អ៊ីរ៉ាក់៖ អ្នកស្រុកនៃខេត្តចំនួន៦ ក្នុងចំណោមខេត្តចំនួន១៨ របស់ប្រទេសអ៊ីរ៉ាក់រួមទាំងទីក្រុងបាកដាដ និងតំបន់ភាគខាងលិចដ៏ធំនៃទីក្រុង Al-Anbar បានភ្ញាក់ដឹងខ្លួនម្តងទៀត ចំពោះពពកធូលីដ៏ក្រាស់ដែលគ្របដណ្តប់លើផ្ទៃមេឃ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រសួងសុខាភិបាល បានធ្វើការប្រកាសថា មនុស្សម្នាក់បានស្លា.ប់. ក្នុងប្រទេសអ៊ីរ៉ាក់ និងមានមនុស្សជាង៥,០០០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍សម្រាប់បញ្ហាផ្លូវដង្ហើម ដោយសារតែព្យុះខ្សាច់ដែលជាលើកទី៧ នារយៈពេលមួយខែ។
តួយ៉ាង នៅពេលដែលខ្យល់ព្យុះបានបោកបក់ពាសពេញប្រទេសអ៊ីរ៉ាក់វាបានគ្របដណ្តប់រដ្ឋធានីបាកដាដ និងទីក្រុង Najafនៅក្នុងពពកពណ៌ទឹកក្រូចដែលមានផ្សែងពុល។ហើយព្យុះធូលី បានកើនឡើងយ៉ាងខ្លាំង និងញឹកញាប់នៅក្នុងប្រទេសអ៊ីរ៉ាក់នារយៈប៉ុន្មានឆ្នាំចុងក្រោយនេះដែលជម្រុញដោយការរិចរិលដី និងគ្រោះរាំងស្ងួតខ្លាំង ខណៈសភាពកាន់តែអាក្រក់ទៅៗ បូករួមទាំងការប្រែប្រួលអាកាសធាតុជាមួយនឹងការកើនឡើងសីតុណ្ហភាពជាមធ្យម និងទឹកភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។
យ៉ាងណាមិញ ចំពោះអ្នកងាយទទួលរងផលប៉ះពាល់ខ្លាំងបំផុត គឺជាអ្នកដែលមានជំ.ងឺ.ផ្លូ.វ.ដង្ហើមរ៉ាំ.រ៉ៃ.ដូចជាជំងឺហឺត និងមនុស្សចាស់មានជំ.ងឺ.បេះ.ដូ.ង.ជាពិសេស៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