានប្រើប្រាស់ Mary សម្រាប់ការងារបម្រើ.សេ.វា.ក.ម្ម.ផ្លូ.វ.ភេ.ទ.ទៀតផង។ ហើយក្រោយមកអ្នកស្រីបានលក់ Mary ទៅឲ្យស្ត្រីម្នាក់ប៉ុន្ដែមិនបានប៉ុន្មានផង អ៊ំស្រីរបស់ Mary ដែលមានឈ្មោះថា Catherineបានដណ្ដើម Mary មកវិញ។ ជីវិតក្នុងវ័យកុមារភាពរបស់Mary មិនមានភាពកក់ក្ដៅដូចក្មេងៗដទៃទៀតឡើយ ដែលនាងតែងតែទទួលរងការ.បំ.ពា.ន.ពីគ្រួសារ និងជាហេតុមួយធ្វើឲ្យនាងធំឡើង មានអត្តចរិតមិនល្អ អារម្មណ៍ផ្លាស់ប្ដូរឥតឈប់ចូលចិត្ត.ប.ង្ក.ជ.ម្លោះ.ជាមួយគេឯងរួមទាំងឈានដល់ការប្រើប្រាស់.អំ.ពើ.ហិ.ង្សា.ផងដែរ។

រយៈពេលជាច្រើនសប្ដាហ៍ មុនពេលអំពើ.ឃា.ត.ក.ម្ម.ដំបូងរបស់ Mary កើតឡើង នាងបានបញ្ចេញសកម្មភាពប្លែកៗគួរឲ្យកត់សម្គាល់។ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ១៩៦៨នាងបានលេងជាមួយក្មេងប្រុសម្នាក់អាយុ៣ឆ្នាំ ហើយក្មេងប្រុសរូបនេះ បាន.រ.ង.រ.បួ.ស.យ៉ាងធ្ងន់ធ្ងរ ដោយសារ.ធ្លា.ក់.ពីលើជម្រក ដែលប្រើសម្រាប់ជ្រកការពារពីការ.ទ.ម្លា.ក់.គ្រា.ប់.បែ.ក។ ទន្ទឹមនឹងនេះ ឪពុកម្ដាយរបស់ក្មេងប្រុស បានគិតថា វាគ្រាន់ជាគ្រោះថ្នាក់ចៃដន្យប៉ុណ្ណោះនិងមិនបានគិតវែងឆ្ងាយអ្វីឡើយ។

មកដល់ថ្ងៃបន្ទាប់ មានស្ត្រីជាម្ដាយចំនួនបីនាក់បានរាយការណ៍ទៅកាន់ប៉ូលិសថា Maryនិង Norma Bell អាយុ១៣ឆ្នាំ ដែលជាមិត្តភក្ដិជិតខាងរបស់Mary បានព្យាយាម.ច្រ.បា.ច់.ក.កូនៗរបស់ពួកគេ។ ឮដូច្នេះ ប៉ូលិសបានសួរនាំទៅកាន់ Mary និង Norma ប៉ុន្ដែមិនមានការ.ចោ.ទ.ប្រ.កា.ន់.ណាមួយ ត្រូវបាន.ចោ.ទ.ប្រ.កា.ន់.ទេ។

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៦៨ រយៈពេលមួយថ្ងៃមុនពេល Mary ឈានចូលអាយុ១១ឆ្នាំនាងបាន.ចា.ប់.ច្រ.បា.ច់.ក.ក្មេងប្រុសម្នាក់ឈ្មោះថា Martin Brown អាយុ៤ឆ្នាំ រហូតដល់.ដា.ច់.ខ្យ.ល់.ស្លា.ប់ ក្នុងផ្ទះមួយខ្នងដែលត្រូវបានគេបោះបង់ចោល។ក្រោយមក នាងបានចាកចេញពីកន្លែងកើតហេតុ និងមិនយូរប៉ុន្មាន មានក្មេងៗចំនួនបីនាក់បានប្រទះឃើញសាកសព នាវេលាម៉ោងប្រហែល៣:៣០នាទីរសៀល។

ប៉ូលិសបានចុះទៅដល់កន្លែងកើតហេតុផ្ទាល់ និងរកឃើញថាសាកសពរបស់ក្មេងប្រុស Martin មាន.ឈា.ម.បន្ដិច និងពពុះជុំវិញមាត់ប៉ុណ្ណោះហើយមិនមាន.ស្នា.ម.ជាំ ដែលបង្កមកពីការ.វា.យ.ដំ.អ្វីឡើយ។ ហើយក៏មានដបថ្នាំទទេ ដែលប្រើសម្រាប់.បំ.បា.ត់.កា.រ.ឈឺ.ចា.ប់ នៅក្បែរខ្លួនរបស់ Martin ផងដែរ ដូច្នេះមិនមានការសង្ស័យលើ.អំ.ពើ.ឃា.ត.ក.ម្ម.ឡើយ។

