មិនធម្មតា រថយន្ដឆ្នាំ១៩៩៣មួយគ្រឿងនេះ បើកបរបានជាង២លានគីឡូម៉ែត្រ - TrueID

មិនធម្មតា រថយន្ដឆ្នាំ១៩៩៣មួយគ្រឿងនេះ បើកបរបានជាង២លានគីឡូម៉ែត្រ

December 12, 2022

នូវែលសេឡង់៖ រថយន្ដមួយគ្រឿងជាប្រភេទម៉ាក Toyota Carolla ឆ្នាំ១៩៩៣របស់បុរសជនជាតិនូវែលសេឡង់ បានបើកបរជាងលានគីឡូម៉ែត្រ និងនៅតែបន្ដការដំណើរការយ៉ាងរលូនដដែលរហូតមកទល់សព្វថ្ងៃនេះ។

ជាក់ស្ដែង លោក Graeme Hebley ជាម្ចាស់រថយន្ដ និងមានអាយុ៧២ឆ្នាំបានទិញរថយន្ដនេះដំបូងក្នុងឆ្នាំ២០០០ នៅពេលដែលរថយន្ដបើកបរបាន៨០,០០០គីឡូម៉ែត្រ។ ហើយរូបគាត់ផ្ទាល់ បានបម្រើការងារជាអ្នកម៉ៅការចែកចាយកាសែតតាំងពីឆ្នាំ១៩៦៨និងបានប្រមូលចម្ងាយសម្រាប់រថយន្ដនេះបានយ៉ាងឆាប់រហ័ស តាមរយៈការងាររបស់គាត់។

តួយ៉ាង គាត់បានបើកបររថយន្ដនេះ ពីទីក្រុង Welington ឆ្ពោះទៅកាន់ទីក្រុងNew Plymouth នៅកោះខាងជើងរបស់ប្រទេស ហើយត្រឡប់មកវិញ រយៈពេលប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍ខណៈគាត់ត្រូវចំណាយម៉ោង និង៤៥នាទី សម្រាប់ការធ្វើដំណើរតែទៅប៉ុណ្ណោះ ដោយមិនរាប់បញ្ជូលពេលត្រឡប់។ហើយរថយន្ដនៅតែមានម៉ាស៊ីន និងប្រអប់លេខដើមដដែលផងដែរ។

យ៉ាងណាមិញ ដើម្បីរក្សាអ្វីៗគ្រប់យ៉ាងនៅល្អ គាត់បានទទួលសេវាកម្មពីយានដ្ឋានGuthrie's Auto Care ក្នុងទីក្រុង Whanganui រៀងរាល់ពីរសប្ដាហ៍ម្ដង។ ហើយចំពោះការកំណត់ត្រាគីឡូម៉ែត្ររបស់រថយន្ដត្រូវបានបញ្ជាក់ដោយជាងមេកានិក John Sherman ដែលស្ទើរតែមិនចង់ជឿផងដែរព្រោះច្រើនបំផុតអាចឈានដល់៧០០,០០០គីឡូម៉ែត្រប៉ុណ្ណោះ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...