អាមេរិក៖ សុនខឈ្មោលមួយក្បាលមានឈ្មោះហៅថា Zues មកពីរដ្ឋតិចសាស់ នៃសហរដ្ឋអាមេរិកត្រូវបានទទួលស្គាល់ថាជា សុនខខ្ពស់បំផុតលើពិភពលោក ដោយកំណត់ត្រាពិភពលោកហ្គីសណេស ខណៈមានកម្ពស់ចំនួនប្រមាណ១០៤សង់ទីម៉ែត្រ។
ជាក់ស្ដែង អ្នកនាង Brittany Davis ជាម្ចាស់ បានឲ្យដឹងថា សុនខរបស់ខ្លួនមិនឈប់លូតលាស់ត្រឹមនេះឡើយ និងសព្វថ្ងៃវាកំពុងរស់យ៉ាងចុះសម្រុងជាមួយនឹងសុនខមួយក្បាលរួមទាំងឆ្មាមួយក្បាលទៀត។ ហើយចំពោះតម្លៃចំណីអាហាររបស់វា មានតម្លៃថ្លៃណាស់និងក្នុងមួយថ្ងៃត្រូវដាក់ចំណីប្រភេទម៉ាក Gentle Giants ចំនួន១២ពែងនៃប្រដាប់ចូកចំណីឯណោះ។
តួយ៉ាង មានពេលខ្លះ វាតែងតែចូលចិត្តស៊ីនូវស៊ុតចៀន សាច់គោកញ្ចប់បន្ទះវែងៗនិងដុំទឹកកកជាដើម។ ហើយចំណែកអត្តចរិតវិញ វាជាសុនខរឹងរុះចូលចិត្តដើរលេងតាមផ្ទះរបស់អ្នកជិតខាងនិងចូលចិត្តចង់បានការចាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួន។
យ៉ាងណាមិញ សុនខខាងលើនេះ បានគ្រងតំណែងជាសុនខខ្ពស់បំផុតលើពិភពលោក បន្ទាប់ពីសុនខមួយក្បាលអាយុ៥ឆ្នាំនិងកម្ពស់ប្រមាណ១១១សង់ទីម៉ែត្រ មកពីសហរដ្ឋអាមេរិកដូចគ្នា បានលាចាកលោកកាលពីឆ្នាំ២០១៤កន្លងទៅ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