បរទេស៖ បងប្អូនពីរនាក់ ដែលមានជំនាញជាអ្នកជ្រមុជទឹក បានរកឃើញការ.លិ.ច.នាវារបស់ស្តេចតាំងពីឆ្នាំ១៦៨២ និងថែរក្សាវាទុកជាអាថ៌កំបាំងយ៉ាងសម្ងាត់អស់រយៈពេល១៥ឆ្នាំមកទល់សព្វថ្ងៃនេះ គិតចាប់តាំងពីឆ្នាំ២០០៧។
លោក Lincoln និង លោកJulian Barwell បានរកឃើញបំណែកនៃនាវា HMS Gloucester ដែលជានាវាបាន.លិ.ច និងកំពុងដឹកអនាគតស្តេច JamesII រួមទាំងស្ទើរតែធ្វើឲ្យទ្រង់ក្ស័យសង្ខារទៅហើយ។
តួយ៉ាង នាវានេះ ត្រូវបានធ្វើឡើងក្នុងអំឡុងឆ្នាំ១៦៥០ ដែលជានាវាចូលរួម.ប្រ.យុ.ទ្ធ.ជាច្រើន.ប្រ.ឆាំ.ង.នឹងកងនាវាអេស្ប៉ាញ និងហូឡង់។ ហើយវាបាន.បុ.ក.ច្រាំងខ្សាច់មួយ និងចាប់ផ្តើមលិច ខណៈពេលដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងEdinburgh នៃប្រទេសស្កុតឡែនក្នុងឆ្នាំ១៦៨២។ចំណែកអ្នកជំនាញវិញបានជឿថាមនុស្សប្រមាណ១៣០ ទៅ១៥០នាក់បាន.ស្លា.ប់.នៅក្នុងឧបទ្ទវហេតុនេះ។
យ៉ាងណាមិញ បងប្អូនទាំងពីរនាក់ បានរកឃើញវត្ថុបុរាណជាច្រើនពីការលិចនាវានេះ ដែលត្រូវបានគេរាយការណ៍ថានឹងដាក់តាំងបង្ហាញក្នុងសារមន្ទីរ NorwichCastle និងវិចិត្រសាលសិល្បៈរបស់ប្រទេសអង់គ្លេស នានិទាឃរដូវឆ្នាំ២០២៣ខាងមុខផងដែរ៕
ប្រភព: Ladbible / timesnownews
សូមទស្សនារូបភាពខាងក្រោម៖