កាណាដា៖ លោក RobertPickton គឺជាអ្នកកាន់កាប់និងដំណើរការកសិដ្ឋានមួយកន្លែង ជាមួយបងប្រុសរបស់គាត់ នៅខាងក្រៅក្រុង Vancouver ក្នុងខេត្ត BritishColumbia នៃប្រទេសកាណាដា។ បើទោះបីជាកសិដ្ឋាន ស្ថិតនៅជាយក្រុងក៏ដោយក៏វាមើលទៅហាក់បីដូចជាដាច់ស្រយាល និងគួរឲ្យខ្លាច ខណៈមានសុនខយាម និងជ្រូកធំៗតែងតែរត់ដេញ ឬខាំអ្នកដែលដើរចូលកសិដ្ឋានផងដែរ។
ជាក់ស្ដែង ក្នុងឆ្នាំ១៩៩៦ Pickton បានចាប់ផ្ដើមបើកដំណើរការកន្លែងកម្សាន្តនាពេលរាត្រីមួយឈ្មោះថា Piggy Palace Good Times Societyដោយមានការផឹកស៊ីជួបជុំ និងប្រើប្រាស់គ្រឿងញៀនជាដើម។ ចំពោះកន្លែងកម្សាន្តនេះត្រូវបានធ្វើឡើងក្នុងកសិដ្ឋានផ្ទាល់តែម្ដង ដោយកសិដ្ឋានមានការរៀបចំយ៉ាងត្រឹមត្រូវ និងមើលទៅគួរឲ្យទាក់ទាញ។មិនយូរប៉ុន្មាន មានអ្នកស្រុកជាច្រើននាក់ រួមទាំងក្រុមអ្នកជិះម៉ូតូ និងស្ត្រីៗរកស៊ី.ផ្លូ.វ.ភេ.ទ បានចូលកម្សាន្តជាញឹកញាប់ ដែលធ្វើឲ្យកសិដ្ឋានប្រែក្លាយជាទីកន្លែងសប្បាយរីករាយបើទោះបីជាកសិដ្ឋាននៅបន្ដមានការចិញ្ចឹមជ្រូកវដដែលក៏ដោយ។
លុះមកដល់ខែមីនា ឆ្នាំ១៩៩៧ Pickton ត្រូវបាន.ចោ.ទ.ប្រ.កា.ន់.ពីបទប៉ុនប៉ងធ្វើ.ឃា.ត.លើស្ត្រីរកស៊ីផ្លូវភេទម្នាក់ឈ្មោះថា Wendyនាអំឡុងពេលនៃការឈ្លោះប្រកែកគ្នាមួយ នៅកសិដ្ឋាន។ ទន្ទឹមនឹងនេះដៃម្ខាងរបស់នាង Wendy ត្រូវជាប់ខ្នោះ និង.រ.ង.រ.បួ.ស.ពីការ.ចា.ក់ ហើយចំណែកឯ Pickton វិញក៏ត្រូវបានរងរបួសពីការ.ចា.ក់.ដូចគ្នាផងដែរ។ ក្រោយមក ការ.ចោ.ទ.ប្រ.កា.ន់.ទៅលើ Pickton ត្រូវបានលុបចោលវិញប៉ុន្ដែការឃ្លាំមើល និងសង្ស័យក្នុងកសិដ្ឋាន គឺនៅតែមាន។
អស់រយៈពេល៣ឆ្នាំកន្លងទៅផុតទៅ មានការកត់សម្គាល់ឃើញថាស្ត្រីៗមួយចំនួន ដែលទៅលេងកម្សាន្តក្នុងកសិដ្ឋាន ទំនងជាបាត់ខ្លួនប៉ុន្ដែរហូតដល់ឆ្នាំ២០០២ ទើបមានការស្វែងរក ត្រូវបានធ្វើឡើង។ ហើយលទ្ធផលនៃការស៊ើបអង្កេតជាបន្ដបន្ទាប់បានបង្ហាញឲ្យដឹងថា មានស្ត្រីយ៉ាងហោចណាស់ចំនួន២៦នាក់ ត្រូវបានបាត់ខ្លួនក្នុងកសិដ្ឋាន។
