នូវែលសេឡង់៖ស្ត្រីម្នាក់ជាអ្នកស្រលាញ់រុក្ខជាតិដ៏ងប់ងល់ មកពីប្រទេសវៀតណាមនិងសព្វថ្ងៃរស់នៅក្នុងប្រទេសនូវែលសេឡង់ បានតុបតែងអាផានមិនរបស់នាង ទៅជាសួនច្បារ បន្ទាប់ពីនាងបានចំណាយប្រាក់ទិញរុក្ខជាតិជាបន្ដបន្ទាប់អស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។
នាង Linh Tong បានសម្រេចចិត្តទិញរុក្ខជាតិដំបូងបង្អស់យកមកផ្ទះ ចំនួនពីរប្រភេទគឺផ្កាលីលីនិងដើមប្រទាលម៉្យាង ក្នុងពាក់កណ្ដាលឆ្នាំ២០១៨ ដើម្បីធ្វើឲ្យផ្ទះមានពន្លឺពណ៌បៃតង។ ហើយមិនយូរប៉ុន្មានផ្កាលីលីក៏បានលូតលាស់យ៉ាងល្អ និងឆាប់រហ័សដែលក្រោយៗមកបានជំរុញចិត្តនាងឲ្យទិញរុក្ខជាតិជាង៧០ប្រភេទដាក់ពេញផ្ទះសឹងតែគ្រប់ជ្រុងតែម្ដង។
ទន្ទឹមនឹងនេះដែរ នាងបាននិយាយរៀបរាប់ឲ្យដឹងថា៖
យ៉ាងណាមិញ បើទោះបីជាមានរុក្ខជាតិច្រើនក្នុងផ្ទះបែបនេះក៏ដោយក៏នាងមានពេលវេលាមើលថែយ៉ាងច្បាស់លាស់ដែរ ដោយជារៀងរាល់ថ្ងៃសៅរ៍ នាងតែងតែស្រោចទឹកនិងពិនិត្យមើលថាតើរុក្ខជាតិទាំងអស់ បានទទួលនូវពន្លឺផ្ទះអាទិត្យ ឬជីវជាតិគ្រប់គ្រាន់ផងដែរ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