រុស្ស៊ី៖ លោក Dmitry Muratov ជាអ្នកនិពន្ធនាយកនៃកាសែតឯករាជ្យ NovayaGazeta របស់ប្រទេសរុស្ស៊ី បានដាក់ដេញថ្លៃមេដាយមាសណូបែលសន្ដិភាព និងលក់ដាច់ក្នុងតម្លៃ៨៤.៥ផោន (ប្រមាណ១០៣.៤លានដុល្លារអាមេរិក) ដើម្បីរៃអង្គាសថវិកាសម្រាប់កុមារដែលត្រូវបានផ្លាស់ទីលំនៅ ដោយសារ.ស.ង្រ្គា.ម.នៅអ៊ុយក្រែន។
ជាក់ស្ដែង ការដេញថ្លៃនេះ ត្រូវបានធ្វើឡើងតាមរយៈទូរសព្ទហៅចូល និងអ្នកទិញ មិនត្រូវបានបញ្ចេញអត្តសញ្ញាណឡើយ ខណៈតម្លៃ បានបំបែកកំណត់ត្រាពីមុន ដែលថ្លៃបំផុតមិនធ្លាប់មាននៅលើពិភពលោកសម្រាប់ការដេញថ្លៃមេដាយណូបែល។ ហើយមានអ្នកចូលរួមដេញថ្លៃជាច្រើននាក់ ដែលមកពីបរទេស និងធ្វើឲ្យមានការដេញថ្លៃទៅវិញទៅមករហូតដល់បង្កើតបានចំនួនតម្លៃសរុប យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ។
តួយ៉ាង ទឹកប្រាក់ចំនួន៤០០,០០០ផោន (ប្រមាណ៤៨៩,៦២២ដុល្លារអាមេរិក)ត្រូវបានប្រកាសរួចជាស្រេចហើយថា នឹងបរិច្ចាគដល់អង្គការសប្បុរសធម៌។ ហើយយ៉ាងណាមិញ ចំពោះមេដាយណូបែលពីមុនត្រូវបានដាក់ដេញថ្លៃក្នុងឆ្នាំ២០១៤ ដោយលក់ដាច់ បានទឹកប្រាក់ចំនួន៣.៩លានផោន (ប្រមមាណ៤,៧៧០,០០០ដុល្លារអាមេរិក)៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