អាមេរិក៖ នាល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៥០ក្មេងស្រី Janett Christman អាយុ១៣ឆ្នាំ បានទទួលការងារមើលក្មេងប្រុសម្នាក់ ដែលជាកូនប្រុស អាយុ៣ឆ្នាំរបស់លោក Ed និងអ្នកស្រី Anne Romackនិងមានផ្ទះស្ថិតនៅក្នុងទីក្រុង Columbia នៃរដ្ឋ Missouriសហរដ្ឋអាមេរិក។ ចំពោះលោក Ed និងអ្នកស្រី Annaផ្ទាល់ គឺជាមិត្តភក្ដិជិតស្និទ្ធរបស់គ្រួសារក្មេងស្រី Janettផ្ទាល់តែម្ដង ហើយអ្នកទាំងពីរ ត្រូវចេញទៅខាងក្រៅសម្រាប់ពិធីជប់លៀងដែលជាហេតុទើបពឹងឲ្យក្មេងស្រី Janett ជួយមើលថែកូនប្រុសជំនួសខណៈក្មេងស្រី Janett ក៏ត្រូវការប្រាក់ផងដែរ។
លុះមកដល់វេលាម៉ោងប្រហែល១០:៣០នាទីយប់ នាយកដ្ឋានប៉ូលិសក្នុងតំបន់បានទទួលទូរសព្ទហៅចូលដ៏ស្លន់ស្លោមួយពីក្មេងស្រី Janett ដោយនាងកំពុងស្រែករកជំនួយ។ហើយសម្ដីដ៏គួរឲ្យ.ភ័.យ.ខ្លា.ច.របស់នាងចុងក្រោយ មុនពេលការទូរសព្ទត្រូវបានកាត់ផ្ដាច់គឺនាងបាននិយាយថា៖
ជាក់ស្ដែង ដោយខ្វះបច្ចេកវិជ្ជាក្នុងការតាមដានការហៅចូលតាមរយៈទូរសព្ទប៉ូលិសដែលគ្រប់គ្រងទូរសព្ទ មិនមានមធ្យោបាយ ដើម្បីកំណត់ទីតាំងរបស់ក្មេងស្រី Janett ឡើយនិងគ្មានអ្វីត្រូវធ្វើ ក្រៅពីរង់ចាំការហៅចូលម្ដងទៀតពីនាង ឬសង្ឃឹមថាវាគ្រាន់តែជាការលេងសើចពីក្រុមក្មេងៗប៉ុណ្ណោះផងដែរ។
ទីបំផុត ឈានចូលម៉ោងប្រហែលជា១:០០រំលងអធ្រាត្រ លោក Edនិងអ្នកស្រី Anna បានវិលត្រឡប់មកផ្ទះវិញប៉ុន្ដែអ្នកទាំងពីរ មានការភ្ញាក់ផ្អើល និងងឿងឆ្ងល់ជាខ្លាំងព្រោះទ្វារផ្ទះមិនត្រូវបានចាក់សោទេ។ ហើយបន្ទាប់ពីដើរចូលផ្ទះបានប៉ុន្មានជំហានអ្នកទាំងពីរក៏ស្រាប់តែប្រទះឃើញ.សា.ក.ស.ព.របស់ក្មេងស្រី Janettដេកស្លាប់ក្នុង.ថ្លុ.ក.ឈា.ម ក្នុងបន្ទប់ទទួលភ្ញៀវផងដែរ។
ឃើញដូច្នេះ លោក Ed ព្រមទាំងអ្នកស្រី Anna កាន់តែ.ភ័.យ.ខ្លា.ច.លើសដើម ដែលនឹកគិតដល់កូនប្រុសភ្លាមៗ និងមិនបង្អង់យូរអ្នកទាំងពីរបានស្ទុះរត់ឡើងទៅជាន់ខាងលើ ដើម្បីរកកូនប្រុសតែម្ដង។ ទន្ទឹមនឹងនេះកូនប្រុសរបស់អ្នកទាំងពីរ មិនបានកើតអ្វីឡើយ ដែលកំពុងដេកលក់យ៉ាងស្កប់ស្កល់ប៉ុណ្ណោះ។ក្រោយមកទៀត អ្នកទាំងពីរ បានប្រញាប់ប្រញាល់រាយការណ៍ទៅកាន់ប៉ូលិសនិងបន្ទាប់ពីប៉ូលិសពិនិត្យមើលកន្លែងកើតហេតុរួចរាល់មក បានបង្ហាញឲ្យដឹងថា បង្អួចដែល.បែ.ក.ខ្ទេ.ច.ខ្ទី .មិនត្រូវបាននរណាម្នាក់ផ្លោះចេញឬចូលឡើយព្រោះវា.បែ.ក.មិនធំឡើយនិងមិនមាន.ឈា.ម ឬក្រណាត់.រ.ហែ.ក.ជាប់នឹងបង្អួចទេ។
