នីហ្សេរីយ៉ា៖ កូនក្រមុំកូនកំលោះមួយគូ បានប្រារព្ធពិធីមង្គលការរបស់អ្នកទាំងពីរនៅឯទីក្រុង Enugu ភាគខាងត្បូងនៃប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃសុក្រទី២៦ ខែសីហាឆ្នាំ២០២២កន្លងទៅនេះ ដោយមានការចូលរួមអបអរពីសំណាក់ក្រុមគ្រួសារ មិត្តភក្ដិ និងអ្នកជិតខាងយ៉ាងច្រើនកុះករ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា លុះមកដល់ថ្ងៃសៅរ៍ជាថ្ងៃបន្ទាប់ទី២៧ ខែសីហា កូនក្រមុំនិងកូនកំលោះ ព្រមទាំងភ្ញៀវចំនួន១២នាក់ ត្រូវបានប្រទះឃើញដេក.ស.ន្ល.ប់.បែ.ក.ព.ពុះ.មាត់ក្នុងផ្ទះ។ ហើយឃើញដូច្នេះ គេក៏ប្រញាប់ប្រញាល់បញ្ជូនអ្នក.រ.ង.គ្រោះ.ទាំងអស់ទៅកាន់មន្ទីរពេទ្យ ប៉ុន្ដែ Obinna Dieke ជាកូនកំលោះនិងភ្ញៀវចំនួន៥នាក់ ត្រូវបានប្រកាសថា ស្លា.ប់.បា.ត់.ប.ង់.ជីវិត ខណៈនាង Nebechi ជាកូនក្រមុំនិងភ្ញៀវចំនួន៧នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
តួយ៉ាង អ្នកស្រុកបានគិតថា ជុំវិញនៃការ.ស្លា.ប់.នេះ អាចបណ្ដាលមកពីពុលអាហារ ប៉ុន្ដែប្រធាន សហគមន៍ក្នុងស្រុក បានជឿថាវាបណ្ដាលមកពីការពុលកាបូនម៉ូណូអុកស៊ីតពីម៉ាស៊ីនភ្លើងចល័ត ដែលពួកគេបាននាំយកចូលក្នុងផ្ទះព្រោះមានភ្ញៀងធ្លាក់ខាងក្រៅ ហើយពួកគេបាន.ផឹ.ក.ស្រា និងដេកលក់ ដោយភ្លេចគិតពីម៉ាស៊ីនភ្លើងតែម្ដង។
យ៉ាងណាមិញ ដើម្បីដឹងពីមូលហេតុឲ្យកាន់តែច្បាស់ប៉ូលិសបានបើកការស៊ើបអង្កេត និងធ្វើកោសល្យវិច័យលើ.សា.ក.ស.ព.ទាំង៦ផងដែរ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