ដើម្បីប្រាក់ ស.ម្លា.ប់.ប្ដី កូនប្រុស និងដៃគូស្នេហារបស់ខ្លួន ហើយស្ទើរតែគ្មានអ្នកដឹង - TrueID

ដើម្បីប្រាក់ ស.ម្លា.ប់.ប្ដី កូនប្រុស និងដៃគូស្នេហារបស់ខ្លួន ហើយស្ទើរតែគ្មានអ្នកដឹង

October 14, 2022

អាមេរិក៖ Judy Buenoano គឺជា.ឃា.ត.ក.រ.អាមេរិកម្នាក់ ដែលមាន.ល្បិ.ច.ក.លខ្លាំងបំផុត ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និង ១៩៨០ដោយអ្នកស្រីបាន.ស.ម្លា.ប់.ប្ដី ដៃគូស្នេហា និងកូនប្រុសរបស់អ្នកស្រីដើម្បីទទួលបានប្រាក់ធានារ៉ាប់រង។

ជាក់ស្ដែង អ្នកស្រី Buenoano បានកើតនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៤៣ ក្នុងទីក្រុង Quanahរដ្ឋតិចសាស់ នៃសហរដ្ឋអាមេរិក។ហើយអ្នកស្រីមានកុមារភាពយ៉ាងពិបាកមែនទែន បន្ទាប់ពីម្ដាយរបស់អ្នកស្រី បានទទួល.ម.រ.ណ.ភា.ព.បាត់ទៅ នៅពេលអ្នកស្រីមានអាយុទើប៤ឆ្នាំប៉ុណ្ណោះខណៈអ្នកស្រី ត្រូវបានបញ្ជូនឲ្យទៅរស់នៅជាមួយសាច់ញាតិ។

អ្នកស្រី Buenoano បានអះអាងថា អ្នកស្រីត្រូវ​បាន​គេ.​រំ.លោ.ភ​.បំ.ពា.ន​.ផ្លូ.វ​.ភេ.ទ និង.​ផ្លូ.វ.​កា.យ​.ជាច្រើនដងដែរ និងស្ថិតក្នុងអាយុ១០ឆ្នាំ សូម្បីតែពេលអ្នកស្រីទៅរស់នៅជាមួយឪពុកបង្កើត រួមទាំងម្ដាយ.ចុ.ង អ្នកស្រីក៏ត្រូវបាន.វា.យ.ដំ.ជាញឹកញាប់ទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយអ្នកស្រីបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យមួយកន្លែង ដោយជោគជ័យ ក្នុងឆ្នាំ១៩៥៩និងក្រោយមក អ្នកស្រីបានមានផ្ទៃពោះ នៅពេលអ្នកស្រីអាយុ១៧ឆ្នាំ ដោយមិនស្របច្បាប់។

ក្នុងឆ្នាំ១៩៦១អ្នកស្រី Buenoano បានសម្រាលកូនប្រុសម្នាក់ឈ្មោះថា Michael និងមិនយូរប៉ុន្មាន អ្នកស្រីបានស្គាល់បុរសម្នាក់ ជាអ្នកបើកយន្តហោះកងទ័ពអាកាសឈ្មោះថា James Goodyear។ ហើយទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរបានចាប់ផ្ដើមយ៉ាងឆាប់រហ័យ និងបានរៀបការជាមួយគ្នាក្នុងឆ្នាំ១៩៦២តែម្ដង។

ក្រោយពីរៀបការបានរយៈពេលពីរឆ្នាំអ្នកស្រី Buenoano បានទទួលស្វាគមន៍កូនចំនួនពីរនាក់ទៀតដែលមានឈ្មោះថា James និង Kimberly។ ហើយនៅចុងទសវត្សរ៍ឆ្នាំ១៩៦០ផ្ទាល់ក្រុមគ្រួសារទាំងមូលរបស់អ្នកស្រី បានផ្លាស់ទីលំនៅទៅកាន់ទីក្រុង Orlando រដ្ឋផ្លរីដា នៃសហរដ្ឋអាមេរិកវិញ។

តួយ៉ាង លោក Goodyear ដែលត្រូវជាប្ដីរបស់អ្នកស្រី Buenoano ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានបញ្ជាការអាកាសយុទ្ធសាស្ត្រ នៅមូលដ្ឋានទ័ពអាកាសMcCoy និងបានចំណាយអស់រយៈពេលប្រហែលមួយឆ្នាំ ក្នុងប្រទេសវៀតណាមហើយបានវិលត្រឡប់មកផ្ទះក្នុងឆ្នាំ១៩៧២។ ប៉ុន្ដែ នៅពេលគាត់ត្រឡប់មកវិញក៏ស្រាប់តែមានរឿងមិនល្អកើតឡើងលើរូបគាត់ ដោយធ្លាប់តែមានសុខភាពរឹងមាំល្អ បែរជា.ធ្លា.ក់.ខ្លួនឈើនិងទទួល.ម.រ.ណ.ភា.ព.ក្នុងខែកញ្ញា។

