បុរសម្នាក់ប៉ុនប៉ងធ្វើដំណើរ ដោយដើរលើទឹក នៅក្នុងឧបករណ៍ចម្លែកមួយ ប៉ុន្តែបែរជាជួបលទ្ធផលខកចិត្ត - TrueID

បុរសម្នាក់ប៉ុនប៉ងធ្វើដំណើរ ដោយដើរលើទឹក នៅក្នុងឧបករណ៍ចម្លែកមួយ ប៉ុន្តែបែរជាជួបលទ្ធផលខកចិត្ត

July 28, 2021

អាមេរិក៖ អត្តពលិកជើងខ្លាំងម្នាក់ ឈ្មោះ Ray "Reza" Baluchi បានគ្រោងចំណាយពេល៣ទៅ៤សប្ដាហ៍ទៀត នៅលើមហាសមុទ្រអាត្លង់ទិកដោយដើរពីរដ្ឋ Florida ទៅរដ្ឋ New York ក្នុងដុំរង្វិលមួយ។ បញ្ហាសម្ភារៈបរិក្ខារបានបង្ខំឲ្យគាត់បោះបង់ចោលការខិតខំប្រឹងប្រែងបន្ទាប់ពីចំណាយពេលតិចជាងមួយថ្ងៃ ហើយគាត់ធ្វើដំណើរឡើងគោកវិញ នៅទីក្រុង Palm Coastដែលបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរនៅតាមឆ្នេរ។

ដុំរង្វិលនេះមានស៊ុមដែកព័ទ្ធជុំវិញពោងដែលវាអាចដំណើរការទៅមុខ ដោយសារតែការរត់ពីខាងក្នុងប្រៀបដូចជាសត្វកណ្ដុររត់នៅកងរង្វិលមួយអ៊ីចឹង។ លោក Baluchi បានប្រាប់សារព័ត៌មាន CNN ថា គាត់បានបង្កើតការធ្វើដំណើរនេះឡើងដោយសារតែគាត់ចង់រៃអង្គាសប្រាក់ ដើម្បីឆ្លើយតបមូលនិធិសប្បុរសធម៌លើកដំបូង។

ដុំរង្វិលលើទឹករបស់លោក Ray "Reza" Baluchi
ដុំរង្វិលលើទឹករបស់លោក Ray "Reza" Baluchi

លោក Baluchiបានសម្រេចចិត្តថា គាត់ត្រូវត្រលប់ក្រោយព្រោះគាត់មានបញ្ហាជាមួយប្រព័ន្ធតាមដានរបស់គាត់ ហើយឧបករណ៍ backupរបស់គាត់បានបាត់។ គាត់បានបញ្ចប់ដំណើរនៅឆ្នេរទីក្រុង Palm Coast ប្រហែល៣៥គីឡូម៉ែត្រ ខាងត្បូងនៃទីកន្លែងដែលគាត់បានចាប់ផ្ដើមដោយនិយាយថាគាត់អាចទទួលបានឧបករណ៍ថ្មី ពេលឡើងគោក។

លោក Baluchi បាននិយាយថាក្រុមការងាររបស់គាត់នឹងទិញឧបករណ៍ថ្មីមកជំនួស ដូច្នេះគាត់អាចបន្តដំណើរទៅមុខប៉ុន្តែឆ្មាំសមុទ្រមិនអនុញ្ញាត។អ្នកនាំពាក្យឆ្មាំសមុទ្រអាមេរិកម្នាក់បានប្រាប់សារព័ត៌មាន CNN ថា គេតម្រូវឲ្យលោកBaluchi មានឧបករណ៍នាំផ្លូវនិងសុវត្ថិភាពដ៏ជាក់លាក់ មានទូកអមការពារនិងរៀបចំផែនការធ្វើដំណើរ មុនពេលគាត់ចេញដំណើរម្ដងទៀត។ លោក Baluchi និយាយថាគាត់ចង់ធ្វើដំណើរតែឯង ដោយមានក្រុមការងារចាំជួយនៅលើគោក។ដុំរង្វិលរបស់គាត់នៅតែស្ថិតនៅលើឆ្នេរ ហើយគាត់គ្រោងនឹងទៅយកវា ដើម្បីជួសជុល ធ្វើឲ្យប្រសើរហើយគាត់អាចព្យាយាមម្ដងទៀតនៅពេលអនាគត៕

ប្រភព: CNN

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...