អុញ! ការ៉េមរបស់ក្រុមហ៊ុនមួយនៅចិន អត់ងាយរលាយ ទោះនៅក្នុងសីតុណ្ហភាពខ្ពស់ក៏ដោយ (មានវីដេអូ) - TrueID

អុញ! ការ៉េមរបស់ក្រុមហ៊ុនមួយនៅចិន អត់ងាយរលាយ ទោះនៅក្នុងសីតុណ្ហភាពខ្ពស់ក៏ដោយ (មានវីដេអូ)

July 8, 2022

ចិន៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមហ៊ុនការ៉េមលំដាប់ខ្ពស់របស់ប្រទេសចិនមួយកន្លែង ឈ្មោះថា Zhongxugao បានបង្កភាពចម្រូងចម្រាស នៅលើបណ្តាញអ៊ីនធើណេត ដោយសារផលិតផលរបស់ខ្លួន ត្រូវបានចោទថាមិនរលាយ ទោះបីជារក្សាទុកក្នុងសីតុណ្ហភាពខ្ពស់ រយៈពេលយូរយ៉ាងណាក៏ដោយ។

ជាក់ស្ដែង ការចម្រូងចម្រាស បន្ទាប់ពីមានការបង្ហោះពីវីដេអូដែលបង្ហាញឲ្យឃើញការ៉េមដាក់ក្បែរទែម៉ូម៉ែត្រ និងមានសីតុណ្ហភាព៣១អង្សាសេ ខណៈអះអាងថាការ៉េមត្រូវ​បាន​រក្សា​ទុក​ក្នុង​សីតុណ្ហភាព​នេះ​ប្រហែល​មួយ​ម៉ោង​កន្លះប៉ុន្តែ​ច្បាស់​ណាស់​វា​មិន​រលាយ​បន្តិចសោះ​ឡើយ។ ហើយការបង្ហោះនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងជម្រុញឲ្យអ្នកដទៃទៀត ធ្វើការពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ រួមទាំងការយកអណ្តាតភ្លើង.បា.ញ់.ដាក់ការ៉េម ដើម្បីមើលថា តើវារលាយឬអត់ផងដែរ។

តួយ៉ាង ខាងក្រុមហ៊ុនផ្ទាល់ បានចេញមុខដោយបកស្រាយថា បានប្រើប្រាស់ Viscosity-enhancing agentដើម្បីការពារការ៉េម មិនឲ្យរលាយយ៉ាងងាយស្រួល ប៉ុន្តែធានាដល់អតិថិជនទាំងអស់ថាផលិតផលរបស់ខ្លួន នៅតែបំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារជាតិ។

យ៉ាងណាមិញ ចំពោះតម្លៃនៃការ៉េមរបស់ក្រុមហ៊ុនខាងលើ មានតម្លៃទាបបំផុតចំនួន១២យ័ន(ប្រមាណ១.៨០ដុល្លារអាមេរិក)ដែលថ្លៃជាងការ៉េមម៉ាកទូទៅ។ ហើយការ៉េមតម្លៃថ្លៃបំផុតវិញ មានតម្លៃចំនួន១៦០យ័នឯណោះ(ប្រមាណ២៤ដុល្លារអាមេរិក)៕

ប្រភព: Odditycentral

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
វីដេអួ
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...