ស្ត្រីជាម្ដាយ ដែល.លា.ក់.ស.ព.កូនរបស់ខ្លួន២នាក់ ក្នុងទូរទឹកកក - TrueID

ស្ត្រីជាម្ដាយ ដែល.លា.ក់.ស.ព.កូនរបស់ខ្លួន២នាក់ ក្នុងទូរទឹកកក

December 27, 2022

អាមេរិក៖ ដំបូងឡើយ វាគ្រាន់តែជាការបណ្ដេញចេញមួយដ៏សាមញ្ញប៉ុណ្ណោះនៅពេលអាជ្ញាធររុះរើអីវ៉ាន់ក្នុងផ្ទះរបស់អ្នកស្រី Mitchelle Blair ប៉ុន្ដែពួកគេបានរកឃើញ.ស.ព.ចំនួន២ដែលធ្វើឲ្យផ្ទុះការភ្ញាក់ផ្អើលពេញទីក្រុង Detroit នៃរដ្ឋ Michiganសហរដ្ឋអាមេរិក។

ជាក់ស្ដែង ក្នុងឆ្នាំ២០១៥ អ្នកស្រី Mitchelle អាយុ៣៥ឆ្នាំបានរស់នៅប៉ែកខាងកើតនៃទីក្រុង Detroit ជាមួយកូនចំនួន៤នាក់និងត្រូវបានបណ្ដេញចេញពីផ្ទះ ដោយសារតែអ្នកស្រីមិនព្រមបង់ថ្លៃជួលផ្ទះ។សាច់ញាតិរបស់អ្នកស្រី បាននិយាយថា អ្នកស្រី Mitchelle មិនអាចរក្សាការងារបានទេនិងតែងតែទូរសព្ទមកពួកគេដើម្បីសុំប្រាក់ ហើយការទូរសព្ទទាំងនេះត្រូវបានបញ្ឈប់នៅពេលពួកគេបដិសេធជារឿយៗមិនព្រមជួយដោយពួកគេបានណែនាំឲ្យព្យាយាមស្វែងរកការងារធ្វើផងដែរ។

មកដល់ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ អ្នកស្រី Mitchelle បានទទួលដំណឹងពីការបណ្ដេញចេញពីផ្ទះខណៈអ្នកស្រីមិនបាននៅផ្ទះឡើយ។ ហើយក្រុមការងាររបស់អាជ្ញាធរបានចូលទៅក្នុងផ្ទះនិងបានចាប់ផ្ដើមយកគ្រឿងសង្ហារិមផ្សេងៗចាកចេញពីផ្ទះផងដែរ។

ទន្ទឹមនឹងនេះ មានទូរទឹកកកមួយក្នុងបន្ទប់ទទួលភ្ញៀវ (Deep Freeze ទូរទឹកកកដែលជួយឲ្យអាហារអាចកកបានយ៉ាងឆាប់រហ័ស និងរក្សាទុកក្នុងរយៈពេលយូរនៅសីតុណ្ហភាពទាបបំផុត)។ហើយនៅពេលបើកមើល ក៏ស្រាប់តែប្រទះឃើញ.ស.ព.ក្មេងស្រីម្នាក់ ដោយមានរុំនូវថង់ផ្លាស្ទិកនិងពីក្រោម មាន.ស.ព.ក្មេងប្រុសម្នាក់ទៀត។

ក្រោយពីលេចឮរឿងរ៉ាវទាំងនេះអ្នកជិតខាងម្នាក់មិនបានខ្ជះខ្ជាយពេលវេលាក្នុងការប្រាប់ប៉ូលិសពីកន្លែងលាក់ខ្លួនរបស់អ្នកស្រីMitchelle ឡើយដែលបានជួយឲ្យប៉ូលិសរកឃើញអ្នកស្រី នៅផ្ទះអ្នកជិតខាងម្នាក់ទៀត ជាមួយកូន២នាក់អាយុ៨ឆ្នាំម្នាក់ និងអាយុ១៧ឆ្នាំម្នាក់។ ចំណែកកូន២នាក់ទៀតរបស់អ្នកស្រី ដែលមានឈ្មោះថាStephen Gage Berry អាយុ៩ឆ្នាំ និង Stoni Ann Blair អាយុ១៣ឆ្នាំ មិនត្រូវបានប្រទះឃើញនៅជាមួយអ្នកស្រីទេ។ហើយបន្ទាប់ពីការសាកសួរចម្លើយខ្លះ អ្នកស្រី ក៏ត្រូវបានប៉ូលិស.ចា.ប់.ខ្លួនពីបទ.ម.នុ.ស្ស.ឃា.ត.តែម្ដង។

