បរទេស៖ Josh Phillips បានក្លាយជា.ឃា.ត.ក.រ.ទាំងវ័យក្មេង ក្នុងអាយុទើបតែ១៤ឆ្នាំ បន្ទាប់ពីគេបាន.ស.ម្លា.ប់.ក្មេងស្រីជិតខាងម្នាក់ ដើម្បីគេចចេញពីការ.ស្ដី.ប.ន្ទោ.ស ឬការ.ពិ.ន័.យ.របស់ឪពុករបស់គេ។
Phillips បានកើតនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៨៤ ក្នុងទីក្រុង Allentownរបស់រដ្ឋ Pennsylvania នៃសហរដ្ឋអាមេរិកដែលមានឪពុកជាមនុស្សមានអត្តចរិតតឹងរ៉ឹង ញៀ.ន.គ្រឿ.ង.ស្រ.វឹ.ង ថ្នាំ.ញៀ.ន និងចូលចិត្តប្រើ.អំ.ពើ.ហិ.ង្សា។ ហើយគេ រួមទាំងម្ដាយបានរស់នៅក្នុងជីវិតមួយ ដែលពោរពេញទៅដោយភាព.ភ័.យ.ខ្លា.ច.ជាប្រចាំផងដែរ។
ដើមឆ្នាំ១៩៩០ Phillips និងគ្រួសារ បានផ្លាស់ទៅរស់នៅក្នុងទីក្រុង Jacksonvilleរបស់រដ្ឋផ្លរីដាវិញ ដែលអ្នកជិតខាងបានពណ៌នាថា Phillips គឺជាក្មេងប្រុសម្នាក់ មានអត្តចរិតល្អ រួសរាយរាក់ទាក់ និងស្ងប់ស្ងាត់ ខណៈគ្រូបង្រៀនរបស់គេវិញបាននិយាយថា គេជាសិស្សមិនលេចធ្លោ ដោយចូលចិត្តការសប្បាយ និង.ល្ងី.ល្ងឺ.ប៉ុណ្ណោះ។
នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ Phillips បាននៅផ្ទះតែម្នាក់ឯងនិងមានក្មេងស្រីជិតខាងម្នាក់ឈ្មោះថា Maddie Clifton អាយុ៨ឆ្នាំបានមកផ្ទះរបស់គេ និងសុំឲ្យគេលេង.វា.យ.កូនបាល់ជាមួយនាង។ ហើយតាមពិតទៅ Phillips និងក្មេងស្រីMaddie គឺជាមិត្តភក្ដិនឹងគ្នា បើទោះបីជា Phillips មានអាយុលើសនាង៦ឆ្នាំក៏ដោយ ដែលពួកគេទាំងពីរតែងតែលេងជាមួយគ្នាជានិច្ច។ចំណែកម្ដាយរបស់ក្មេងស្រី Maddie វិញមិនមានការព្រួយបារម្ភចំពោះ Phillips ទេ ព្រោះ Phillipsមិនធ្លាប់មានការ.ចា.ប់.ខ្លួ.ន ឬមានប្រវត្តិនៃការប្រើប្រាស់អំពើ.ហិ.ង្សា.ពីមុនឡើយ។
ទន្ទឹមនឹងការស្នើសុំពីក្មេងស្រី Maddie Phillips បានយល់ព្រមលេង.វា.យ.កូនបាល់ជាមួយគ្នានៅទីធ្លាខាងក្រៅផ្ទះបើទោះបីជាគេ ត្រូវបានឪពុក.ហា.ម.ឃា.ត់.មិនឲ្យនាំក្មេងៗជិតខាងមកលេងផ្ទះឬមានមិត្តភក្ដិរាប់អានក៏ដោយ។ នាអំឡុងពេលកំពុងលេងសុខៗ ស្រាប់តែ Phillips បាន.វា.យ.កូនបាល់ធ្វើឲ្យប៉ះត្រូវភ្នែករបស់ក្មេងស្រី Maddie ដែលបណ្ដាលឲ្យមាន.ឈា.ម ហើយក្មេងស្រី Maddie បានយំនិងស្រែកឮៗផងដែរ។
Phillips មានអារម្មណ៍ស្លន់ស្លោរជាខ្លាំង ដោយមានអារម្មណ៍ថាឪពុករបស់គេនឹងមកដល់ផ្ទះវិញឆាប់ៗ និងភ័យខ្លាចឪពុកខឹងសម្បាចំពោះទង្វើរបស់គេ។ដូច្នេះគេក៏បាននាំយកក្មេងស្រី Maddie ចូលក្នុងផ្ទះ និង.វា.យ.នាងជាមួយដំបង.វា.យ.កូនបាល់ឲ្យឈប់ស្រែកយំតទៀតនិងបណ្ដាលឲ្យនាង.ស.ន្ល.ប់មុនពេលដាក់នាងឲ្យដេកស្ងៀមក្រោមគ្រែ ក្នុងបន្ទប់គេងរបស់គេ។
មិនយូរប៉ុន្មាន ឪពុករបស់ Phillips បានមកដល់ផ្ទះ ដែល Phillipsបានប្រាស្រ័យទាក់ទងមួយភ្លែតជាមួយនិងបានវិលត្រឡប់ទៅកាន់បន្ទប់របស់គេវិញតែម្ដង។ ហើយនៅពេល Phillips ឃើញថា ក្មេងស្រី Maddie កំពុងដេកយំខ្សឹបខ្សួលក្រោមគ្រែគេក៏បាន.អា.រ.ក.របស់នាង និង.ចា.ក់.នាងចំនួន៧ដងចំទ្រូងឲ្យ.ស្លា.ប់។