ងាកទៅកាន់ក្រុមអ្នកស៊ើបអង្កេតចំនួន៦នាក់ដែលត្រូវបានចាត់តាំងក្នុងសំណុំរឿងនេះ បានកំណត់ថា ក្មេងស្រី Janett ត្រូវបាន.វា.យ.ដំ.ចំ.ក្បាល និង.រំ.លោ.ភ.បំ.ពា.ន.ផ្លូ.វ.ភេ.ទ មុនពេលត្រូវបាន.ចា.ប់.ច្រ.បា.ច់.ក.រហូតដល់.ដា.ច់.ខ្យ.ល់.ស្លា.ប់។ ហើយមិនមានសញ្ញានៃការគាស់ផ្ទះចូលឡើយដូច្នេះក្មេងស្រី Janett ត្រូវបានក្រុមអ្នកស៊ើបអង្កេតសន្និដ្ឋានថានាងទំនងជាស្ម័គ្រចិត្តឲ្យនរណាម្នាក់ចូលក្នុងផ្ទះ ខណៈមនុស្សម្នាក់នេះមិនត្រឹមតែនាងស្គាល់ច្បាស់ទេ អាចថែមទាំងទុកចិត្តទៀតផង។ ចំណែក.ឃា.ត.ក.រ.វិញ បានចូលផ្ទះតាមទ្វារមុខនិងចាកចេញតាមទ្វារក្រោយផងដែរ។
តួយ៉ាង ករណី.ឃា.ត.ក.ម្ម.របស់ក្មេងស្រី Janett បានរីករាលដាលពាសពេញប្រទេសនិងមកដល់ថ្ងៃមួយ មានមិត្តភក្ដិប៉ុន្មាននាក់របស់ក្មេងស្រី Janett បានចេញមុខនិយាយថា ពួកគេប្រាកដណាស់ថាពួកគេបានដឹងពីអត្តសញ្ញាណរបស់បុរស ដែលត្រូវទទួលខុសត្រូវចំពោះការ.ស្លា.ប់.របស់ Janett។ ហើយបុរសរូបនេះ គឺមានឈ្មោះថា Robert Muellerអាយុ២៧ឆ្នាំ។
Robert Mueller មានអាយុច្រើនជាងក្មេងស្រី Janett ក៏ពិតមែនប៉ុន្ដែគាត់មិនបាន.លា.ក់.បាំ.ង.ពីអារម្មណ៍.លួ.ច.ស្រលាញ់ចំពោះនាងឡើយ។ ប៉ុន្ដែក្មេងស្រីJanett មិនបានគិតអ្វីច្រើនឡើយនិងចាត់ទុកជាមិត្តភក្ដិធម្មតាប៉ុណ្ណោះ។
ទន្ទឹមនឹងនេះប៉ូលិសបានធ្វើការស្នើសុំ Robert ធ្វើតេស្តលើឧបករណ៍ចាប់កុហក ហើយ Robertក៏មិនបានបដិសេធដែរ។ ទោះបីជាយ៉ាងណាក៏ដោយចុងក្រោយមិនមានភស្តុតាងជាក់លាក់ ឬសាក្សីណាមួយ អាច.ចោ.ទ.ប្រ.កា.ន់.លើ Robert បានទេ ដូច្នេះRobert ត្រូវបានដោះលែងវិញផងដែរ។
យ៉ាងណាមិញអស់រយៈពេលជាង៧០ឆ្នាំមកនេះ ករណី.ស្លា.ប់.របស់ក្មេងស្រី Janett មិនអាចរកមុខ.ឃា.ត.ក.រ.ឃើញឡើយ ដែលនាងបាន.បា.ត់.ប.ង់.ជីវិតបីថ្ងៃ មុននាងឈានចូលអាយុ១៤ឆ្នាំផងដែរ៕
រក្សាសិទ្ធិដោយ: ខ្មែរឡូត
ប្រភព: Medium / columbiatribune /reddit
សូមទស្សនារូបភាពខាងក្រោម៖