ប្រេស៊ីល៖ ថ្មីៗនេះ មានការភ្ញាក់ផ្អើលជាខ្លាំង ដែលក្រុមគ្រូពេទ្យព្យាបាលមួយក្រុមមកពីតំបន់ BomJesus da Lapa នៃប្រទេសប្រេស៊ីល បានជួបព្យាបាលលោកយាយម្នាក់ ដែលមានអាយុ១២១ឆ្នាំខណៈមន្ត្រីប្រេស៊ីល បានជឿជាក់ថា លោកយាយគឺជាមនុស្សមានអាយុច្រើនបំផុតលើពិភពលោក។
ជាក់ស្ដែង លោកយាយ Gomes dos Reis បានកើតនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩០០ និងសព្វថ្ងៃរស់នៅជាមួយចៅស្រីប៉ុណ្ណោះព្រោះកូនៗរបស់គាត់ទាំងអស់ បានស្លា.ប់.បា.ត់.ប.ង់.ជីវិតហើយ។ ហើយលោកយាយមានចៅចំនួន១៣នាក់ និងចៅទួតចំនួន៦នាក់ផងដែរ។ទន្ទឹមនឹងនេះ លោកយាយផ្ទាល់ មានអាការ.វង្វេងពេលខ្លះ ដោយជួនកាលមិនស្គាល់ថាចៅៗជានរណាឡើយនិងមិនចងចាំអ្វីទេ។
យ៉ាងណាមិញ កំណត់ត្រាពិភពលោកហ្គីនណេស ចំពោះមនុស្សមានអាយុច្រើនបំផុតលើពិភពលោក បានធ្លា.ក់.ទៅលើដូនជីពិការភ្នែកម្នាក់ មកពីប្រទេសបារាំង ដែលមានអាយុ១១៨ឆ្នាំ បន្ទាប់ពីលោកយាយជប៉ុនអាយុ១១៩ឆ្នាំបានទទួល.ម.រ.ណ.ភាពកាលពីខែមេសា ឆ្នាំ២០២២កន្លងទៅនេះ។ ហើយប្រសិនបើចង់បញ្ចូលលោកយាយអាយុ១២១ឆ្នាំខាងលើចូលទៅក្នុងបញ្ជីកំណត់ត្រា គឺតម្រូវឲ្យក្រុមគ្រួសាររបស់គាត់ ចំណាយប្រាក់ប្រមាណ៨០០ដុល្លារអាមេរិក និងផ្តល់ឯកសារស្របច្បាប់ដែលបញ្ជាក់ពីអាយុច្បាស់លាស់ ទៅកាន់ភ្នាក់ងារកំណត់ត្រាពិភពលោកហ្គីនណេស៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