ជាមួយគ្នានេះសមត្ថកិច្ច​បាន​យក​.ស.ព.​ទៅ​តម្កល់​ទុក​រយៈពេល​៣​ថ្ងៃ ទើប​ធ្វើ​កោសល្យវិច័យ​ និងជាលទ្ធផល ស.ព.ត្រូវបានកំណត់អត្តសញ្ញាណថាជាកូនប្រុសស្រីទាំង២នាក់របស់អ្នកស្រីMitchelle។ ហើយអ្នកជំនាញបានពិនិត្យឃើញថា ស.ព.ទាំង២ត្រូវបានរក្សាទុកក្នុងទូរទឹកកកយ៉ាងហោចណាស់រយៈពេល២ទៅ៣ឆ្នាំផងដែរ។

តួយ៉ាង អ្នកស្រីMitchelle បានសារភាពប្រាប់ថា អ្នកស្រីបាន.ស.ម្លា.ប់.បិសាចរបស់អ្នកស្រី ដែលពួកគេបាន.រំ.លោ.ភ.កូនប្រុសពៅ។អ្នកស្រីបាននិយាយថា នៅថ្ងៃមួយក្នុងខែសីហា ឆ្នាំ២០១២ អ្នកស្រីបានវិលត្រឡប់មកផ្ទះវិញនិងបានឃើញកូនប្រុសពៅកំពុងធ្វើសកម្មភាព.ផ្លូ.វ.ភេ.ទ.ដោយប្រើតុក្កតា។ ហើយភ្លាមៗ អ្នកស្រីក៏បានសួរទៅកាន់កូនប្រុសពៅថាហេតុអ្វីបានជាធ្វើអីចឹង? និងតើធ្លាប់មាននរណាម្នាក់ធ្វើអីចឹងពីមុនដាក់កូនប្រុសពៅដែរឬអត់?

កូនប្រុសពៅបានតបវិញថាបងប្រុសរបស់គេគឺ Stephen ធ្លាប់បានធ្វើ។ មិនបង្អង់យូរអ្នកស្រី Mitchelle បានឡើងទៅជាន់ខាងលើដើម្បីប្រឈមជាមួយនឹង Stephen ហើយ Stephen ក៏បានសារភាពផងដែរ។ ឮដូច្នេះអ្នកស្រីបានចាប់ផ្ដើម.ដា.ល់ Stephenនិង.ទា.ត់.ធា.ក់ មុនពេលយកថង់ផ្លាស្ទិកគ្របពីលើក្បាលរបស់ Stephenរហូតដល់គេ.ស.ន្ល.ប់.បាត់បង់ស្មារតី។

មិនបញ្ឈប់ត្រឹមនេះឡើយ​ដោយអ្នកស្រី Mitchelle បានយកទឹកក្ដៅ ស្រោ.ច.លើ.ប្រ.ដា.ប់.ភេ.ទ.របស់ Stephen ម្ដងហើយម្ដងទៀតដែលបណ្ដាលឲ្យ.រ.ប.ក.ស្បែក។ បន្ទាប់មកអ្នកស្រី បាន.ចា.ប់.ប.ង្ខំ.ឲ្យ Stephen ផឹកទឹកជូតកញ្ចក់និងយកខ្សែក្រវ៉ាត់.រឹ.ត.ក.ជាដើម រហូតដល់.ស.ន្ល.ប់.បាត់បង់ស្មារតីម្ដងទៀត។

រយៈពេល២សប្ដាហ៍នៃការធ្វើ.ទា.រុ.ណ.ក.ម្ម ត្រូវបានកន្លងផុតទៅ Stephen បាន.ស្លា.ប់.ដោយសារ.រ.បួ.ស.របស់គេ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២។ហើយអ្នកស្រី Mitchelle បានយក.ស.ព.ទៅរក្សាក្នុងទូរទឹកកក។