រយៈពេលប៉ុន្មានថ្ងៃក្រោយពីការ.ស្លា.ប់.របស់ក្មេងប្រុស Martin Mary បានទៅកាន់ផ្ទះរបស់ Martin ដើម្បីសុំជួប Martin។ ចំណែកម្ដាយរបស់ Martin បានពន្យល់យ៉ាងទន់ភ្លន់ថា Martinបាន.ស្លា.ប់.បាត់ហើយ។ ឮដូច្នេះ Mary បានឆ្លើយតបវិញថានាងបានដឹងរឿងហើយ និងគ្រាន់តែចង់ឃើញ.សា.ក.ស.ព Martin ក្នុង.ម.ឈូ.ស.ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ម្ដាយរបស់ Martinមិនអនុញ្ញាតឡើយ និងបានបិទទ្វារផ្ទះវិញតែម្ដង។

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៦៨ ជាថ្ងៃខួបកំណើតរបស់ Mary ដែលនាង និង Normaមិត្តភក្ដិជិតខាងរបស់នាងបាននាំគ្នាលួចចូលទៅក្នុងសាលាមត្តេយ្យមួយកន្លែង និងបានរុករើរបស់របរផ្សេង ហែកសៀវភៅនិងគូរពាសពេញថ្នាក់រៀនជាដើម។ ហើយពួកគេទាំងពីរនាក់ ថែមទាំងបន្សល់ទុកនូវក្រដាស ដែលបានសរសេររៀបរាប់ថា ពួកគេជាអ្នក.ស.ម្លា.ប់.ក្មេងប្រុស Martin និងសន្យាថានឹង.ស.ម្លា.ប់.ម្ដងទៀតផងដែរ មុនពេលពួកគេចាកចេញទៅ។ យ៉ាងណាមិញ ប៉ូលិសបានសន្និដ្ឋានថាវាគ្រាន់តែជាការសរសេរលេងសើចប៉ុណ្ណោះ។

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩៦៨ Mary និង Norma បាន.ស.ម្លា.ប់.ក្មេងប្រុសម្នាក់ឈ្មោះថា Brian Howe អាយុ៣ឆ្នាំ ដោយការ.ច្រ.បា.ច់.ក។ ប៉ុន្ដែលើកនេះ ហាក់មានភាព.សា.ហា.វ.ជាងមុន ដោយ Mary បានយកកន្ត្រៃ.កា.ត់.សា.ច់.សា.ក.ស.ព ឆូ.ត.ភ្លៅ និង.កា.ត់.ប្រ.ដា.ប់.ភេ.ទ.ផងដែរ។

ក្រុមគ្រួសាររបស់ក្មេងប្រុស Brian រួមទាំងអ្នកជិតខាងបាននាំគ្នាតាមរក ក្រោយពីបាត់ខ្លួនយូរម៉ោង។ ហើយនាវេលាម៉ោង១១:១០នាទីយប់ប៉ូលិសបានប្រទះឃើញសាកសព នៅប្លុកបេតុងស្ងាត់មួយកន្លែង និងបានធ្វើកោសល្យវិច័យឃើញថាក្មេងប្រុស Brian បាន.ស្លា.ប់.មុនការរកឃើញរយៈពេលប្រហែល៧ម៉ោងកន្លះ។ ចំពោះ.សា.ក.ស.ព ក៏មានស្នាមរបួស និងជាំផងដែរ ដែលបង្កមកពីការវាយដំ និងមានស្នាម.ឆូ.ត.ជាអក្សរ «M» នៅលើពោះ។ ហើយប៉ូលិស បានដាក់ការសង្ស័យថា ឃា.ត.ក.រ មិនមែនជាមនុស្សធំឡើយគឺជាក្មេង។

ប៉ូលិសមិនបង្អង់យូរ ក៏បានចាប់ផ្ដើមការស៊ើបអង្កេតទ្រង់ទ្រាយធំដែលបានសួរនាំក្មេងៗក្នុងតំបន់ជាង១,២០០នាក់គិតត្រឹមថ្ងៃទី០២ ខែសីហា ឆ្នាំ១៩៦៨។ នៅទីបំផុត Maryនិង Norma ត្រូវបានរកឃើញថា ពួកគេទាំងពីរបាននៅជាមួយក្មេងប្រុស Brian មុនពេល Brian បាត់បង់ជីវិត។

ទន្ទឹមនឹងនេះ នៅពេលសួរចម្លើយ Norma ហាក់មានអារម្មណ៍ភិតភ័យនិង Mary បញ្ចេញអារម្មណ៍តានតឹង។ ហើយពួកគេទាំងពីរ បានសារភាពថាពិតជាបាននៅជាមួយក្មេងប្រុស Brian មែន ប៉ុន្ដែមិនបានជួបមុខគ្នាឡើយចាប់តាំងពីម៉ោងអាហារថ្ងៃត្រង់។

