ប្រេស៊ីល៖ ស្ត្រីម្នាក់មានឈ្មោះថា Elisane Silva អាយុ២៦ឆ្នាំមានកម្ពស់ប្រមាណ២.០៣ម៉ែត្រដែលត្រូវបានគេដាក់រហ័សនាមឲ្យថា “ស្ត្រីយក្ស”។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ឪពុកម្ដាយរបស់ស្ត្រីខាងលើមានកម្ពស់តាមខ្នាតធម្មតា តែខុសប្លែកនាងម្នាក់គត់មានកម្ពស់ខ្ពស់ជាងសមាជិកក្នុងគ្រួសារដែលម្ដាយមានកម្ពស់១.៦២ម៉ែត្រនិងឪពុកមានកម្ពស់១.៧០ម៉ែត្រប៉ុណ្ណោះ។
ទន្ទឹមនឹងនេះដែរ នាង Elisane បាននិយាយរៀបរាប់ថា៖
បើទោះជាយ៉ាងណាក៏ដោយ រូបនាងផ្ទាល់បានក្លាយទៅជាតារាបង្ហាញម៉ូតអាជីព ដែលជាក្ដីសុបិនរបស់នាង តាំងពីនាងមានអាយុ១៥ឆ្នាំ។ហើយលុះមកដល់ឆ្នាំ២០១១ នាងបានរៀបការជាមួយបុរសម្នាក់ បច្ចុប្បន្នអាយុ៣៣ឆ្នាំដែលមានកម្ពស់ជាង១.៧០ម៉ែត្រប៉ុណ្ណោះ។
យ៉ាងណាមិញ កន្លងទៅប៉ុន្មានឆ្នាំមកនេះ នាង Elisane មិនមានការខ្មាសអៀនចំពោះកម្ពស់ដ៏ខ្ពស់របស់នាងទៀតឡើយដោយនាងគិតថា វាជាចំណុចដ៏កម្រមួយ ដែលធ្វើឲ្យគេស្គាល់នាង។ ហើយឥលូវនេះនាងក៏មានកូនប្រុសម្នាក់ដែរ អាយុ៣ឆ្នាំ ដែលនាងជឿជាក់ថា គេនឹងមានកម្ពស់តាមស្ដង់ដានិងមិនកាត់មករកនាងឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព: Daily Mail / kanlishnews