កូរ៉េខាងត្បូង៖វិចិត្រករម្នាក់មានឈ្មោះថា Suengjin Yang មកពីប្រទេសកូរ៉េខាងត្បូងបានរួមបញ្ចូលនូវការស្រមើលស្រមៃពីកុមារភាព និងជំនាញរបស់ខ្លួននៅក្នុងការបង្កើតកៅអីចេញពីប៉េងប៉ោង ដែលអាចទ្រទ្រង់ទម្ងន់មនុស្សបាន។
ជាក់ស្ដែងគាត់បានចាប់ផ្ដើមអាជីពសិល្បៈរបស់ខ្លូន ដែលហៅថា “The Blowing Series” កាលពីឆ្នាំ២០១៣ជាមួយនឹងគំនិតច្នៃប្រឌិតនៃការបំប្លែងទម្រង់ប៉េងប៉ោងឲ្យទៅជារូបភាពផ្សេងៗតាមរយៈការបកស្រាយ។ហើយចាប់តាំងពីពេលនោះមក គាត់បានបន្ដបេសសកម្មរបស់គាត់ ដើម្បីព្យាយាមបង្កើតរចនាសម្ព័ន្ធដែលមានតុល្យភាព និងវាយនភាពរឹងមាំ ពីសម្ភារមិនស្ថិតស្ថេរ។
តួយ៉ាងគាត់បានចែករំលែកនៅក្នុងបទសម្ភាស៍ឆ្នាំ២០១៧ ជាមួយនឹងកម្មវិធី Arirang Culture ដែលវាជាការភ្ញាក់ផ្អើលមួយ ខណៈជាដំបូងគាត់បានផ្លុំប៉េងប៉ោង ដោយប្រថុយនឹងការបែកម្ដងម្កាលជាពិសេសនៅពេលបង្កើតជារាងមូល។ បន្ទាប់មក គាត់បានយកប៉េងប៉ោងទៅស្រោបសារធាតុ epoxy និងព្យួរទុកចោលឲ្យស្ងួតរយៈពេលពី៦ទៅ៧ម៉ោង ហើយបន្ដធ្វើអីចឹងប្រហែល៨ដងទៀត ដើម្បីឲ្យប៉េងប៉ោងមានភាពរឹងមាំគ្រប់គ្រាន់សម្រាប់ទប់ទល់នឹងទម្ងន់ណាមួយបាន។
យ៉ាងណាមិញ ចំពោះស្នាដៃរបស់គាត់ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី៤ដុល្លារអាមេរិក ដល់១២,០០០ដុល្លារអាមេរិក ទៅតាមទំហំ ឬពណ៌នីមួយៗ នៅលើវេបសាយ The FuturePerfect ផងដែរ៕
ប្រភព: Nextshark
សូមទស្សនារូបភាពខាងក្រោម៖