បុរសរូបនេះ ចំណាយពេលមួយឆ្នាំ ផ្គុំរូបចេញជាទីក្រុងចិនសម័យកាលមុន យ៉ាងស្រស់ស្អាត - TrueID

បុរសរូបនេះ ចំណាយពេលមួយឆ្នាំ ផ្គុំរូបចេញជាទីក្រុងចិនសម័យកាលមុន យ៉ាងស្រស់ស្អាត

June 25, 2021

ចិន៖ បុរសជនជាតិចិនម្នាក់ មានឈ្មោះថាLi Zhining ជាអ្នកចូលចិត្តផ្នែកវស័យផ្គុំរូបតាំងពីឆ្នាំ២០០៨បានចំណាយអស់​រយៈ​ពេលមួយឆ្នាំក្នុងការផ្គុំរូបចេញជាទីក្រុងចិនសម័យកាលមុន។

ទីក្រុងដែលផ្គុំចេញជារូបរាង មានប្រវែង៤ម៉ែត្រគុណនឹង២.៤ម៉ែត្រ ដែលរួមបញ្ចូលដោយវិមានជាង៧០ខ្នងផ្ទះ៩,០០០ខ្នងសាលធំៗទាំងបីនៃទីក្រុង Forbidden និងប៉មទឹក។ហើយអ្វីគ្រប់យ៉ាងដែលផ្គុំនេះ គឺសុទ្ធសឹងតែជាបំណែកជ័រ ដោយមិនបានប្រើប្រាស់ដុំឥដ្ឋសាងសង់ឡើយ។

ទន្ទឹមនឹងនេះដែរ លោក Li បានប្រាប់ប្រភពសារព័ត៌មានឲ្យដឹងថាលោកពិតជាឈ្លក់វង្វេងយ៉ាងខ្លាំង ចំពោះការផ្គុំរូប ហើយគាត់មានបំណែកផ្គុំជាង១លានបំណែកឯណោះ បើគិតជាទម្ងន់មានចំនួនប្រហែល១១តោន។

យ៉ាងណាមិញ ស្នាដៃនៃការព្យាយាមផ្គុំខាងលើនេះ លោក Li សង្ឃឹមថា វានឹងអាចបង្ហាញឲ្យពិភពលោកបានឃើញនូវស្មារតីរបស់ជនជាតិចិន និងអំណាចនៃភាពដើមរបស់ចិនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបផ្គុំ
រូបផ្គុំ
រូបផ្គុំ
រូបផ្គុំ
រូបផ្គុំ
រូបផ្គុំ
លោក Li Zhining​
លោក Li Zhining​

ប្រភព: Oddity 

ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...