ទឹកចិត្តល្អ! អ្នកបើកតាក់ស៊ី ដែលជួយក្មេង ខណៈជាប់គាំងលើផ្លូវ ដោយសារព្យុះព្រិល ទីបំផុតបានទទួល… - TrueID

ទឹកចិត្តល្អ! អ្នកបើកតាក់ស៊ី ដែលជួយក្មេង ខណៈជាប់គាំងលើផ្លូវ ដោយសារព្យុះព្រិល ទីបំផុតបានទទួល…

January 10, 2022

អាមេរិក៖ បុរសម្នាក់ជាអ្នកបើកតាក់ស៊ី និងអាយុ៣២ឆ្នាំកំពុងទទួលបានការកោតសរសើរ និងល្បីល្បាញជាខ្លាំងនារយៈពេលប៉ុន្មានចុងក្រោយនេះក្រោយពីគាត់បានធ្វើអំពើល្អ ទៅដល់ក្មេងស្រីជំទង់ម្នាក់ដែលជាអ្នកដំណើររបស់គាត់អំឡុងពេលជាប់គាំងលើផ្លូវ ខណៈមានព្យុះព្រិលធ្លាក់ខ្លាំង។

ជាក់ស្ដែងកាលពីសប្ដាហ៍មុននេះ ព្យុះព្រិលបានធ្លាក់យ៉ាងខ្លាំងនៅលើផ្លូវហាយវេ នៅរដ្ឋវឺជីនៀ (Virginia) នៃសហរដ្ឋអាមេរិក ដែលធ្វើឲ្យអ្នកដំណើរត្រូវបង្ខំចិត្តចតរថយន្ដចោល និងសំងំក្នុងរថយន្ដជាង២៤ម៉ោង ដោយអ្នកខ្លះគ្មានអាហារឬទឹកសម្រាប់បណ្ដោះការស្អែកឃ្លានមួយពេលឡើយ។

ទន្ទឹមនឹងនេះអ្នកបើកតាក់ស៊ីខាងលើ មានឈ្មោះថា Davante Williams បានសង្កេតឃើញអ្នកដំណើរវ័យក្មេងរបស់ខ្លួនអង្គុយដោយទឹកមុខព្រួយបារម្ភ និងភ័យខ្លាច ដូច្នេះគាត់បានហុចទឹកនិងនំចំណីតិចតួចដែលមានក្នុងរថយន្ដ ឲ្យកាន់នាងដើម្បីរំសាយអារម្មណ៍ខ្លះ។ហើយគាត់ក៏មានការព្រួយបារម្ភផងដែរ ចំពោះកម្រិតប្រេងឥន្ធនៈ ដែលគាត់ត្រូវបិទនិងបញ្ឆេះម៉ាស៊ីរថយន្ដរាល់ពីរបីនាទីម្ដង ដើម្បីសន្សំសំចៃនិងរក្សាកម្ដៅខាងក្នុងរថយន្ដ។

តួយ៉ាងគាត់បានទូរសព្ទទៅកាន់ឪពុកម្ដាយរបស់ក្មេងស្រីជំទង់នឹងប្រាប់ថាគាត់នឹងមើលការខុសត្រូវលើនាង និងមិនចាំបាច់បារម្ភពីសុវត្ថិភាពឡើយហើយថែមទាំងអនុញ្ញាតឲ្យនាងធ្វើដំណើរ ដោយមិនបង់ថ្លៃទៀតផង។មិនយូរប៉ុន្មានចរាចរណ៍ហាក់មានភាពប្រសើរវិញ តែវារៀងយប់ណាស់ហើយ ដែលគាត់បានសម្រេចចិត្តជូននាងទៅកាន់សណ្ឋាគារមួយកន្លែង ដើម្បីសម្រាកសិននិងបង់ថ្លៃការស្នាក់នៅឲ្យតែម្ដងចំនួនទឹកប្រាក់១៥០ដុល្លារអាមេរិក។

យ៉ាងណាមិញជុំវិញរឿងរ៉ាវខាងលើ ត្រូវបានគេយកទៅចែករំលែកពាសពេញបណ្ដាញសង្គមដែលទីបំផុតគាត់ទទួលបានមុខតំណាងការងារថ្មី ជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុនដឹកជញ្ជូនមួយ។ហើយក្មេងស្រីជំទង់ រួមទាំងក្រុមគ្រួសារបានផ្ញើសារអរគុណចំពោះទឹកចិត្តរបស់គាត់ផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...