អេស៉្បាញ៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានសម្ដែងការរំជួលចិត្ត និងក្រៀមក្រំយ៉ាងខ្លាំង ជុំវិញនឹងវីដេអូឃ្លីបមួយដែលបានថតបង្ហោះចែកចាយនូវសកម្មភាព លោកយាយម្នាក់ឈ្មោះ ម៉ាតាដែលជាអតីតអ្នករាំរបាំបាឡេ និងមានជំងឺវង្វេងវង្វាន់ បានចាំក្បាច់រាំកាលពីច្រើនឆ្នាំមុននៅពេលបានឮចង្វាក់តន្ត្រី។
តាមប្រភពព័ត៌មានបានឲ្យដឹងថាវីដេអូឃ្លីបនេះ ត្រូវបានថតឡើងតាំងពីលោកយាយនៅមានជីវិតម៉្លេះ មុនពេលគាត់ស្លាប់បាត់បង់ជីវិតក្នុងឆ្នាំ២០១៩ហើយទើបតែបង្ហោះចែកចាយកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ជាក់ស្ដែងតាមរយៈវីដេអូឃ្លីប បង្ហាញឲ្យឃើញថាបុរសម្នាក់ដែលមកពីខាងសប្បុរសធម៌ បានដាក់កាសត្រចៀកឲ្យលោកយាយម៉ាតាស្ដាប់ ដែលលោកបានចាក់ចង្វាក់តន្ត្រីរបស់របាំបាឡេ។រំពេចនោះ លោកយាយហាក់ដូចជាមានមានសោកសៅ និងមានការចងចាំនូវក្បាច់រាំឡើងវិញដែលគាត់បានកម្រើកដៃយឺតរាំទៅតាមចង្វាក់តន្ត្រី។ ហើយក្បាច់ទាំងនោះ គឺដូចទៅនឹងក្បាច់ដែលគាត់បានធ្វើការសម្ដែងលើឆាកនៅក្នុងឆ្នាំ១៩៦៧ផ្ទាល់តែម្ដង។យ៉ាងណាមិញ បន្ទាប់ពីបញ្ចប់ការរាំរួចមក អ្នកដែលនៅជុំវិញគាត់ ក៏បានទះដៃអបអរទៅកាន់គាត់ផងដែរ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