បន្ទាប់ពីការ.ស្លា.ប់.ដ៏.សោ.ក.សៅ.របស់លោក Goodyear អ្នកស្រី Buenoano បានប្រមូលប្រាក់ធានារ៉ាប់រងអាយុជីវិតចំនួន២៨,០០០ដុល្លារអាមេរិកនិងប្រហែល៦៤,០០០ដុល្លារអាមេរិកទៀត នៅក្នុងអត្ថប្រយោជន៍រដ្ឋបាលអតីតយុទ្ធជន។

ទន្ទឹមនឹងនេះអ្នកស្រី Buenoano បានសម្រេចចិត្តផ្លាស់ទីលំនៅម្ដងទៀតដែលទៅរស់នៅក្នុងទីក្រុង Pensacola រដ្ឋផ្លរីដានៃសហរដ្ឋអាមេរិក។ ហើយវាជាកន្លែងដែលអ្នកស្រី បានចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសថ្មីម្នាក់ទៀតឈ្មោះថា Bobby Morris ក្នុងឆ្នាំ១៩៧២។

នាអំឡុងពេលរួមរស់ជាមួយអ្នកស្រី Buenoano លោក Morris បានចាប់ផ្ដើមមាន.រោ.គ.សញ្ញាចម្លែកដែលស្រដៀងទៅនឹងលោក Goodyear ពីមុនដែរ។ ហើយនៅទីបំផុត លោក Morrisក៏ទទួល.ម.រ.ណ.ភាពក្នុងឆ្នាំ១៩៧៨។

យ៉ាងណាមិញចំពោះអការ.របស់លោក Morris និងលោកGoodyear ត្រូវបានវេជ្ជបណ្ឌិតជឿជាក់ថា លោកទាំងពីរ បាន.ស្លា.ប់.ដោយសារ.គាំ.ង.បេះ.ដូ.ង។ ហើយក្នុងនាមជាប្រពន្ធរបស់លោក Morris អ្នកស្រី Buenoano បានមានសិទ្ធិប្រមូលប្រាក់ធានារ៉ាប់រងអាយុជីវិតផងដែរ។

ក្នុងឆ្នាំ១៩៧៩ កូនប្រុសឈ្មោះថាMichael របស់អ្នកស្រី Buenoano បានធំពេញវ័យហើយ និងបានចូលបម្រើការងារជាមួយកងទ័ពសហរដ្ឋអាមេរិក។ ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀតរោ.គ.​សញ្ញា​ដ៏គួរ​ឲ្យ.​ព្រួ.យ.​បា.រ.ម្ភ.​បាន​ចាប់​ផ្តើម​លេច​ចេញ​ ខណៈ​ដែល Michaelបាន​.ធ្លា.ក់.​ខ្លួ.ន.​ឈឺ.​ខ្លាំ.ង។ ហើយ Michaelត្រូវបានធ្វើ.រោ.គ.វិ.និ.ច្ឆ័.យ.ថាមាន.កា.រ.ពុ.ល.អា.សេ.និ.ច ដែលប៉ះពាល់ដល់ដៃ និងជើងរបស់គាត់។

ក្នុងឆ្នាំ១៩៨០ Michael បានជិះទូកកាណូនៅទន្លេ East របស់រដ្ឋផ្លរីដា ប៉ុន្ដែក៏ស្រាប់តែជួបប្រទះនឹងហេតុការណ៍.ក្រ.ឡា.ប់.ទូកកាណូ និង.ល.ង់.ទឹក.ស្លា.ប់.បាត់ទៅ។ ចំណែកអ្នកស្រី Buenoano បានទៅប្រមូលប្រាក់ធានារ៉ាប់រងអាយុជីវិតសាជាថ្មីម្ដងទៀតរបស់ Michael ផងដែរ។

យ៉ាងណាមិញ ក្រោយមក អ្នកស្រី Buenoano បានជួបជាមួយនឹងបុរសថ្មីម្នាក់ទៀតដែលមានឈ្មោះថា John Gentry ហើយដំបូងឡើយ អ្នកស្រីព្យាយាមចង់.ស.ម្លា.ប់.លោក Gentry ដោយគ្រាប់ថ្នាំវីតាមីន នៅពេលលោក Gentryមាន.ជំ.ងឺ.ផ្ដាសសាយ។ ហើយថ្នាំបានធ្វើឲ្យលោក Gentry ឈឺយ៉ាង.ធ្ង.ន់.ធ្ង.រ ទើបលោកប្រញាប់ប្រញាល់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត។

