ឆ្កែបំបែកឯតទគ្គកម្ម មានកម្ពស់ខ្ពស់ជាងគេលើពិភពលោក បានបាត់បង់ជីវិតហើយ - TrueID

ឆ្កែបំបែកឯតទគ្គកម្ម មានកម្ពស់ខ្ពស់ជាងគេលើពិភពលោក បានបាត់បង់ជីវិតហើយ

January 31, 2021

អង់គ្លេស៖ ឆ្កែឈ្មោះ Freddyដែលជាពូជ Great Dane និងធ្លាប់បានជាប់កំណត់ត្រា ដោយ GuinnessWorld Records ថាជាឆ្កែខ្ពស់បំផុតលើពិភពលោក បានបាត់បង់ជីវិតហើយ។

សត្វឆ្កែនេះដែលធ្លាប់រស់នៅក្នុងតំបន់ Essex ប្រទេសអង់គ្លេសជាមួយម្ចាស់របស់វាឈ្មោះ Claire Stoneman មានប្រវែង១០៣សង់ទីម៉ែត្រពីចុងជើងដល់ខ្នងឬដល់ចំណុចខ្ពស់ជាងគេនៅលើខ្នងរបស់វា។ នៅពេលវាក្រោកឈរវាមានកម្ពស់ខ្ពស់ជាងក្មេង ដែលមានកម្ពស់ទៅដល់២២៦សង់ទីម៉ែត្រ។

ឆ្កែ Freddy នៅខាងឆ្វេងដៃ អ្នកនាង Claire Stoneman
ឆ្កែ Freddy នៅខាងឆ្វេងដៃ អ្នកនាង Claire Stoneman

កំណត់ត្រាពិភពលោក GuinnessWorld Records បាននិយាយកាលពីថ្ងៃពុធថា ឆ្កែមួយក្បាលនេះធ្លាប់បានរស់នៅមានអាយុ៨ឆ្នាំកន្លះ។ យោងតាមអង្គការ American Kennel Clubបានឲ្យដឹងថា ពូជឆ្កែ Great Dane ភាគច្រើនអាចរស់នៅចន្លោះពី៨ទៅ១០ឆ្នាំ។

អ្នកនាង Stoneman ដែលជាម្ចាស់បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយអារម្មណ៍អួលអាក់ មិនអាចទប់ទឹកភ្នែកបានប៉ុន្តែបានសម្រួលអារម្មណ៍និងបង្ហាញក្ដីស្រឡាញ់របស់គាត់ចំពោះ Freddy៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...