ការប្រកួតសម្រស់សត្វអូដ្ឋរបស់ស្ត្រី ធ្វើឡើងលើកដំបូងក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលម្ចាស់អាចឈ្នះប្រាក់យ៉ាងច្រើន - TrueID

ការប្រកួតសម្រស់សត្វអូដ្ឋរបស់ស្ត្រី ធ្វើឡើងលើកដំបូងក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលម្ចាស់អាចឈ្នះប្រាក់យ៉ាងច្រើន

January 10, 2022

អារ៉ាប៊ីសាអូឌីត៖ ទីបំផុតស្ត្រីរស់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតអាចចូលរួមកម្មវិធីប្រកួតប្រជែងសម្រស់សត្វអូដ្ឋជាលើកដំបូងបង្អស់ហើយដែលប្រារព្ធធ្វើឡើងនៅវាលខ្សាច់ Rumah ភាគឦសាននៃរដ្ឋធានី Riyadh កាលពីថ្ងៃសោរ៍សប្ដាហ៍មុន។ហើយព្រឹត្តិការណ៍នេះ បានបង្កើតឡើងជាផ្នែកមួយនៃពិធីបុណ្យ Abdelaziz ដ៏មានកិត្យនុភាព ដែលពីមុនគឺជាកិច្ចការសម្រាប់តែបុរសៗប៉ុណ្ណោះ។

ជាក់ស្ដែង ចំពោះការប្រកួតនេះធ្លាប់ត្រូវបានដកហូតសិទ្ធិអ្នកចូលរួមប្រកួតជាច្រើននាក់មកហើយកាលពីខែធ្នូកន្លងទៅ ដោយសារតែម្ចាស់បាននាំសត្វអូដ្ឋរបស់ខ្លួនទៅទទួលការចាក់ថ្នាំកែសម្រស់ ខណៈខាងគណៈកម្មការបានវិនិច្ឆ័យទៅលើចំនុចជាច្រើនដើម្បីជ្រើសរើសតំណែងម្ចាស់ជ័យលាភី ដែលលក្ខណៈចម្បងមានដូចជារូបរាងរបស់សត្វអូដ្ឋ ទំហំនៃបបូរមាត់ និងខ្នងតែម្ដង។ ហើយក្នុងក្បួនដង្ហែរនៅឯព្រឹត្តិការណ៍ ស្ត្រីស្លៀកពាក់ឈុតពណ៌ខ្មៅ និងអង្គុយលើខ្នងសេះ បាននាំមុខបុរសក្នុងសម្លៀកបំពាក់ឈុតពណ៌ស និងអង្គុយលើសត្វអូដ្ឋ ដោយបុរសខ្លះជាអ្នកលេងភ្លេង និងខ្លះទៀតកាន់ដាវ ឬរាំតាមចង្វាក់វាយស្គរ។

យ៉ាងណាមិញ មានម្ចាស់នៃសត្វអូដ្ឋជាង៤០នាក់បានចុះឈ្មោះចូលរួមប្រកួត ដែលម្ចាស់ជ័យលាភីមានចំនួន៥នាក់ប៉ុណ្ណោះដោយត្រលប់ទៅផ្ទះវិញជាមួយនឹងទឹកប្រាក់សរុបប្រមាណ២៦០,០០០ដុល្លារអាមេរិកឯណោះ៕

ប្រភព: Bangkok Poststraitstimes

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...