អ្នកណាមិន.ភ័..យ ជា..ប់.ក្នុងជណ្ដើរយន្ដ៧ម៉ោង គ្មានអ្នកជួយ - TrueID

អ្នកណាមិន.ភ័..យ ជា..ប់.ក្នុងជណ្ដើរយន្ដ៧ម៉ោង គ្មានអ្នកជួយ

July 31, 2022

អង់គ្លេស៖ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ បុរសម្នាក់អាយុ២៧ឆ្នាំបានជាប់គាំងក្នុងជណ្ដើររយៈពេល៧ម៉ោង នៅឯក្រុមហ៊ុន Victory Business Cecntre ក្នុងទីក្រុង Portsmout នៃប្រទេសអង់គ្លេស។ នេះបើយោងតាមប្រភពសារព័ត៌មានអន្ដរជាតិDaily Mail ចុះផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

ជាក់ស្ដែង ក្នុងថ្ងៃកើតហេតុ លោក Azizul Rayhan បានទៅប្រមូលរបស់របរពីការិយាល័យរបស់បងប្រុសគាត់ ប៉ុន្ដែនៅពេលគាត់ចុចប៊ូតុង ដើម្បីចុះទៅជាន់ផ្ទាល់ដីវិញ ក៏ស្រាប់តែជណ្ដើរយន្ដបានចាប់ផ្ដើមដំណើរការបន្ដិចម្ដងៗ រហូតដល់ញ័រតែម្ដង នាវេលាម៉ោងប្រហែល១០:៤៥នាទីយប់។ ឃើញដូច្នេះ គាត់បានចុចប៊ូតុងប្រកាសអាសន្ន ដើម្បីសុំជំនួយ ប៉ុន្ដែមិនមាននរណាម្នាក់ជួយគាត់ឡើយដែលធ្វើឲ្យគាត់ព្យាយាមស្រែកហៅគេឯងឲ្យជួយ ស្ទើរតែពេញមួយយប់។ ហើយប្រសិនបើការចុចប៊ូតុងប្រកាសអាសន្នដំណើរការគាត់ប្រហែលជាជាប់គាំងក្នុងជណ្ដើរយន្ដ ត្រឹមតែ៣០នាទីប៉ុណ្ណោះ។

តួយ៉ាង នាអំឡុងពេលកំពុងជាប់គាំង គាត់មានការ.ភ័.យ.ខ្លា.ច និងស្ល.ន់.ស្លោ.រ.ជាខ្លាំង ដោយបានគិតថា ក្នុងជណ្ដើរយន្ដនឹងហប់ខ្យល់ ដែលអាចធ្វើឲ្យគាត់.ថ.ប់.ដង្ហើម និង.បា.ត់.ប.ង់.ជីវិត។ ហើយនេះគឺជាបទពិសោធន៍នៃការជាប់គាំងក្នុងជណ្ដើរយន្ដដ៏.អា.ក្រ.ក់.បំផុត សម្រាប់គាត់ផងដែរ។

យ៉ាងណាមិញ ទីបំផុតនៅថ្ងៃបន្ទាប់ នាវេលាម៉ោង៥:៤៥នាទីភ្លឺ លោក AzizulRayhan ត្រូវបានជួយ.ស.ង្គ្រោះ.ដោយបុគ្គលិករបស់ក្រុមហ៊ុន។ ហើយគាត់ថែមទាំងនិយាយមិនចេញក្នុងរយៈពេល៣០នាទីដំបូងបន្ទាប់ពីការជួយ.ស.ង្គ្រោះ និងទទួលរងនូវ.ប.ញ្ហា.ផ្លូវអារម្មណ៍ ដែលមិនអាច​ពិពណ៌នា​បានទៀតផង។

ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាប្រចាំទីក្រុង បានចេញមុខទទួលខុសត្រូវចំពោះអគារខាងលើនិងបានសុំទោសដល់ លោក Azizul Rayhan។ ហើយអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាបាននិយាយថា ជាធម្មតាមានសន្ដិសុខដើរត្រួតពិនិត្យមើលជារៀងរាល់យប់ នៅចន្លោះពីពាក់កណ្តាលអាធ្រាត្រដល់ម៉ោង៣ទៀបភ្លឺ ប៉ុន្ដែក្នុងថ្ងៃកើតហេតុ មិនមានសន្ដិសុខធ្វើការតាមកាលវិភាគឡើយ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...