រយៈពេល៩ខែបន្ទាប់ពីការ.ស្លា.ប់.របស់ Stephenអ្នកស្រី Mitchelle បានរកឃើញថាកូនស្រីរបស់អ្នកស្រីគឺ Stoni ក៏ធ្លាប់បាន.រំ.លោ.ភ.កូនប្រុសពៅផងដែរ។ ដូច្នេះ អ្នកស្រី បានចាប់ផ្ដើម.ប.ង្អ.ត់.អាហារដល់ Stoniនិង.វា.យ.ដំ.លើរាងកាយយ៉ាង.ព្រៃ.ផ្សៃ រហូតដល់នាង.ស្លា.ប់.ក្នុងខែឧសភា ឆ្នាំ២០១៣។ ទន្ទឹមនឹងនេះអ្នកស្រីក៏មានបំណងប្រគល់ខ្លួនឲ្យប៉ូលិសដែរប៉ុន្ដែកូនប្រុសពៅរបស់អ្នកស្រីមិនចង់ឲ្យអ្នកស្រីជាប់ពន្ធនាគារទេ ដូច្នេះទើបអ្នកស្រីផ្លាស់ប្ដូរគំនិតវិញ។

អ្នកស្រី Mitchelle បានដាក់.ស.ព.កូនស្រី Stoni ពីលើ.ស.ព.កូនប្រុសក្នុងទូរទឹកកកនិងបន្ដរស់នៅធម្មតាដូចគ្មានរឿងអ្វីកើតឡើងអីចឹង ខណៈមិនមាននរណាម្នាក់ស្វែងរកពួកគេទេ។ម៉្យាងវិញទៀត អ្នកស្រី Mitchelle ធ្លាប់បាននាំពួកគេចាកចេញពីសាលារៀននិងប្រាប់ខាងសាលាថា អ្នកស្រីនឹងបង្រៀនពួកគេនៅផ្ទះ ដោយមិនចាំបាច់រៀននៅសាលា។ហើយនៅពេលអ្នកជិតខាងសួរនាំពី Stoni និង Stephen អ្នកស្រីតែងតែមានលេសរហូតផងដែរ។

អ្នកស្រី Mitchelle បានប្រាប់ចៅក្រមថាអ្នកស្រីមិនមានការសោកស្ដាយចំពោះទង្វើរបស់អ្នកស្រីទេ។ ហើយកូនទាំង២នាក់ ដែលនៅមានជីវិតត្រូវបានដាក់ឲ្យគ្រួសារដទៃទទួលយកទៅចិញ្ចឹម។

យ៉ាងណាមិញទីបំផុត អ្នកស្រី Mitchelle បានសារភាពកំហុសក្នុងខែមិថុនាឆ្នាំ២០១៥ ចំពោះការរាប់ចំនួន២ករណីនៃ.ឃា.ត.ក.ម្ម.គិតទុកជាមុនកម្រិតទី១ ខណៈព្រះរាជអាជ្ញា Carin Goldfarb បាននិយាយថា មិនបានរកឃើញភស្តុតាងនៃការ.ចា.ប់.រំ.លោ.ភ.ទេ។ ហើយឥឡូវនេះ អ្នកស្រីកំពុងជាប់ពន្ធនាគារអស់មួយជីវិតនៅឯHuron Valley Correctional Facility របស់រដ្ឋ Michiganដោយគ្មានលទ្ធភាពនៃការដោះលែង៕

រក្សាសិទ្ធដោយ: ខ្មែរឡូត

ប្រភព: allthatinteresting / zambianeye

សូមទស្សនារូបភាពខាងក្រោម៖

អ្នកស្រី Mitchelle (cr to the owner)
អ្នកស្រី Mitchelle (cr to the owner)
អ្នកស្រី Mitchelle (cr to the owner)
អ្នកស្រី Mitchelle (cr to the owner)
អ្នកស្រី Mitchelle (cr to the owner)
អ្នកស្រី Mitchelle (cr to the owner)
អ្នកស្រី Mitchelle (cr to the owner)
អ្នកស្រី Mitchelle (cr to the owner)
ទូរទឹកកក (cr to the owner)
ទូរទឹកកក (cr to the owner)
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...