ម៉េចចឹង? អ្នកណាមិន.ភ័..យ កំពុងខួបកំណើតសុខៗ ស្រាប់តែប៉ូលិសមកដល់ហ្មង - TrueID

ម៉េចចឹង? អ្នកណាមិន.ភ័..យ កំពុងខួបកំណើតសុខៗ ស្រាប់តែប៉ូលិសមកដល់ហ្មង

August 22, 2022

អូស្ត្រាលី៖ កាលពីប៉ុន្មានថ្ងៃមុននេះ លោកយាយម្នាក់មកពីរដ្ឋ Victoria នៃប្រទេសអូស្ត្រាលី បានប្រារព្ធពិធីខួបកំណើតគម្រប់អាយុ១០០ឆ្នាំ នៅមណ្ឌលថែទាំមួយកន្លែង ខណៈទទួលបានការពញ៉ាក់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកចូលរួមក្នុងកម្មវិធីរបស់ខ្លួន។

ជាក់ស្ដែង លោកយាយ Jean Bickenton ជាអតីតគិលានុបដ្ឋាយិកាកងទ័ព ក្នុងអំឡុងសម័យ.ស.ង្គ្រា.ម.លោកលើកទី២ ហើយចាប់តាំងពីធំដឹងក្ដី រហូតដល់អាយុ១០០ឆ្នាំនេះ គាត់មិនដែលត្រូវបាន.ចា.ប់.ឃា.ត់.ខ្លួនដោយប៉ូលិសម្ដងណាឡើយ បើទោះបីជាក្នុងករណីណាមួយក៏ដោយនិងមានន័យថាឆាកជីវិតរបស់គាត់ គឺពោរពេញទៅដោយភាពស្អាតស្អំជានិច្ច។ ទន្ទឹមនឹងនេះ គាត់ក៏តែងតែមានបំណងចង់ទទួលបានបទពិសោធន៍ពីការ.ចា.ប់.ឃា.ត់.ដោយប៉ូលិស យ៉ាងហោចណាស់ម្ដងក្នុងឆាកជីវិតផងដែរ។

តួយ៉ាង លុះមកដល់ថ្ងៃកំណើតរបស់លោកយាយ ខាងមណ្ឌលថែទាំ បានសហការជាមួយនឹងប៉ូលិសក្នុងតំបន់ដើម្បីរៀបចំការពញ៉ាក់អារម្មណ៍ដល់គាត់តែម្ដង។ ហើយប៉ូលិសមួយក្រុម បានចូលមកដល់ និងបាន.វា.យ.ខ្នោះលើដៃរបស់លោកយាយទាំងសង ដែលធ្វើឲ្យគាត់មានអារម្មណ៍.ភ័.យ និងភ្ញាក់ផ្អើលជាខ្លាំង ព្រោះប៉ូលិសមានរូបរាងធំមាំមួនមែនទែនប៉ុន្ដែមិនបានប្រើកម្លាំងខ្លាំងទៅលើគាត់ឡើយ។ យ៉ាងណាមិញ ក្រោយមក ទើបលោកយាយដឹងថា វាគ្រាន់តែជាសម្ដែងរបស់ប៉ូលិសប៉ុណ្ណោះ ហើយគាត់ក៏បានចាត់ទុកថានេះគឺជាកាដូដ៏មានន័យបំផុត សម្រាប់ខួបកំណើតលើកទី១០០ផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...