ការសាកសួរមិនបានបញ្ចប់ត្រឹមនេះទេ ដែលនៅថ្ងៃបន្ទាប់ Mary បានឲ្យដឹងថាក្នុងថ្ងៃកើតហេតុ នាងបានប្រទះឃើញក្មេងប្រុសម្នាក់អាយុ៨ឆ្នាំលេងជាមួយ Brianហើយនាងក៏បានឃើញក្មេងប្រុសអាយុ៨ឆ្នាំនេះ វា.យ.ទៅលើ Brian ផងដែរ។

ក្រោយមក ប៉ូលិសបានសាកសួរក្មេងប្រុសម្នាក់ ដែលនៅក្នុងតំបន់ប៉ុន្ដែក្រោយពីមានសាក្សីបញ្ជាក់គ្រប់គ្រាន់ថា ក្មេងប្រុសនេះស្ថិតនៅអាកាសយានដ្ឋានក្នុងថ្ងៃកើតហេតុ ដូច្នេះមិនមានការ.ចោ.ទ.ប្រ.កា.ន់.អ្វីទេ។

នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ១៩៦៨ គ្រួសាររបស់ Norma បានទាក់ទងទៅកាន់ប៉ូលិសថាNorma ចង់សារភាពចំពោះករណី.ស្លា.ប់.របស់ក្មេងប្រុស Brian។ហើយប៉ូលិសបានចាប់ឃាត់ខ្លួន Norma រួមទាំង Mary តែម្ដង និងក្រោយមក បានបញ្ជូនពួកគេទាំងពីរ ទៅកាន់មន្ទីរពេទ្យ.វិ.ក.ល.ច.រិ.តដើម្បីធ្វើតេស្ត។

ជាលទ្ធផលបង្ហាញថា Norma ជាមនុស្សងាយស្រួលក្នុងការបង្ហាញអារម្មណ៍ ខណៈ Maryមិនមាន.ជំ.ងឺ.វិ.ក.ល.ច.រិ.ត.ទេ ប៉ុន្ដែនាងមាន.ជំ.ងឺ.ផ្លូ.វ.ចិ.ត្ត ដែលទទួលបានការសន្និដ្ឋានពីគ្រូពេទ្យចំនួនបួននាក់។

ចំពោះការ.កា.ត់.ក្ដីត្រូវបានធ្វើឡើងរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ១៩៦៨ រហូតដល់ថ្ងៃទី១៧ខែធ្នូ ឆ្នាំ១៩៦៨ ដោយពួកគេទាំងពីរ មិនត្រូវបានបង្ហាញឈ្មោះជាសាធារណៈព្រោះតែអាយុនៅក្មេងពេក។ Mary ត្រូវបាន.កា.ត់.ទោសពី.ប.ទ.ម.នុ.ស្ស.ឃា.ត និងត្រូវបាន.កា.ត់.​ទោ.ស.​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ចំណែក Norma វិញ ត្រូវបានរួចផុតពីការ.ចោ.ទ.ប្រ.កា.ន់.ទាំងឡើយ។

លុះមកដល់ខែឧសភា ឆ្នាំ១៩៨០ ស្ថិតក្នុងអាយុ២៣ឆ្នាំ Mary ត្រូវបានដោះលែងឲ្យមានសេរីភាពវិញដោយស្ថិតក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹង និងត្រូវបានផ្តល់អត្តសញ្ញាណថ្មីមួយ ដើម្បីចាប់ផ្ដើមជីវិតថ្មីនិងគេចចេញពីអ្នកកាសែត។

ក្នុងឆ្នាំ១៩៨៤ Mary សម្រាលបានកូនស្រីម្នាក់និងកូនស្រីបានដឹងអំពីរឿងក្ដីរបស់នាង នៅពេលឈានចូលអាយុ១៤ឆ្នាំប៉ុណ្ណោះ។ មកទល់សព្វថ្ងៃនេះ Maryនិងកូនស្រី កំពុងរស់នៅកន្លែងសម្ងាត់មួយ ដោយមិនបញ្ចេញឈ្មោះនិងត្រូវបាន ការពារ​ក្រោម​ដីកា​របស់​តុលាការផងដែរ៕

រក្សាសិទ្ធិដោយ: ខ្មែរឡូត

ប្រភព: medium / allthatinteresting / wiki

សូមទស្សនារូបភាពខាងក្រោម៖

Mary Bell (cr to the owner)
Mary Bell (cr to the owner)
Mary Bell (cr to the owner)
Mary Bell (cr to the owner)
Mary Bell (cr to the owner)
Mary Bell (cr to the owner)
Mary Bell (cr to the owner)
Mary Bell (cr to the owner)
ក្មេងប្រុស Martin និង​​ Brian (cr to the owner)
ក្មេងប្រុស Martin និង​​ Brian (cr to the owner)
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...