ពូជត្មាតដ៏កម្រមួយត្រូវបានគេប្រទះឃើញឡើងវិញ ក្នុងរយៈពេលជាង១៥០ឆ្នាំ នៅអង់គ្លេស - TrueID

ពូជត្មាតដ៏កម្រមួយត្រូវបានគេប្រទះឃើញឡើងវិញ ក្នុងរយៈពេលជាង១៥០ឆ្នាំ នៅអង់គ្លេស

June 16, 2021

អង់គ្លេស៖ ពូជត្មាតអេហ្ស៊ីបមួយក្បាលត្រូវបានគេប្រទះឃើញនៅចក្រភពអង់គ្លេសជាលើកដំបូង ដែលត្រូវបានគេជឿថាអស់រយៈពេលជាង១៥០ឆ្នាំមកហើយ។ដោយប្រទះឃើញជាលើកដំបូងក្នុងរយៈពេលជាងមួយសតវត្សរ៍ វាត្រូវបានគេគិតថា វាប្រហែលជាធ្វើដំណើរពីភាគខាងជើងប្រទេសបារាំង ទៅកោះ Isles of Scilly។

ក្រុមអ្នកជំនាញបាននិយាយថាប្រសិនបើការប្រទះឃើញសត្វព្រៃមួយនេះគឺជារឿងមួយដ៏កម្រ វាគួរតែជាការប្រទះឃើញជាលើកដំបូងចាប់តាំងពីឆ្នាំ១៨៦៨មក។ មានកំណត់ត្រាផ្លូវការចំនួនពីរនៃការប្រទះឃើញវាដែលមួយនៅក្នុងតំបន់ Somerset ក្នុងឆ្នាំ១៨២៥និងមួយទៀតក្នុងតំបន់ Essex ក្នុងឆ្នាំ១៨៦៨។ពូជត្មាតអេហ្ស៊ីបអាចត្រូវបានគេប្រទះឃើញនៅក្នុងផ្នែកខ្លះភាគខាងត្បូងប្រទេសអេស្ប៉ាញនិងភាគខាងជើងប្រទេសបារាំង។

លោកសាស្ត្រាចារ្យ Stuart Bearhopអ្នកបរិស្ថាននៅសាកលវិទ្យាល័យ University of Exeter បាននិយាយថា គាត់ជឿថាវាអាចជាបក្សីហោះហើរមកពីប្រទេសបារាំងនិងវង្វេងស្របពេលកំពុងផ្លាស់ទីលំនៅ។ បក្សីព្រៃនេះកំពុងថយចុះនៅទូទាំងពិភពលោកដែលធ្វើឲ្យការប្រទះឃើញវាគឺជារឿងមួយកាន់តែកម្រ៕

ពូជត្មាតអេហ្ស៊ីប
ពូជត្មាតអេហ្ស៊ីប
ពូជត្មាតអេហ្ស៊ីប
ពូជត្មាតអេហ្ស៊ីប
ពូជត្មាតអេហ្ស៊ីប
ពូជត្មាតអេហ្ស៊ីប
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...