ដើមឡើយ Picktonត្រូវបានចាប់ខ្លួនពីបទ.ឃា.ត.កម្ម.ចំនួនពីរករណីប៉ុណ្ណោះ។យ៉ាងណាក៏ដោយ ការ.ចោ.ទ.ប្រ.កា.ន់.ឃា.ត.ក.ម្ម.បីករណីទៀត ត្រូវបានបន្ថែមរហូតដល់ឆ្នាំ២០០៦ .ឃា.ត.ក.ម្ម.ចំនួន២៦ ត្រូវបាន.ចោ.ទ.ប្រ.កា.ន់.ប្រឆាំងនឹងគាត់ដែលធ្វើឲ្យគាត់ក្លាយជា.ឃា.ត.ក.រ.សៀ.រៀ.ល.ដ៏.អា.ក្រ.ក់ បំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកាណាដា។
តួយ៉ាង តាមរយៈរបាយការណ៍របស់ប៉ូលិសនិងការសារភាពតាមខ្សែអាត់ពី Pickton បានឲ្យដឹងថា Pickton បានសម្លាប់ស្ត្រីទាំងនេះដោយវិធីជាច្រើន ដូចជា.ដា.ក់.ខ្នោះ.ដៃ ចា.ក់ ច្រ.បា.ច់.ក បា.ញ់កាំ.ភ្លើ.ង និង.ចា.ក់.ថ្នាំ.ជាដើម។ បន្ទាប់ពីស្លាប់រួចមក Pickton នឹងយក.សាច់នៃសា.ក.ស.ព.ទៅ.កិ.ន ដើម្បីធ្វើជាចំណីដល់ជ្រូកក្នុងកសិដ្ឋានរបស់គាត់ និងលាយជាមួយសាច់ជ្រូកធ្វើជាសាច់ក្រកលក់ឲ្យអ្នកស្រុក និងប៉ូលិសក្នុងស្រុកទៀតផង។
យ៉ាងណាមិញ បើទោះបី Pickton ត្រូវបាន.ចោ.ទ.ប្រ.កា.ន់.ពីបទ.ម.នុ.ស្ស.ឃា.ត.ចំនួន២៦ករណីក៏ដោយ តែការ.កា.ត់.ទោ.ស.មានត្រឹម៦ករណីប៉ុណ្ណោះ នៃ.ឃា.ត.ក.ម្ម.កម្រិតទីពីរ ដោយសារតែករណីទាំងនេះ ជាករណីជាក់ស្ដែងបំផុត និងមានភស្តុតាង.ឆ្អឹ.ង.របស់.ជ.ន.រ.ង.គ្រោះ.គ្រប់គ្រាន់។ហើយក្នុងឆ្នាំ២០០៧ចៅក្រម បាន.កា.ត់.ទោ.ស.គាត់ឲ្យ.ជា.ប់.ព.ន្ធ.នា.គា.រ.អស់មួយជីវិត ដោយគ្មានលទ្ធភាព ក្នុងការលើកលែង.ទោ.ស.រយៈពេល២៥ឆ្នាំដែលជាការ.កា.ត់.ទោ.ស.អតិបរមា សម្រាប់បទ.ចោ.ទ.ប្រ.កា.ន់.ពី.ប.ទ.ឃា.ត.ក.ម្ម.កម្រិតទីពីររបស់ប្រទេសកាណាដា។
រហូតមកទល់សព្វថ្ងៃនេះ មិនច្បាស់ឡើយថា តើមានស្ត្រីប៉ុន្មាននាក់ដែលបាន.ធ្លា.ក់.ខ្លួនជា.ជ.ន.រ.ង.គ្រោះ.ដោយការ.ស.ម្លា.ប់.ដ៏.អា.ក្រ.ក់.របស់ Pickton ព្រោះបើតាមការសារភាពបន្ថែមរបស់គាត់ បានប្រាប់ថា គាត់បាន.ស.ម្លា.ប់.ស្ត្រីរហូតដល់ទៅ៤៩នាក់ឯណោះ។ហើយគាត់ពិតជាស្ដាយក្រោយណាស់ ដែលមិនបាន.ស.ម្លា.ប់.ឲ្យគ្រប់៥០នាក់ផងដែរ៕
រក្សាសិទ្ធិដោយ: ខ្មែរឡូត
ប្រភព: allthatsinteresting / globalnews / listverse
សូមទស្សនារូបភាពខាងក្រោម៖