រមាសញីមួយក្បាលនេះ ធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីបំពេញបេសកម្មបង្កាត់ពូជ - TrueID

រមាសញីមួយក្បាលនេះ ធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីបំពេញបេសកម្មបង្កាត់ពូជ

June 13, 2021

បរទេស៖ រមាសញីមួយក្បាលពណ៌ស មានឈ្មោះថាអ៊េមម៉ា (Emma) បានធ្វើដំណើរពីកោះតែវ៉ាន់ទៅកាន់ប្រទេសជប៉ុន ដើម្បីរកស្នេហ៍និងបង្កាត់ពូជ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រមាសអ៊េមម៉ា ជារមាសមួយក្បាលក្នុងចំណោមរមាសចំនួន២៣ក្បាលដែលត្រូវបានគេជ្រើសរើសបញ្ជូនទៅកាន់ប្រទេសជប៉ុន ព្រោះវាមានអត្តចរិតស្លូតបូតនិងកម្រផ្ទុះកំហឹងជាមួយរមាសដទៃទៀតណាស់។ ហើយវាគ្រោងនឹងត្រូវគេបញ្ជូនក្នុងខែមីនាតែដោយសារជំងឺកូវីដ-១៩រាតត្បាតឥតឈប់ឈរនិងរាលដាលខ្លាំងពេក ទើបការធ្វើដំណើរពន្យារពេលវិញ ដែលកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះវាបានមកដល់សួនសត្វ Tobu Zooក្នុងប្រទេសជប៉ុនរួចរាល់ហើយ។

ទន្ទឹមនឹងនេះដែរ វាត្រូវបានគេដាក់ឲ្យនៅជាមួយរមាសឈ្មោលមួយក្បាលអាយុ១០ឆ្នាំផងដែរដែលនេះជាស្នេហាដំបូងរបស់វា។ ហើយការស្នាក់នៅរបស់នាង គឺជាផ្នែកមួយនៃការប៉ុនប៉ងបង្កើនសត្វរមាសពណ៌សនៅអាស៊ី។

គួរឲ្យដឹងដែរថា សត្វរមាសពណ៌ស ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វរងការគំរាមកំហែងខ្លាំងនេះបើយោងតាមអង្គការនិធិពិភពលោកធម្មជាតិ (WWF) ដែលមានប្រហែល១៨,០០០ក្បាលទៀតប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

រមាសអ៊េមម៉ា
រមាសអ៊េមម៉ា
រមាសអ៊េមម៉ា
រមាសអ៊េមម៉ា
រមាសអ៊េមម៉ា
រមាសអ៊េមម៉ា

ប្រភព: BBC

ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...