ក្នុងឆ្នាំ១៩៨៣លោក Gentry បានរួចផុតពី.សេ.ច.ក្ដី.ស្លា.ប់.នៃករណី.បំ.ផ្ទុះ.រថយន្ដរបស់លោក ដែលក្រុម​អ្នក​ស៊ើប​អង្កេត​បានដាក់ការសង្ស័យទៅលើអ្នកស្រី Buenoano។ ហើយការ​ស៊ើប​អង្កេតបានធ្វើឲ្យប៉ូលិសរកឃើញថា លោក Goodyear លោក Morris និង Michael សុទ្ធតែជា​ជនរងគ្រោះ​ដោយសារ​.កា.រ​.ពុ.ល​.អា.សេ.និ.ច.ទាំងអស់។

ក្នុងឆ្នាំ១៩៨៤អ្នកស្រី Buenoano ត្រូវបានគេរកឃើញថាមាន.ទោ.ស.ពីបទ.ប៉ុ.ន.ប៉.ង.ធ្វើ.ឃា.ត.លោក Gentry។ ហើយមិនយូរប៉ុន្មានក្រោយមក អ្នកស៊ើបអង្កេតបានរកឃើញភស្តុតាង ដែលបានរកឃើញថា អ្នកស្រី Buenoano មានពិរុទ្ធពី.ប.ទ.ឃា.ត.ក.ម្ម.លើលោក Goodyearនិងការ.ល.ង់.ទឹ.ក.របស់កូនប្រុសអ្នកស្រី Michael

ទន្ទឹមនឹងនេះ អាជ្ញាធរក៏ជឿថាអ្នកស្រី Buenoano ជាអ្នកទទួលខុសត្រូវចំពោះការ.ស្លា.ប់.របស់លោក Morris ប៉ុន្ដែបានសម្រេចចិត្តមិនដាក់ការ.ចោ.ទ.ប្រ.កា.ន់.ជាផ្លូវការ អំពី.ឃា.ត.ក.ម្ម ព្រោះអ្នកស្រីត្រូវបាន.កា.ត់.ទោ.ស.ប្រ.ហា.រ.ជី.វិ.ត.រួចហើយ នៅក្នុងរដ្ឋផ្លរីដាក្នុងឆ្នាំ១៩៨៥។

ឧ.ក្រិ.ដ្ឋ.ក.ម្ម.របស់អ្នកស្រី Judy មានរយៈពេល១២ឆ្នាំនិងអ្នកស្រីបានប្រមូលប្រាក់ធានារ៉ាប់រងអាយុជីវិតសរុបប្រហែល២៤០,០០០ដុល្លារអាមេរិក។ ហើយប្រាក់ទាំងអស់ អ្នកស្រីបានចំណាយលើការបើកសាឡនទិញគ្រឿងអលង្ការថ្មីៗ និងរថយន្ដថ្មីជាដើម ដែលជីវិតពោរពេញដោយភាពស៊ីវីល័យ។

នៅថ្ងៃទី៣០ខែមីនា ឆ្នាំ១៩៩៨ អ្នកស្រី Buenoano ត្រូវបាន.ប្រ.ហា.រ.ជី.វិ.ត នៅលើកៅអីអគ្គិសនី និងមិនបាននិយាយពាក្យអ្វីជាលើកចុងក្រោយឡើយបើទោះបីជាផ្ដល់ឱកាសនិយាយដល់អ្នកស្រីក៏ដោយ៕

រក្សាសិទ្ធិដោយ: ខ្មែរឡូត

ប្រភព: wiki / allthatsinteresting

សូមទស្សនារូបភាពខាងក្រោម៖

  អ្នកស្រី Buenoano (cr to the owner)
  អ្នកស្រី Buenoano (cr to the owner)
  អ្នកស្រី Buenoano (cr to the owner)
  អ្នកស្រី Buenoano (cr to the owner)
  អ្នកស្រី Buenoano (cr to the owner)
  អ្នកស្រី Buenoano (cr to the owner)
  អ្នកស្រី Buenoano (cr to the owner)
  អ្នកស្រី Buenoano (cr to the owner)
  អ្នកស្រី Buenoano (cr to the owner)
  អ្នកស្រី Buenoano (cr to the owner)
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...