ចិន៖ កាលពីថ្ងៃទី៣០ ចុងខែកញ្ញាឆ្នាំ២០២១កន្លងទៅ មានពិធីរៀបអាពាហ៍ពិពាហ៍មួយនៅឯខេត្តហ៊ូប៊ី ប្រទេសចិនបានបង្កឲ្យមានការចាប់អារម្មណ៍ និងល្បីល្បាញយ៉ាងខ្លាំងដោយសារតែកូនក្រមុំពាក់នូវគ្រឿងអលង្ការ៦០គីឡូក្រាម ដែលជាខ្សែកមាសដ៏ធំ។នេះបើយោងប្រភពសារព័ត៌មាន Worldofbuzz ចុះផ្សាយកាលពីថ្ងៃពុធម្សិលមិញ។
តួយ៉ាង ខ្សែកមាសនេះ ជាកាដូក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ផ្ទាល់ដែលកូនកំលោះជូនទៅកាន់កូនក្រមុំ និងរាល់កងនីមួយៗដែលច្នៃជាខ្សែក មានទម្ងន់ដល់ទៅ១គីឡូក្រាមឯណោះ។បន្ថែមពីនេះទៀត មានកងដៃមាសចំនួន៤ ដែលបានមកពីឪពុកម្ដាយខាងកូនកំលោះ ហើយទម្ងន់គ្រឿងអលង្ការទាំងអស់ បានធ្វើឲ្យកូនក្រមុំពិបាកក្នុងការដើរ ជាមួយនឹងរ៉ូបពណ៌សដ៏វែងនិងដៃម្ខាងត្រូវកាន់បាច់ផ្កាផងដែរ។
យ៉ាងណាមិញ វាជាជំនឿក្នុងស្រុកថាមាសគឺជានិមិត្តរូបនៃសំណាងល្អ ឋានៈខ្ពង់ខ្ពស់ និងអាចការពារពីវិញ្ញាណអាក្រក់ឬសំណាងមិនល្អផងដែរ៕
ប្រភព: Worldofbuzz
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