សហការជាមួយប៉ូលិស ចា.ប់.ខ្លួ.ន.មិត្តស្រីរបស់ខ្លួនឯង - TrueID

សហការជាមួយប៉ូលិស ចា.ប់.ខ្លួ.ន.មិត្តស្រីរបស់ខ្លួនឯង

December 26, 2022

អាមេរិក៖ Tyria Moore បានសហការជាមួយប៉ូលិស ដើម្បី.ចា.ប់.ខ្លួ.ន.មិត្តស្រីរបស់នាងឈ្មោះថា Aileen Wuornos ដែលបាន.ស.ម្លា.ប់.មនុស្សខណៈអ្នកទាំងពីរជាមនុស្សស្រីស្រលាញ់ភេទដូចគ្នា និងបានរួមរស់ជាមួយគ្នាអស់រយៈពេលជិត៥ឆ្នាំ។

ជាក់ស្ដែង Tyria បានជួប Aileen ដំបូងក្នុងឆ្នាំ១៩៨៦នៅបារ៍ Zodiac Bar ក្នុងរដ្ឋផ្លរីដា នៃសហរដ្ឋអាមេរិក។​ហើយនៅពេលទំនាក់ទំនងកាន់តែរីកចម្រើន Aileen បានប្រាប់ Tyriaថា នាងតែងតែចេញចូលក្នុង.គុ.កពីបទ.លួ.ច និង.ប្ល.ន់។ បន្ថែមពីនេះទៀត នាងត្រូវបានគេ.ធ្វើ.បា.បត្រូវគេបោះបង់ចោលតាំងពីក្មេង និងបានក្លាយជាស្ត្រី.រ.ក.ផ្លូ.វ.ភេ.ទ ដើម្បីរកប្រាក់ចិញ្ចឹមជីវិតផងដែរ។

យ៉ាងណាមិញ Tyria បានស្ថិតក្នុងអាយុ២៤ឆ្នាំនៅពេលដែលនាងបានមានទំនាក់ទំនងស្នេហាជាមួយនឹង Aileen អាយុ៣០ឆ្នាំ។ហើយនៅពេល Tyria បានដឹងថា Aileen ជាស្ត្រី.រ.ក.ផ្លូ.វ.ភេ.ទ នាងបានព្យាយាមធ្វើគ្រប់យ៉ាងដើម្បីបញ្ឈប់ និងរហូតមកដល់ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ១៩៨៩ Aileen បានវិលត្រឡប់មកផ្ទះវិញដោយប្រាប់ថា នាងបាន.បា.ញ់.ស.ម្លា.ប់.បុរសជាអតិថិជនរបស់នាង ដែលបាន.រំ.លោ.ភ និង.វា.យ.ដំ.នាង។ ទន្ទឹមនឹងនេះ Tyriaបានជឿសម្ដីរបស់ Aileen ខណៈជន.រ.ង.គ្រោះត្រូវបានកំណត់អត្តសញ្ញាណថាជាអ្នក.ចា.ប់.រំ.លោ.ភ.សេ.ព.ស.ន្ថ.វៈ និងមានឈ្មោះថាលោក Richard Mallory

ក្រោយមក Aileen បានចាប់ផ្ដើមវិលត្រឡប់មកផ្ទះវិញជាមួយនឹងរបស់របរផ្សេងៗដែលជាកម្មសិទ្ធិរបស់អ្នកដទៃជារឿយៗ។ ហើយនាខែឧសភា ឆ្នាំ១៩៩០ Aileen បាន.បា.ញ់.ស.ម្លា.ប់.បុរសម្នាក់ទៀតឈ្មោះថា David Spears ចំនួន៦ដងនិងបានទុក.ស.ព.ចោលក្នុងព្រៃទាំង.អា.ក្រា.ត.កា.យ ប៉ុន្ដែ Tyriaមិនបានដឹងឮអំពីករណីលើកនេះទេ។

ក្នុងខែឧសភាឆ្នាំ១៩៩០ដដៃល Aileen បាន.បា.ញ់.ស.ម្លា.ប់.កម្មករម្នាក់ឈ្មោះថា Charles Carskadden ចំនួន៩ដង ហើយការបោះបង់ចោល.ស.ព.គឺមានភាពស្រដៀងនឹងករណីមុនដែរ។ កន្លងផុតទៅមិនយូរប៉ុន្មានផងជោគវាសនាដូចគ្នាបានកើតឡើងលើបុរសចំណាស់ម្នាក់គឺលោក Peter Siems អាយុ៦៥ឆ្នាំ ដែលគាត់បានបើកបររថយន្ដប្រភេទម៉ាក Pontiac Sunbird ឆ្នាំ១៩៨៨ ពីរដ្ឋផ្លរីដា ឆ្ពោះទៅកាន់រដ្ឋ Arkansas។ហើយក្រោយមក រថយន្ដរបស់គាត់ត្រូវបានរកឃើញថា ត្រូវបានបើកដោយ Aileen នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៩៩០ និងបានយកទៅលក់ផងដែរ។

