មានអីចឹងទៀត! បុរសរូបនេះលក់ផ្ទះ និងរបស់មានតម្លៃចោល ដើម្បីក្លាយខ្លួនជាមនុស្សសាមញ្ញ - TrueID

មានអីចឹងទៀត! បុរសរូបនេះលក់ផ្ទះ និងរបស់មានតម្លៃចោល ដើម្បីក្លាយខ្លួនជាមនុស្សសាមញ្ញ

November 25, 2021

អាមេរិក៖ បុរសម្នាក់អាយុ៣៥ឆ្នាំមកពីរដ្ឋខារ៉ូលីណាខាងជើង នៃសហរដ្ឋអាមេរិក បានសម្រេចចិត្តបោះបង់ចោលនូវជីវិតដ៏ឡូយឆាយរបស់ខ្លួនដើម្បីផ្លាស់ប្ដូរទៅរស់នៅបែបជីវិតសាមញ្ញ ដែលមើលទៅដូចជាជនគ្មានផ្ទះសម្បែងនិងដើរផ្សងព្រេងគ្មានដែនកំណត់អីចឹង។

ជាក់ស្ដែង លោក Rob Greenfield បានលក់អាផាតមិនរបស់គាត់ដែលមានបន្ទប់គេងចំនួន៣ និងប្រើប្រាស់ប្រាក់បន្ដិចបន្តួច ទៅសាងសង់ផ្ទះតូចមួយដោយខ្លួនឯងសម្រាប់ស្នាក់នៅដោយទិញសម្ភារសាងសង់តម្លៃថោកៗប៉ុណ្ណោះ។ លុះមកដល់ដើមឆ្នាំ២០២០គាត់បានសម្រេចចិត្តកាត់បន្ថយសម្ភារជាប់ខ្លួនអ្វីៗទាំងអស់ ឲ្យនៅសល់ត្រឹម៤៤មុខសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងងាយស្រួលដាក់ក្នុងកាបូបស្ពាយហើយគាត់បានចំណាយពេលមួយឆ្នាំធ្វើដំណើរជុំវិញប្រទេសដែលភាគច្រើនគាត់បានធ្វើដំណើរដោយជើងទទេរ បើទោះបីជាគាត់មានស្បែកជើងមួយគូពាក់ក៏ដោយ។

ចំពោះការធ្វើដំណើររបស់គាត់ ប្រសិនបើដើរទៅដល់ទីកន្លែងណាគឺនឹងសម្រាកនៅទីកន្លែងហ្នឹង ដោយការបោះជំរុំ ហើយគាត់បានបោកគក់សម្លៀកបំពាក់តាមដងទន្លេបឹង និងចម្អិនអាហារលើភ្នក់ភ្លើង។ ចំណែកទូរសព្ទវិញ ក៏គាត់បានបញ្ឈប់ការប្រើប្រាស់ដែរតែដំបូងឡើយគាត់គិតថា គាត់ប្រហែលជាខ្វះវាមិនបានទេ ដូច្នេះមុនចេញធ្វើដំណើរគាត់បានដាក់ទូរសព្ទចូលទៅក្នុងថតតុ និងចាក់សោវាទុកចំនួនរយៈពេលមួយខែហើយជាលទ្ធផលគាត់ពិតជាធ្វើបានមែន។

យ៉ាងណាមិញ ជុំវិញបទពិសោធនៃជីវិតខាងលើ បានធ្វើឲ្យគាត់ដឹងថាការដែលមានរបស់មានតម្លៃ និងអ្វីៗគ្រប់យ៉ាងមិនបានជួយឲ្យគាត់មានក្ដីសុខឡើយ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...