នាវេលាម៉ោងប្រហែលជា៥:០០នាទីល្ងាច ក្នុងថ្ងៃកើតហេតុ ក្មេងស្រី Maddie ត្រូវបានរាយការណ៍ថា.បា.ត់.ខ្លួ.ន ដែលធ្វើឲ្យប៉ូលិសនិងក្រុមអ្នកស្ម័គ្រចិត្តនាំគ្នាតាមស្វែងរក អស់រយៈពេល៦ថ្ងៃ ហើយសូម្បីតែ Phillipsក៏បានចូលរួមជាមួយផងដែរ។
នៅថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ១៩៩៨ ស្ត្រីជាម្ដាយរបស់ Phillips បានសម្អាតបន្ទប់របស់ Phillips និងបានសង្កេតឃើញថាពូកទឹកមានសភាពជ្រាបមកលើឥដ្ឋ ដែលជាហេតុធ្វើឲ្យអ្នកស្រីមិនបង្អង់យូរក៏បានខិតចូលមើលឲ្យជិត ទើបប្រទះឃើញ.សា.ក.ស.ព.របស់ក្មេងស្រី Maddie កំពុងដេកនៅក្រោមគ្រែ។ ហើយអ្នកស្រីមានអារម្មណ៍.ត.ក់.ស្លុ.ត.ជាខ្លាំងនិងប្រញាប់ប្រញាល់រាយការណ៍ទៅកាន់ប៉ូលិសភ្លាមៗ។
តួយ៉ាងប៉ូលិសបានស្រឡាំងកាំងជាខ្លាំង ដោយសារតែពួកគេបានធ្វើការឆែកឆេរផ្ទះរបស់ Phillips ចំនួនបីដង ប៉ុន្ដែបានយល់ច្រឡំ.ក្លិ.ន.ស្អុ.យចេញពី.សា.ក.ស.ព.របស់ក្មេង Maddie ថាជាក្លិនសត្វបក្សីជាច្រើនក្បាលដែលគ្រួសាររបស់ Phillips ចិញ្ចឹម។ ហើយ Phillips ក៏ត្រូវបានចាប់ឃាត់ខ្លួននៅសាលារៀនភ្លាមៗ និងបានសារភាពចំពោះ.ឃា.ត.ក.ម្ម.ក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។
ងាកទៅកាន់ការធ្វើកោសល្យវិច័យវិញមិនបានរកឃើញភ័ស្តុតាងនៃការ.រំ.លោ.ភ.ផ្លូ.វ.ភេ.ទ.ទេ ប៉ុន្ដែមិនមាន.ឈា.ម.ត្រូវបានរកឃើញនៅទីធ្លាក្រៅផ្ទះឬលើកូនបាល់ផងដែរ។
សវនាការបានចាប់ផ្តើមនៅថ្ងៃទី០៦ខែកក្កដា ឆ្នាំ១៩៩៩ និងមានរយៈពេលតែពីរថ្ងៃប៉ុណ្ណោះ។ ចៅក្រមបានចំណាយពេលពីរម៉ោងដើម្បី.កា.ត់.ទោ.ស Phillips ពី.ប.ទ.ឃា.ត.ក.ម្ម.កម្រិតទីមួយនិងទីបំផុត Phillips ត្រូវបាន.កា.ត់.ទោ.ស.ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ដោយគ្មានការលើកលែង.ទោ.ស ព្រោះ Phillips មានអាយុក្រោម១៦ឆ្នាំ ដូច្នេះមិនមានសិទ្ធិទទួល.ទោ.ស.ប្រ.ហា.រ.ជី.វិ.ត.ទេ។
យ៉ាងណាមិញ Phillips បានទទួលការអប់រំ និងសិក្សានៅក្នុងពន្ធនាគារយ៉ាងល្អប្រសើរហើយក្រោយមកគេក៏បានក្លាយជាគ្រូបង្រៀន និងក្លាយជាមេធាវីប្រចាំពន្ធនាគារ ដោយបានជួយអ្នក.ទោ.ស.ផ្សេងទៀត ជាមួយនឹងការ.ប្តឹ.ង.ឧទ្ធរណ៍របស់ពួកគេ។ក្នុងអំឡុងពេលបណ្តឹងឧទ្ធរណ៍ឆ្នាំ២០១៧ ព្រះរាជអាជ្ញាបានទទួលស្គាល់ថា Phillips ជាអ្នក.ទោ.ស.គំរូ និងគិតត្រឹមឆ្នាំ២០១៨ Phillips បានបដិសេធមិនសរសេរលិខិតសុំទោសទៅកាន់គ្រួសាររបស់ក្មេងស្រីMaddie ទេ ក្រោមហេតុផលថា គ្រួសាររបស់ក្មេងស្រី Maddieគួរតែទទួលបានការ.សុំ.ទោ.ស.ដោយផ្ទាល់ ព្រោះពួកគាត់នឹងមិនអាចឃើញភាពស្មោះត្រង់ក្នុងសំបុត្រឡើយ។ចំណែកម្ដាយរបស់ក្មេងស្រី Maddie បាននិយាយជាបន្តបន្ទាប់ថាអ្នកស្រីមិនចាប់អារម្មណ៍ក្នុងការនិយាយជាមួយ Phillips ទេ។ ហើយចាប់តាំងពីឆ្នាំ២០២១មក Phillips កំពុងស្ថិតក្រោមការ.ឃុំ.ឃាំ.ង.នៅពន្ធនាគារ Taylor Annex និងមានសិទ្ធិ.កា.ត់.ទោ.ស.ឡើងវិញ ក្នុងឆ្នាំ២០២៣ខាងមុខនេះផងដែរ៕
រក្សាសិទ្ធិដោយ: ខ្មែរឡូត
ប្រភព: wiki / allthatinteresting
សូមទស្សនារូបភាពខាងក្រោម៖