ដូច្នេះ Aileen បានក្លាយជា.ឃា.ត.ក.រ.ម្នាក់ដែលប៉ូលិសតាម.ចា.ប់.ខ្លួ.ន និងមុខរបស់នាងត្រូវបានគ្របដណ្ដប់លើសារព័ត៌មាននានាផងដែរ។ចំណែក Tyria បានផ្លាស់ទៅរស់នៅជាមួយគ្រួសាររបស់នាង នៅរដ្ឋ Pennsylvaniaខណៈ Aileen បាន.ស.ម្លា.ប់.បុរស៣នាក់ទៀត ដែលជាអ្នកលក់សាច់ក្រកឈ្មោះTroyBurress, ឧត្តមសេនីយ៍ទោឈ្មោះ Charles Humphreys នៃកងទ័ពអាកាសសហរដ្ឋអាមេរិក, និងអ្នកបើកបរម្នាក់ឈ្មោះWalterAntonio។ ក្រោយពីដឹងរឿងរ៉ាវទាំងនេះ Tyria បានសម្រេចចិត្តយល់ព្រមនិយាយជាមួយប៉ូលិសតែម្ដងទាក់ទងនឹងគូស្នេហ៍របស់នាងគឺ Aileen

នៅទីបំផុត Aileen ត្រូវបាន.ចា.ប់.ខ្លួ.ន.នាថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៩១ ក្នុងបារ៍ Last Resort biker bar របស់រដ្ឋផ្លរីដា។ ហើយនៅថ្ងៃបន្ទាប់ ប៉ូលិសបានទៅរក Tyria ដោយរកឃើញថានាងបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយនឹងប៉ូលិស។

Tyria ត្រូវបានដាក់ឲ្យនៅក្នុងបន្ទប់នៃផ្ទះស្នាក់មួយកន្លែងដោយមានអាហារ និងស្រាបៀរ ហើយនាងត្រូវបានអនុញ្ញាតឲ្យទូរសព្ទទៅកាន់ Aileen ដែលកំពុងជាប់.ឃុំ.ឃាំ.ង ដើម្បីឲ្យមានការសារភាពកើតឡើង។ ហើយអំឡុងពេលសន្ទនា Aileen បានសួរទៅកាន់ Tyria ថា តើអ្នកទាំងពីរកំពុងត្រូវបានថតឬអត់ផងដែរប៉ុន្ដែ Tyria បានតបវិញថា មិនមានការថតទុកឡើយ។

Aileen បាននិយាយទៅកាន់Tyria ថា៖

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ១៩៩១ Aileen បានសារភាពប្រាប់ប៉ូលិសថានាងមិនចង់ឲ្យ Tyria ជាប់ពាក់ព័ន្ធនូវអ្វីដែលនាងបានធ្វើទេ។​ហើយនាងដឹងទៀតថា នាងនឹងត្រូវនឹកដល់ Tyria អស់មួយជីវិតផងដែរ។

តួយ៉ាង ការ.កា.ត់.ក្ដីរបស់ ​Aileen ត្រូវបានចាប់ផ្ដើមនៅថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៩២។ ហើយ Tyriaបានក្លាយជាសាក្សីម្នាក់ក្នុងថ្ងៃជំនុំ​ជម្រះ​ទី​៤ ដែលបាននិយាយថានៅពេល Aileen ប្រាប់ពីការ.ស.ម្លា.ប់.ដំបូង Aileenមិនមានអារម្មណ៍ភិតភ័យអ្វីឡើយ និងប្រាប់ដោយអារម្មណ៍ស្ងប់ស្ងាត់ល្អ។ម៉្យាងវិញទៀត Aileen មិនបានរង.រ.បួ.ស.អ្វីឡើយនិងមើលទៅនាងមិនអីទេ។

Tyria បានចាកចេញពីតុលាការដោយមិនបានឃើញមុខរបស់ Aileen ទេ។ ហើយចុងក្រោយ ចៅក្រមបាន.កា.ត់.ទោ.ស.ប្រ.ហា.រ.ជីវិតដល់ Aileen ដោយប្រើកៅអីអគ្គិសនី។Aileen ត្រូវបាន.ប្រ.ហា.រ.ជីវិតនៅថ្ងៃទី០៩ខែតុលា ឆ្នាំ២០០២។ ចំណែក Tyriaបានរស់នៅយ៉ាងស្ងប់ស្ងាត់ក្នុងជីវិតរបស់នាងផងដែរ៕

រក្សាសិទ្ធិដោយ: ខ្មែរឡូត

ប្រភព: allthatinteresting / thecinemaholic

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពរបស់ Aileen (cr to the owner)
រូបភាពរបស់ Aileen (cr to the owner)
រូបភាពរបស់ Aileen (cr to the owner)
រូបភាពរបស់ Aileen (cr to the owner)
រូបភាពរបស់ Aileen (cr to the owner)
រូបភាពរបស់ Aileen (cr to the owner)
រូបភាពរបស់ Tyria (cr to the owner)
រូបភាពរបស់ Tyria (cr to the owner)
រូបភាពរបស់ Tyria (cr to the owner)
រូបភាពរបស់ Tyria (cr to the owner)
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...